‏ Luke 13

ការ​ត្រាស់​ហៅ​ឲ្យ​ប្រែ​ចិត្ដ​

1ក្នុង​ពេល​តែមួយ​នោះ​មាន​អ្នក​ខ្លះ​បាន​មក​រៀបរាប់​ប្រាប់​ព្រះ​យេស៊ូ​អំពី​ពួក​អ្នក​ស្រុក​កាលីឡេ​ដែល​ត្រូវ​លោក​ពីឡាត់​លាយ ▼
▼លោកពីឡាត់​បាន​សម្លាប់​ពួក​អ្នក​ស្រុកកាលីឡេ​ដែល​កំពុង​សម្លាប់​សត្វ​ជា​យញ្ញបូជា​ នាំ​អោយ​ឈាម​ហូរ​លាយ​គ្នា
​ឈាម​របស់​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ
2ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​គិត​ថា​អ្នក​ស្រុក​កាលីឡេ​ទាំងនេះ​ជា​មនុស្ស​បាប​លើស​ពួក​អ្នក​ស្រុក​កាលីឡេ​ទាំងអស់​ដោយព្រោះតែ​ពួកគេ​រងទុក្ខ​វេទនា​យ៉ាងដូច្នេះ​ឬ? 3មិនមែនទេ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ដរាបណា​អ្នករាល់គ្នា​មិន​ប្រែចិត្ដ​ទេ​នោះ​អ្នករាល់គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ 4ឬមួយ​អ្នករាល់គ្នា​គិត​ថា​មនុស្ស​ដប់ប្រាំបី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំងនោះ​ជា​មនុស្សបាប​លើស​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​ឬ? 5មិនមែនទេ​តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ដរាបណា​អ្នករាល់គ្នា​មិន​ប្រែចិត្ដ​ទេ​នោះ​អ្នករាល់គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ»។

រឿងដើមល្វាឥតផ្លែ

6រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖ ​«មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​មួយ​ដើម​ដែល​បាន​ដាំ​ក្នុង​ចម្ការ​របស់​គាត់​ហើយ​គាត់​បាន​មក​រក​ផ្លែ​នៅ​លើ​ដើម​នោះ​ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ 7គាត់ក៏​ប្រាប់​ទៅ​អ្នក​ថែ​ចម្ការ​ថា​មើល៍​បី​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​មក​រក​ផ្លែ​ពី​ដើម​ល្វា​នេះ​ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ​ចូរ​កាប់​ចោល​ទៅ​ហេតុ​អ្វី​ទុក​ឲ្យ​នៅ​ខាត​ដី​ដូច្នេះ? 8ប៉ុន្ដែអ្នកនោះ​និយាយ​តប​ទៅ​គាត់​ថា​លោកម្ចាស់​ទុក​វា​មួយ​ឆ្នាំ​នេះ​សិនទៅ​ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំវិញ​ហើយ​ដាក់​ជី​មើល៍ 9ក្រែងលោឆ្នាំក្រោយ​មាន​ផ្លែ​ប៉ុន្ដែ​បើ​គ្មាន​ទេ​សឹម​កាប់​វា​ចោល​ចុះ»។

