‏ 1 Timothy 3

1ពាក្យនេះ​គួរ​ឲ្យ​ជឿ​គឺថា​បើ​អ្នក​ណា​ចង់​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អ្នក​នោះ​ចង់​ធ្វើ​ការ​ល្អ​ហើយ។ 2ដូច្នេះអ្នក​មើល​ការ​ខុស​ត្រូវ​ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​គឺ​មាន​ប្រពន្ធ​តែ​ម្នាក់​ចេះ​ទប់​ចិត្ដ​ដឹង​ខុស​ត្រូវ​មាន​កិរិយា​មាយាទ​ល្អ​ចេះ​រាក់​ទាក់​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន 3មិនចំណូល​ស្រា​មិន​ឆេវឆាវ​ប៉ុន្ដែ​មាន​ចិត្ដ​ស្លូតបូត​មិន​រក​រឿង​ឈ្លោះ​ប្រកែក​មិន​ស្រលាញ់​លុយ 4ចេះគ្រប់​គ្រង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​ទាំង​ឲ្យ​កូនៗ​ចុះចូល​ដោយ​ការ​គោរព​ទាំងស្រុង 5(បើ​អ្នក​ណា​ម្នាក់​មិន​ចេះ​គ្រប់គ្រង​គ្រួសារ​របស់​ខ្លួន​ផង​តើ​ឲ្យ​គាត់​មើលថែ​ក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់​បាន​យ៉ាង​ដូចម្ដេច? ​) 6ហើយអ្នក​មើល​ខុស​ត្រូវ​នោះ​មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ឡើយ​ក្រែងលោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ 7អ្នកនោះ​ក៏​ត្រូវ​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ដែរ​ក្រែងលោ​គាត់​ត្រូវ​គេ​ដៀលត្មះ​ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស​សាតាំង។ 8រីឯអ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​មិន​និយាយ​សំដី​ពីរ​មិន​ចំណូល​ស្រា​ពេក​ឬ​លោភលន់​ចង់​បាន​ដោយ​ថោកទាប​ឡើយ 9គាត់ត្រូវ​កាន់តាម​អាថ៌កំបាំង​របស់​ជំនឿ​ដោយ​មនសិការ​បរិសុទ្ធ។ 10ត្រូវពិសោធ​អ្នក​ទាំង​នោះ​ជាមុនសិន​កាល​បើ​ឃើញ​ថា​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​សឹម​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នកជំនួយ​ចុះ។ 11រីឯស្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​មិន​និយាយ​មួល​បង្កាច់​ផ្ទុយទៅវិញ​ចេះ​ទប់​ចិត្ដ​ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំងអស់។ 12អ្នកជំនួយ​ត្រូវ​តែ​ជា​អ្នក​មាន​ប្រពន្ធ​តែ​ម្នាក់​ហើយ​គ្រប់គ្រង​កូនៗ​និង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ 13ដ្បិតអ្នក​ដែល​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន​ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​នៅក្នុង​ជំនឿ​លើ​ព្រះ​គ្រិស្ដ​យេស៊ូ។ 14ខ្ញុំសរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នក​ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​នៅ​ពេល​ឆាប់ៗ​នេះ 15ប៉ុន្ដែបើ​ខ្ញុំ​ក្រ​មក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ដ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ជា​សសរ​ទ្រូង​និង​ជា​គ្រឹះ​នៃ​សេចក្ដីពិត។ 16ពិតណាស់​អាថ៌កំបាំង​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅក្នុង​សាច់ឈាម​ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ​វិញ្ញាណ​ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅក្នុង​ចំណោម​សាសន៍ដទៃ​មនុស្ស​នៅក្នុង​ពិភពលោក​ជឿ​លើ​ព្រះអង្គ​ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរីរុងរឿង។
Copyright information for KhmKCB