Hebrews 6
1ដូច្នេះចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ជំនឿលើព្រះជាម្ចាស់ 2សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹកពិធីដាក់ដៃការរស់ពីស្លាប់ឡើងវិញនិងការជំនុំជម្រះអស់កល្បជានិច្ច។ 3បើព្រះជាម្ចាស់អនុញ្ញាតនោះយើងនឹងធ្វើការនេះ។ 4ដ្បិតអស់អ្នកដែលបានទទួលពន្លឺម្ដងហើយព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ 5បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់និងអំណាចនៃលោកខាងមុខរួចហើយ 6ប៉ុន្ដែបានធ្លាក់ចុះវិញអ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្ដងទៀតបានឡើយព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់សាជាថ្មីទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។ 7ដ្បិតដីណាស្រូបទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ដីនោះក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ 8ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លានិងកន្ដ្រើយវិញដីនោះគ្មានតម្លៃសោះឡើយបន្ដិចទៀតនឹងត្រូវបណ្ដាសារហើយនៅទីបញ្ចប់ត្រូវគេដុតចោលតែម្ដង។ 9បងប្អូនជាទីស្រលាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយក៏យើងជឿជាក់ថាមានសេចក្ដីដ៏ប្រសើរជាងដែលទាក់ទងនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា 10ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នាឬសេចក្ដីស្រលាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយគឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធហើយនៅតែបម្រើតទៅទៀតនោះ។ 11យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញសេចក្ដីឧស្សាហ៍ដដែលដើម្បីឲ្យបានជឿជាក់ទាំងស្រុងលើសេចក្ដីសង្ឃឹមរហូតដល់ទីបញ្ចប់ 12ដើម្បីកុំឲ្យអ្នករាល់គ្នាត្រលប់ជាខ្ជិលច្រអូសឡើយផ្ទុយទៅវិញជាអ្នកយកតម្រាប់តាមអស់អ្នកដែលទទួលបានសេចក្ដីសន្យាទុកជាមរតកដោយសារជំនឿនិងសេចក្ដីអត់ធ្មត់។ 13នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំព្រះអង្គបានស្បថនឹងអង្គទ្រង់ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ 14ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នកហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។ 15ដូច្នេះក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរគាត់ក៏បានទទួលតាមសេចក្ដីសន្យា 16ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួនហើយគេចាត់ទុកសម្បថនោះថាបានការដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ 17ដូច្នេះព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ 18ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះនោះយើងដែលបានរត់មកជ្រកកោនដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខអាចទទួលបានការកម្សាន្ដចិត្ដយ៉ាងខ្លាំង។ 19យើងមានសេចក្ដីសង្ឃឹមនេះប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន 20ជាកន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុនជំនួសយើងរួចព្រះអង្គបានត្រលប់ជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច។
Copyright information for
KhmKCB