‏ 2 Corinthians 13

1នេះជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​ឯ​អ្នករាល់គ្នា​គ្រប់​ពាក្យ​សំដី​ទាំងអស់​នឹង​ត្រូវ​រាប់ជា​បានការ​ដោយ​មាត់​សាក្សី​ពីរ​ឬ​បី​នាក់ 2ខ្ញុំធ្លាប់​ប្រាប់​រួច​មក​ហើយ​កាល​នៅ​ជាមួយ​អ្នករាល់គ្នា​លើក​ទីពីរ​ប៉ុន្ដែ​ឥឡូវនេះ​ពេល​មិន​នៅ​ជាមួយ​ខ្ញុំ​ប្រាប់​ជា​មុន​ទៀត​ដល់​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ដ​បាប​ពី​មុន​និង​ពួក​អ្នក​ទាំងអស់​ផ្សេង​ទៀត​ថា​បើ​ខ្ញុំ​មក​ម្ដងទៀត​ខ្ញុំ​មិន​អត់ឱន​ឲ្យ​ទេ។ 3ដ្បិតអ្នករាល់គ្នា​កំពុង​រក​ភស្ដុតាង​អំពី​ការ​ដែល​ព្រះ​គ្រិស្ដ​មានបន្ទូល​តាមរយៈ​ខ្ញុំ​ព្រះអង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នករាល់គ្នា​គឺ​ព្រះអង្គ​មាន​អំណាច​នៅក្នុង​អ្នករាល់គ្នា 4ទោះបីព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ក៏ដោយ​ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ​ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ​ក៏​យើង​នឹង​រស់​នៅ​ជាមួយ​ព្រះអង្គ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​អ្នករាល់គ្នា​ដែរ។ 5ចូរអ្នករាល់គ្នា​ល្បង​ខ្លួន​ឯង​ទៅ​តើ​អ្នករាល់គ្នា​មាន​ជំនឿ​ដែរ​ឬ​ទេ? ​ចូរ​ពិសោធ​ខ្លួន​ឯង​ចុះ​តើ​អ្នករាល់គ្នា​មិន​ដឹង​ថា​ព្រះ​យេស៊ូ​គ្រិស្ដ​គង់​នៅក្នុង​អ្នករាល់គ្នា​ទេ​ឬ? ​លើក​លែង​តែ​អ្នករាល់គ្នា​ត្រូវ​បាន​បដិសេធ​ចោល​ប៉ុណ្ណោះ 6ប៉ុន្ដែខ្ញុំ​សង្ឃឹម​ថា​អ្នករាល់គ្នា​នឹង​ដឹង​ថា​យើង​មិន​ត្រូវ​បាន​បដិសេធ​ចោល​ឡើយ។ 7ខ្ញុំអធិស្ឋាន​ដល់​ព្រះជាម្ចាស់​សូម​កុំ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ត្រូវ​បាន​ទទួល​ស្គាល់​នោះ​ទេ​គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ​ទោះបី​មើល​ទៅ​យើង​ដូច​ជា​ត្រូវ​បាន​បដិសេធ​ចោល​ក៏ដោយ 8ដ្បិតយើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដីពិត​បាន​ទេ​គឺ​ធ្វើ​ដើម្បី​សេចក្ដីពិត 9ព្រោះយើង​ត្រេកអរ​ពេល​ដែល​យើង​ខ្សោយ​ហើយ​អ្នករាល់គ្នា​រឹងមាំ​ប៉ុន្ដែ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត​គឺ​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់​លក្ខណ៍។ 10ហេតុនេះ​ហើយ​ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ដើម្បី​ពេល​មកដល់​កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅតាម​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។ 11ទីបញ្ចប់​នេះ​បងប្អូន​អើយ! ​ចូរ​មាន​អំណរ​ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចូរ​ទទួល​ការ​លើកទឹកចិត្ដ​ចូរ​មាន​គំនិត​តែ​មួយ​ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នករាល់គ្នា 12ចូរជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប​បរិសុទ្ធ​រីឯ​ពួក​បរិសុទ្ធ​ទាំងអស់​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ 13សូមឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​និង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ 14សូមអោយ​អ្នករាល់គ្នា​បាន​ប្រកបដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ហើយ​នឹង​សេចក្ដី​ប្រកប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ
Copyright information for KhmKCB