ព្រះយេស៊ូ​ប្រោស​មនុស្ស​នៅ​ថ្ងៃសប្ប័ទ​​

10នៅ​ថ្ងៃសប្ប័ទ​មួយ​កាល​ព្រះអង្គ​កំពុង​បង្រៀន​ក្នុង​សាលាប្រជុំ 11មើល៍មាន​ស្ដ្រី​ម្នាក់​មាន​វិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់រយៈពេល​ដប់ប្រាំបី​ឆ្នាំ​ធ្វើ​ឲ្យ​គាត់​កោងខ្នង​មិន​អាច​ងើបត្រង់​បាន​ទាល់តែសោះ។ 12ពេលព្រះ​យេស៊ូ​ឃើញ​ក៏​ហៅ​គាត់​រួច​មានបន្ទូល​ទៅ​គាត់​ថា៖ ​«នាង​អើយ! ​អ្នក​ត្រូវ​បាន​ដោះឲ្យរួច​ពី​ជំងឺ​របស់​អ្នក​ហើយ» 13ព្រះអង្គក៏​ដាក់​ព្រះ​ហស្ដ​លើ​គាត់​ហើយ​គាត់​ក៏​បាន​ងើបត្រង់ឡើង​ភ្លាម​ព្រមទាំង​សរសើរតម្កើង​ព្រះជាម្ចាស់។ 14ប៉ុន្ដែព្រោះតែ​ព្រះ​យេស៊ូ​បាន​ប្រោស​គាត់​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ប្រធាន​សាលាប្រជុំ​បាន​និយាយ​ទៅ​បណ្ដាជន​ទាំង​មិនសប្បាយ​ថា៖ ​«មាន​ប្រាំមួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ​ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃទាំងនោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោសឲ្យជា​កុំ​មក​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ» 15ព្រះអម្ចាស់ក៏​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ ​«ពួក​មនុស្ស​មានពុត​អើយ! ​តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ​ឬ​លា​ចេញពី​ក្រោល​ហើយ​ដឹក​វា​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេឬ? 16ឯស្ដ្រី​នេះ​វិញ​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ដែល​អារក្ស​សាតាំង​បាន​ចង​អស់​រយៈពេល​ដប់​ប្រាំបី​ឆ្នាំ​មកហើយ​តើ​មិន​គួរ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​សប្ប័ទ​ទេឬ?» 17ពេលព្រះអង្គ​មានបន្ទូល​ដូច្នេះ​ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំងអស់​ក៏​អាម៉ាស់​មុខ​ប៉ុន្ដែ​បណ្ដាជន​ទាំងអស់​វិញ​មាន​ចិត្ដ​អរសប្បាយ​នឹង​កិច្ចការ​ដ៏ប្រសើរ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។

រឿង​គ្រាប់​ពូជ​ម៉ូតា​ និងមេនំប៉័ង​

18ព្រះអង្គ​ក៏​មានបន្ទូល​ដូច្នេះ​ថា៖ ​«តើ​នគរ​ព្រះជាម្ចាស់​ប្រៀបដូច​ជា​អ្វី​ហើយ​ខ្ញុំ​គួរ​ប្រៀបធៀប​នគរនោះ​ទៅ​នឹង​អ្វី? 19គឺប្រៀប​ដូចជា​គ្រាប់​មូតា​មួយ​គ្រាប់​ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ដំណាំ​របស់​គាត់​ពេល​វា​ដុះ​ធំឡើង​ក៏​ត្រលប់ជា​ដើមឈើ​មួយ​ដើម​ហើយ​សត្វស្លាប​ហើរ​លើ​អាកាស​បាន​រស់នៅ​តាម​មែក​របស់​វា» 20រួចព្រះអង្គ​ក៏​មានបន្ទូល​ទៀត​ថា៖ ​«តើ​ខ្ញុំ​គួរ​ប្រៀបធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី? 21គឺប្រៀប​ដូចជា​មេនំប៉័ង​ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​រហូតដល់​មេនំប៉័ង​នោះ​ធ្វើឲ្យ​ម្សៅ​ទាំងអស់​ដោរឡើង»។

