‏ Acts 9

1នៅពេលនោះលោក​សុល​នៅ​តែ​ក្ដៅគគុក​ក្នុង​ការ​គំរាម​កំហែង​និង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ដូច្នេះ​គាត់​ក៏​ទៅ​ជួប​សម្ដេចសង្ឃ 2ហើយសុំ​សំបុត្រ​ពី​សម្ដេចសង្ឃ​ទៅ​ឯ​សាលាប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស់​ដើម្បី​បើ​គាត់​រក​ឃើញ​អ្នកណា​ម្នាក់​ដែល​ជា​អ្នកនៅខាង​មាគ៌ា​នេះ​មិន​ថា​ប្រុស​ឬ​ស្រី​គាត់​នឹង​ចាប់ចង​នាំ​យក​មក​ក្រុង​យេរូសាឡិម។ 3ពេលគាត់​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ស្រាប់​តែ​មាន​ពន្លឺ​មួយ​ពី​លើ​មេឃ​ចាំង​ជុំវិញ​គាត់ 4ហើយគាត់​ក៏​ដួល​លើ​ដី​ពេលនោះ​គាត់​ឮ​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖ ​«សុល​អើយ! ​សុល! ​ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?» 5គាត់ក៏​សួរ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​ជា​នរណា?» ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន ▼
▼ឯកសារដើមមួយចំនួនមានបន្ថែមថា «ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកហើយ។»
​[​ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​នោះ​ពិបាក​ដល់​អ្នក​ណាស់»។
6គាត់ក៏​សួរ​ទាំង​នឹកអស្ចារ្យ​និង​ភ័យរន្ធត់​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?» ​ព្រះអម្ចាស់​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​]​«ចូរ​ក្រោកឡើង​ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ដ្បិត​នៅទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ 7រីឯពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​គាត់​បាន​ឈរ​ភាំង​ព្រោះ​ពួកគេ​ឮ​សំឡេង​នោះ​ប៉ុន្ដែ​មិន​ឃើញ​មាន​អ្នកណា​សោះ 8គេក៏​លើក​លោក​សុល​ក្រោក​ឡើង​ពី​ដី​ហើយ​ពេល​គាត់​បើក​ភ្នែក​គាត់​មើល​មិន​ឃើញ​អ្វី​សោះ​ដូច្នេះ​ពួកគេ​ក៏​ដឹកដៃ​គាត់​នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់។ 9ក្នុងរយៈ​ពេល​បី​ថ្ងៃ​គាត់​មើល​មិន​ឃើញ​ហើយ​ក៏​មិន​បាន​បរិភោគ​ឬ​ផឹក​អ្វី​សោះ 10នៅក្នុងក្រុង​ដាម៉ាស់​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ព្រះអម្ចាស់​មានបន្ទូល​មក​គាត់​នៅក្នុង​សុបិន​និមិត្ដ​ថា៖ ​«អាណានាស!» ​គាត់​ក៏​ឆ្លើយ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​ខ្ញុំ​នៅ​ទីនេះ» 11ព្រះអម្ចាស់មានបន្ទូល​ទៅ​គាត់​ទៀត​ថា៖ ​«ចូរ​ក្រោកឡើង​ហើយ​ទៅ​ឯ​ផ្លូវ​មួយ​ដែល​ហៅ​ថា​ផ្លូវ​ត្រង់​ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល​ជា​អ្នកក្រុង​តើសុស​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​យូដាស​ដ្បិត​មើល៍​គាត់​កំពុង​អធិស្ឋាន 12ហើយគាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ​ឈ្មោះ​អាណានាស​នៅក្នុង​សុបិន​និមិត្ដ​បាន​ចូល​មក​ដាក់​ដៃ​លើ​គាត់​ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ» 13ពេលនោះលោក​អាណានាស​ឆ្លើយ​ថា៖ ​«ឱ​ព្រះអម្ចាស់​អើយ! ​ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​អំពី​ម្នាក់​នេះ​ថា​គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​នៅក្នុង​ក្រុង​យេរូសាឡិម 