‏ Mark 2

ព្រះយេស៊ូលើកលែងទោសនិងប្រោសមនុស្សស្លាប់ដៃជើងម្នាក់ឲ្យជា

1ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ព្រះអង្គ​បាន​យាងចូល​ក្នុង​ក្រុង​កាពើណិម​ម្ដងទៀត​ហើយ​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ​ផ្ទះ​មួយ 2មនុស្សជាច្រើន​បាន​មកផ្ដុំគ្នា​ធ្វើឲ្យ​គ្មាន​កន្លែងនៅសល់​សោះ​សូម្បីតែ​នៅ​មាត់ទ្វារ​រីឯ​ព្រះអង្គ​ក៏​ប្រកាស​ព្រះ​បន្ទូល​ទៅកាន់​គេ 3ហើយមាន​មនុស្ស​បួន​នាក់​បាន​សែង​អ្នកស្លាប់ដៃជើង​ម្នាក់​មក​ឯ​ព្រះអង្គ 4តែដោយសារ​មាន​មនុស្សច្រើន​កកកុញ​ពេក​គេ​មិន​អាច​នាំ​មនុស្ស​ស្លាប់ដៃជើង​នោះ​ចូលទៅ​ខាងក្នុង​បាន​ទេ​គេ​ក៏​រើ​ដំបូល ▼
▼«ដំបូល»​ ផ្ទះ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ជានិច្ច​កាល​មាន​ជណ្តើរ​ឡើង​ទៅ​ដំបូល​នៅ​ខាង​ក្រៅ​ ដែល​គេ​តែងតែ​ធ្វើ​ឡើង​ពី​ឈើ​ និង​មែក​ឈើ​ដែល​មាន​បិត​ដី​ពី​លើ​ ដូច្នេះ​មិន​ពិបាក​ក្នុង​ការ​ចោះ​ប្រហោង​ទេ​។​
​ចំកន្លែង​ដែល​ព្រះអង្គ​នៅ​លុះ​បាន​រើ​ហើយ​ក៏​សំរូត​មនុស្ស​ស្លាប់ដៃជើង​ដែល​កំពុង​ដេក​លើ​កន្ទេល ▼
▼«កន្ទេល»​ នៅ​សម័យ​ព្រះ​យេស៊ូ​កន្ទេល​ប្រហែល​ជាធ្វើ​ឡើង​ពី​រុក្ខជាតិ​ ក្រណាត់​ក្រាស់ៗ​ ឬ​ស្បែក​សត្វ​។​ មាន​នៅ​ក្នុង ២:៩,១១,១២ ដែរ​។​
​នោះ​ចុះ
5ព្រះអង្គបាន​ឃើញ​ជំនឿ​អ្នកទាំងនោះ​ក៏​មានបន្ទូល​ទៅ​អ្នកស្លាប់ដៃជើង​នោះ​ថា៖ ​«កូន​អើយ ▼
▼«កូនអើយ!»​ គឺ​ជា​ពាក្យ​ដែល​សំដែង​សេចក្តី​ស្រលាញ់​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​របស់​ព្រះយេស៊ូ​ទេ​។​
! ​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោស​ហើយ»
6មានគ្រូវិន័យ​ខ្លះ​កំពុង​អង្គុយ​នៅទីនោះ​រិះគិត​ក្នុង​ចិត្ដ​ថា៖ 7«ហេតុដូចម្ដេច​បានជា​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ? ​តើ​អ្នកណា​លើកលែងទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​តែ​មួយគត់?» 8ព្រះអង្គឈ្វេងយល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅកាន់​គេ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ? 9តើការ​ដែល​និយាយ​ទៅកាន់​អ្នកស្លាប់ដៃជើង​ថា​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោស​ហើយ​និង​ការ​ដែល​និយាយ​ថា​ចូរ​ក្រោកឡើង​យក​កន្ទេល​របស់​អ្នក​ដើរ​ទៅ​មួយណា​ស្រួលជាង? 10ប៉ុន្ដែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា​កូន​មនុស្ស ▼
▼«កូនមនុស្ស» គឺ​ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​នៅ​ក្នុង ២:២៨ ដែរ។​
​មាន​សិទ្ធិអំណាច​លើកលែងទោស​បាប​នៅ​លើ​ផែនដី​នេះ» ​ព្រះអង្គ​មានបន្ទូល​ទៅកាន់​អ្នកស្លាប់ដៃជើង​ថា៖
11«ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ចូរ​ក្រោកឡើង​យក​កន្ទេល​របស់​អ្នក​ហើយ​ទៅ​ផ្ទះ​ចុះ» 12គាត់ក៏​ក្រោកឡើង​ភ្លាម​ហើយ​យក​កន្ទេល​ចេញទៅ​នៅមុខ​មនុស្ស​ទាំងអស់​ដូច្នេះ​គ្រប់គ្នា​ក៏​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​និយាយ​ថា៖ ​«យើង​មិន​ដែល​ឃើញ​អ្វី​ដូចនេះ​ទាល់តែសោះ​ពីមុនមក»។

ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ

13ព្រះអង្គ​ចេញទៅ​តាមមាត់​បឹង ▼
▼«បឹង»​ គឺ​បឹង​កាលីឡេ​ដែល​ជា​បឹង​ទឹក​សាប​ ស្ថិត​នៅ​ក្នុង​ស្រុក​កាលីឡេ​ ដែល​មាន​បណ្តោយ​ប្រហែល​ជា​ម្ភៃមួយ​គីឡូម៉ែត្រ​ និង​ទទឹង​ប្រហែល​ជា​ដប់​បីគីឡូម៉ែត្រ​។​
​ម្ដងទៀត​មនុស្ស​ច្រើនកុះករ​មក​តាម​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​បង្រៀន​ពួកគេ។
14ពេលកំពុង​យាង​កាត់​តាម​ទីនោះ​ព្រះអង្គ​បាន​ឃើញ​លោក​លេវី ▼
▼«លេវី»​ គឺ​ជា​ឈ្មោះ​ដែល​គេ​ហៅ​លោក​ម៉ាថាយ​ក្នុង​ ម៉ាថា​ ៩:៩​។​ មាន​នៅ​ក្នុង ២:១៤-១៥។​
​ជា​កូន​លោក​អាល់ផាយ​កំពុង​អង្គុយ​នៅ​កន្លែងប្រមូលពន្ធដារ​ហើយ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មកតាម​ខ្ញុំ» ​គាត់​បាន​ក្រោកឈរឡើង​រួច​ដើរតាម​ព្រះអង្គ​ទៅ។
15បន្ទាប់មកព្រះអង្គ​បាន​ចូលរួម​បរិភោគ​អាហារ​នៅ​ផ្ទះ​លោក​លេវី​ហើយ​មាន​ពួក​អ្នកទារពន្ធដារ​និង​ពួក​មនុស្ស​បាប ▼
▼«មនុស្សបាប»​ មិន​មែន​ជា​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​សំខាន់ៗ​ទេ​ ប៉ុន្តែ​ជា​ពពួក​មនុស្ស​ដូចជា​ ពួក​អ្នក​ទារពន្ធ​ជា​ដើម​ ដែល​ពួក​មេ​ដឹកនាំ​សាសនា​បាន​ស្អប់​ដោយ​ព្រោះ​ការ​មិន​គោរព​តាម​ច្បាប់​សាសនា​របស់​ពួកគេ​ ជា​ពិសេស​វិន័យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ​អាហារ​ជាមួយ​ពួក​សាសន៍​ដទៃ​។​ មាន​នៅ​ក្នុង ២:១៥-១៧។​
​ជាច្រើន​បាន​ចូលរួម​បរិភោគ​ជាមួយ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ដែរ​ព្រោះ​មាន​មនុស្ស​ជាច្រើន​កំពុង​ដើរតាម​ព្រះអង្គ
16គ្រូវិន័យខាង​គណៈផារិស៊ី​ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នកទារពន្ធដារ​និង​ពួក​មនុស្ស​បាប​ដូច្នេះ​ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖ ​«ហេតុអ្វី​បានជា​គាត់​បរិភោគ​ជាមួយ​អ្នកទារពន្ធដារ​និង​មនុស្ស​បាប​ដូច្នេះ?» 17នៅពេល​ព្រះ​យេស៊ូ​ឮ​ដូច្នេះ​ក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«មនុស្ស​មាន​សុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវការ។ ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត ▼
▼«មនុស្ស​សុចរិត​»​ ពួក​គណៈ​ផារិស៊ី​ចាត់​ទុក​ខ្លួន​គេ​ជា​ «មនុស្សសុចរិត»​ ដោយសារ​ការ​គោរព​ក្រឹត្យ​វិន័យ​ដ៏​ខ្ជាប់ខ្ជួន​របស់​ពួកគេ​ តែ​អ្នក​ឯ​ទៀត​ ពួកគេ​ចាត់​ទុក​ថា​ជា​ «មនុស្សបាប»​។​
​ទេ​ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។

ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ

18ពួក​សិស្ស​របស់​លោក​យ៉ូហាន ▼
▼«លោកយ៉ូហាន»​ គេ​ហៅ​ជា​ទូទៅ​ថា​ «យ៉ូហាន​បាប់ទីស្ទ​»​ នេះ​មិ​នមែន​ជា​យ៉ូហាន​ដែល​បាន​ក្លាយជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​
​និង​ពួក​អ្នកខាងគណៈផារិស៊ី​កំពុង​តមអាហារ ▼
▼«តមអាហារ» គឺជាការមិនបរិភោគអាហារជាបណ្ដោះអាសន្ន។ មាន​នៅ​ក្នុង ២:១៨-២០។​
។ ​ពួកគេ​បាន​មក​សួរ​ព្រះអង្គ​ថា៖ ​«ហេតុអ្វី​បានជា​ពួក​សិស្ស​របស់​លោក​យ៉ូហាន​និង​ពួក​អ្នកខាងគណៈផារិស៊ី​តមអាហារ​តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»
19ព្រះយេស៊ូ​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​ភ្ញៀវ​អាច​តមអាហារ​បាន​ឬ​ទេ​នៅ​ពេល​កូនកំលោះ​នៅ​ជាមួយ​គេ​នៅឡើយ? ​ដរាបណា​កូនកំលោះ​នៅ​ជាមួយ​គេ​នៅ​ឡើយ​គេ​មិន​អាច​តមអាហារ​បាន​ទេ 20ប៉ុន្ដែនឹងមាន​ថ្ងៃ​មកដល់​ពេល​កូនកំលោះ​ត្រូវ​ឃ្លាត​ទៅ​គេ​នឹង​តមអាហារ​នៅ​ថ្ងៃ​នោះ។ 21គ្មាននរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​ចាស់​ទេ​បើធ្វើ​ដូច្នោះ​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត 22ក៏គ្មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅ​ក្នុង​ថង់ស្បែក ▼
▼«ថង់ស្បែក» សូមមើលរូបភាពក្នុង ម៉ាថា ៩:១៧។
​ចាស់​ដែរ​បើធ្វើ​ដូច្នេះ​ស្រា​នឹង​ធ្វើ​ឲ្យ​ថង់ស្បែក​ចាស់​ធ្លាយ​ហើយ​ស្រា​ក៏​ហូរចេញ​មក​ឯ​ថង់ស្បែក​ក៏​ខូចខាត​ដែរ​ផ្ទុយទៅវិញ​ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់ស្បែក​ថ្មី»។

ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ

23នៅ​ថ្ងៃសប្ប័ទ​មួយ​កាល​ព្រះអង្គ​យាង​កាត់​វាលស្រែ​ហើយ​នៅតាម​ផ្លូវ​ពួក​សិស្ស​បាន​ចាប់ផ្ដើម​បូត​កួរ​ស្រូវ 24ហើយអ្នកខាងគណៈផារិស៊ី​បាន​ទូល​ព្រះអង្គ​ថា៖ ​«មើល៍​ហេតុដូចម្ដេច​បានជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម ▼
▼តាមវិន័យរបស់ម៉ូសេ ហាមធ្វើការនៅថ្ងៃសប្ប័ទ (សូមមើល និក្ខ ៣៤:២១)។
​នៅ​ថ្ងៃសប្ប័ទ​ដូច្នេះ?»
25ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វីដែល​ស្ដេច​ដាវីឌ​និង​គូកន​របស់​ស្ដេច​បាន​ធ្វើ​នៅពេល​ពួកគេ​មាន​សេចក្ដី​ត្រូវការ​ហើយ​ឃ្លាន​ទេឬ? 26នៅសម័យ​សម្ដេចសង្ឃ​អ័បៀថើរ ▼
▼«អ័បៀថើរ»​ សង្ឃ​ដែល​ឲ្យ​នំបុ័ង​ទៅ​ស្ដេច​ដាវីឌ​គឺជា​ ឪពុក​របស់​អ័បៀថើរ​ដែល​មាន​ឈ្មោះ​ថា​អា​ហិមេ​លិច​ (២សាំយូ​ ២០:២៥)​។​
​ស្ដេចដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់ ▼
▼«ដំណាក់ព្រះជាម្ចាស់» គឺជា​ត្រសាល​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះជាម្ចាស់​(សូមមើល​ និក្ខ​ ៣៦:៨​- ៣៨​)​។​
​និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ ▼
▼«នំបុ័ងតាំងថ្វាយព្រះជាម្ចាស់» (សូមមើល លេវី ២៤:៥-៩)។
​ព្រះជាម្ចាស់​ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​លើកលែងតែ​សង្ឃ​ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូកន​ថែម​ទៀត​ផង ▼
▼«តើអ្នករាល់គ្នា...ទៀតផង» សូម​មើល​ ១ សាំយូ​ ២១:១-៦​។​ មាន​​ចាប់​ពី ២:២៥-២៦។​
»
27រួចព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«ថ្ងៃសប្ប័ទ​តាំងឡើង​សម្រាប់​មនុស្ស ▼
▼«ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​»​ ថ្ងៃ​សប្ប័ទ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មនុស្ស​បាន​សម្រាក​(លោកុ​ ២:២-៣;​ និក្ខ​ ២០:៨​-១១​,​ ២៣:១២;​ទុតិ​ ៥:១២-១៥​)​ ប៉ុន្តែ​ ពួក​ផារិស៊ី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​ក្លាយជា​បន្ទុក​របស់​មនុស្ស​គ្រប់ៗ​គ្នា​ (ម៉ាថា ២៣:៤​)​។​
​ប៉ុន្ដែ​មិនមែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​ទេ
28ដូច្នេះកូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»។
Copyright information for KhmKCB