ផ្លូវ​តូច​ចង្អៀត​

22ព្រះអង្គ​ក៏​ធ្វើដំណើរ​ទាំង​បង្រៀន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ហើយ​ក៏​បន្ដ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម 23រួចមាន​ម្នាក់​ទូលសួរ​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​អ្នក​ដែល​បាន​សង្គ្រោះ​មាន​តិចណាស់​ឬ?» ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ 24«ចូរ​ប្រឹងប្រែង​ចូល​តាម​ទ្វារ​ចង្អៀត​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​មាន​មនុស្ស​ជាច្រើន​ចង់​ចូល​ប៉ុន្ដែ​ពួកគេ​មិន​អាច​ចូលបាន​ឡើយ 25ព្រោះក្រោយ​ពេល​ម្ចាស់​ដំណាក់​ក្រោកឡើង​បិទ​ទ្វារ​ហើយ​ទោះជា​អ្នករាល់គ្នា​ឈរ​នៅ​ខាង​ក្រៅ​និង​ចាប់ផ្ដើម​គោះ​ទ្វារ​ទាំង​និយាយ​ថា​លោក​ម្ចាស់​អើយ! ​សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​នោះ​គាត់​នឹង​ឆ្លើយ​តប​វិញ​ថា​អ្នករាល់គ្នា​មក​ពីណា​ខ្ញុំ​មិន​ស្គាល់​អ្នករាល់គ្នា​ទេ 26ហើយអ្នករាល់គ្នា​ក៏​ចាប់ផ្ដើម​និយាយ​ថា​យើង​ធ្លាប់​បរិភោគ​ជាមួយ​ព្រះអង្គ​ហើយ​ព្រះអង្គ​ធ្លាប់​បង្រៀន​នៅ​តាម​ផ្លូវ​របស់​យើង។ 27គាត់ក៏​ឆ្លើយ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នករាល់គ្នា​មក​ពី​ណា​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នករាល់គ្នា​ទេ​ឱ​ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​អើយ​ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ 28នៅទីនោះ​មាន​ការ​ទ្រហោយំ​និង​ការ​សង្កៀត​ធ្មេញ​ហើយ​នៅពេល​នោះ​អ្នករាល់គ្នា​នឹង​ឃើញ​លោក​អ័ប្រាហាំ​លោក​អ៊ីសាក​លោក​យ៉ាកុប​និង​អ្នកនាំព្រះបន្ទូល​ទាំងអស់​នៅក្នុង​នគរ​ព្រះជាម្ចាស់​ឯ​អ្នករាល់គ្នា​វិញ​ត្រូវ​គេ​បោះ​ទៅ​ខាង​ក្រៅ 29ដ្បិតអ្នក​ទាំងនោះ​នឹង​មក​ពី​ទិស​ខាងកើត​ខាងលិច​ខាងជើង​និង​ខាងត្បូង​ហើយ​អង្គុយ​នៅ​តុអាហារ​ក្នុង​នគរ​ព្រះជាម្ចាស់ 30ហើយមើល៍​ពួក​អ្នក​នៅ​ក្រោយ​នឹង​ត្រលប់ជា​នៅមុខ​ហើយ​ពួក​អ្នក​នៅ​មុខ​នឹង​ត្រលប់ជា​នៅក្រោយ​វិញ» 31នៅពេល​ជាមួយគ្នា​នោះ​អ្នកខាងគណៈផារិស៊ី​ខ្លះ​បាន​ចូលមកជិត​ទូល​ព្រះអង្គ​ថា៖ ​«សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។ 32ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា​មើល៍​ខ្ញុំ​បណ្ដេញ​អារក្ស​ទាំង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃនេះ​និង​ថ្ងៃ​ស្អែក​ហើយ​ខ្ញុំ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ទីបី 33ដូច្នេះហើយ​សម្រាប់​ខ្ញុំ​ខ្ញុំ​ត្រូវ​បន្ដ​ធ្វើ​ដំណើរ​នៅ​ថ្ងៃនេះ​ថ្ងៃ​ស្អែក​និង​ថ្ងៃ​ខាន​ស្អែក​ពីព្រោះ​មិន​អាច​ឲ្យ​អ្នកនាំព្រះបន្ទូល​ណា​ម្នាក់​ស្លាប់​នៅ​ក្រៅ​ក្រុង​យេរូសាឡិម​ទេ។

ព្រះយេស៊ូសោក​សៅ​នឹង​​ក្រុងយេរូសាឡិម

34ឱ​ក្រុង​យេរូសាឡិម​ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូល​ហើយ​បាន​គប់​ដុំថ្ម​ទៅលើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ! ​ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មាន​ដង​មក​ហើយ​គឺ​ដូចជា​មេមាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅក្រោម​ស្លាប​ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ 35មើល៍ផ្ទះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​ទុក​ចោល​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​រហូត​ដល់​ពេល​មួយ​ដែល​អ្នករាល់គ្នា​និយាយ​ថា​សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។
Copyright information for KhmKCB