14ហើយម្នាក់​នេះ​មក​ទីនេះ​ដោយ​បាន​ទទួល​សិទ្ធិអំណាច​ពី​ពួក​សម្ដេចសង្ឃ​ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវ​ដល់​ព្រះ​នាម​របស់​ព្រះអង្គ​ទាំងអស់» 15ប៉ុន្ដែព្រះអម្ចាស់​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ទៅ​ចុះ​ព្រោះ​គាត់​ជា​ភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះមុខ​សាសន៍​ដទៃ​ទាំង​ពួក​ស្ដេច​និង​កូនចៅ​អ៊ីស្រាអែល 16ដ្បិតខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។ 17ដូច្នេះលោក​អាណានាស​ក៏​ចាកចេញ​ទៅ​ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​គាត់​ក៏​និយាយ​ថា៖ ​«ឱ​បង​សុល​អើយ! ​ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើលឃើញ​វិញ​និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ» 18រំពេចនោះមាន​អ្វី​មួយ​ដូចជា​ស្រកា​បាន​ជ្រុះ​ពី​ភ្នែក​របស់​លោកសុល​មក​ហើយ​គាត់​ក៏​មើល​ឃើញ​វិញ​រួច​គាត់​ក៏​ក្រោកឡើង​ទទួល​ពិធី​ជ្រមុជទឹក 19ក្រោយពីបាន​បរិភោគ​អាហារ​រួច​គាត់​ក៏​មាន​កម្លាំងឡើង​វិញ។ ​បន្ទាប់មក​គាត់​ក៏​នៅ​ជាមួយ​ពួក​សិស្ស​ក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើន​ថ្ងៃ 20ហើយភ្លាមនោះ​គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលាប្រជុំ​នានា​អំពី​ព្រះ​យេស៊ូ​ថា​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ 21រីឯពួក​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្ដាប់​គាត់​បាន​ងឿង​ឆ្ងល់​ហើយ​សួរ​គ្នា​ថា៖ ​«តើ​មិន​មែន​ម្នាក់​នេះ​ទេ​ឬ​ដែល​បាន​បំផ្លាញ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ឈ្មោះ​នេះ​នៅក្នុង​ក្រុង​យេរូសាឡិម​ហើយ​ដោយសារ​តែ​មូលហេតុ​នេះ​បានជា​គាត់​មក​ទីនេះ​ដើម្បី​ចាប់ចង​ពួក​អ្នក​ទាំងនោះ​នាំ​ទៅ​ឲ្យ​ពួក​សម្ដេចសង្ឃ?» 22ទោះជាយ៉ាងណាក្ដី​លោក​សុល​កាន់តែ​មាន​កម្លាំង​ខ្លាំងឡើង​ហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិ​យូដា​ដែល​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស់​ដោយ​អះអាង​ថា​ព្រះ​យេស៊ូ​នេះ​ហើយ​ជា​ព្រះ​គ្រិស្ដ។ 23ដូច្នេះច្រើន​ថ្ងៃ​ក្រោយ​មក​ពួក​ជនជាតិ​យូដា​បាន​ពិភាក្សា​គ្នា​ដើម្បី​សម្លាប់​គាត់។ 24នៅពេលនោះគម្រោង​ការ​របស់​ពួកគេ​បាន​ដឹង​ដល់​លោក​សុល​ហើយ​ពួកគេ​បាន​ឃ្លាំ​មើល​ទាំង​យប់​ទាំង​ថ្ងៃ​នៅតាម​ទ្វារ​ទាំងឡាយ​ដើម្បី​សម្លាប់​គាត់។ 25ដូច្នេះពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ជើ​មួយ​ហើយ​សម្រូត​គាត់​ចុះ​តាម​កំផែង​ក្រុង​ទាំង​យប់។ 26ពេលគាត់​មកដល់​ក្រុង​យេរូសាឡិម​វិញ​គាត់​ព្យាយាម​ចូលរួម​ជាមួយ​ពួក​សិស្ស​ប៉ុន្ដែ​ពួកគេ​ទាំងអស់​គ្នា​ខ្លាច​គាត់​ដោយ​មិន​ជឿ​ថា​គាត់​ជា​សិស្ស​ទេ។ 27នៅពេលនោះលោក​បារណាបាស​បាន​ទទួល​គាត់​ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​និង​រៀបរាប់​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ដែល​លោកសុល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ​ការ​ដែល​ព្រះអង្គ​មានបន្ទូល​មក​កាន់​គាត់​និង​ការ​ដែល​លោក​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូ​នៅក្នុង​ក្រុង​ដាម៉ាស់។ 28លោកសុល​ក៏​នៅ​ជាមួយ​ពួក​សាវក​និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម​ទាំង​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។ 29គាត់បាន​ប្រកាស​និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់ 30ហើយពេល​ពួក​បងប្អូន​បាន​ដឹង​ពីការ​នេះ​ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។ 31ដូច្នេះក្រុម​ជំនុំ​ទាំងអស់​ដែល​នៅ​ពាស​ពេញ​ស្រុក​យូដា​ស្រុក​កាលីឡេ​និង​ស្រុក​សាម៉ារី​ក៏​មាន​សេចក្ដី​សុខសាន្ដ​ហើយ​មាំមួនឡើង​ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើនឡើង។ 32រីឯលោក​ពេត្រុស​វិញ​នៅពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំងអស់​នោះ​គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។ 33នៅទីនោះ​គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​អេនាស​ដែល​ស្លាប់ដៃជើង​ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។ 34លោកពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា៖ ​«ឱ​អេនាស​អើយ! ​ព្រះ​យេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ​ចូរ​ក្រោកឡើង​ហើយ​រៀបចំ​គ្រែ​របស់អ្នក​ចុះ» ​ពេលនោះ​គាត់​ក៏​ក្រោកឡើង​ភ្លាម។ 35មនុស្សទាំងអស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។ 36នៅក្នុងក្រុង​យ៉ុបប៉េ​មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ដែល​ហៅ​ថា​ឌ័រកាស​មានន័យ​ថា​ក្ដាន់។ ​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​និង​បាន​ដាក់ទាន​ជាច្រើន 37ប៉ុន្ដែប៉ុន្មាន​ថ្ងៃ​នោះ​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ស្លាប់​ទៅ។ ​ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ​ពួកគេ​ក៏​តម្កល់​ទុក​នៅ​បន្ទប់​ខាងលើ។ 38ពេលពួក​សិស្ស​បាន​ឮ​ថា​លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖ ​«សូម​មក​កន្លែង​របស់​យើង​កុំ​បង្អង់​ឡើយ» 39ដូច្នេះលោក​ពេត្រុស​ក៏​ក្រោក​ឡើង​ហើយ​ទៅ​ជាមួយ​ពួកគេ។ ​ពេល​គាត់​ទៅដល់​ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ទាំង​បង្ហាញ​អាវ​និង​សម្លៀក​បំពាក់​ទាំងឡាយ​ដែល​នាង​ឌ័រកាស​បាន​ដេរ​កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅឡើយ។ 40ពេលនោះលោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំងអស់​គ្នា​ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​រួច​គាត់​ក៏​បែរទៅ​ឯ​សព​ហើយ​និយាយ​ថា៖ ​«តេប៊ីថា​អើយ! ​ចូរ​ក្រោកឡើង​ចុះ!» ​ពេលនោះ​នាង​ក៏​បើក​ភ្នែក​ឡើង។ ​ពេល​ឃើញ​លោក​ពេត្រុស​នាង​ក៏​ក្រោក​អង្គុយ។ 41គាត់ក៏​ហុច​ដៃ​ទៅ​នាង​ព្រមទាំង​បាន​លើក​នាង​ឡើង​ហើយ​ហៅ​ពួក​បរិសុទ្ធ​និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។ 42ដំណឹងនេះ​បាន​ឮ​សុសសាយ​ពាស​ពេញ​ក្រុង​យ៉ុបប៉េ​ហើយ​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះអម្ចាស់។ 43លោកពេត្រុស​បាន​ស្នាក់​នៅ​ជា​ច្រើន​ថ្ងៃ​ក្នុង​ក្រុង​យ៉ុបប៉េ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នក​សម្លាប់ស្បែក ▼
▼ធ្វើអោយកោសិការស្បែកស្លាប់ គ្មានក្លិន អាចប្រើប្រាស់បាន។
។
Copyright information for KhmKCB