‏ Mark 1

លោក​យ៉ូហាន​បាបទីស្ទ​រៀប​ចំ​ផ្លូវ​របស់​ព្រះ​យេស៊ូ​​

1ដំណឹងល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ចាប់ផ្ដើម​ដូច​តទៅ៖ 2ដូចដែលលោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​បាន​សរសេរ​ទុក​ថា៖ ​«មើល៍! ​យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ ▼
▼«មើល៍ យើងចាត់ទូតឲ្យទៅ» សូមមើល ម៉ាឡា ៣:១។
​មុខ​អ្នក​ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក
3មានសំឡេង​ស្រែក​នៅ​ទីរហោឋាន ▼
▼«មានសំឡេងស្រែកនៅទីរហោឋាន» សូមមើល អេសា ៤០:៣។
​ថា៖ ​«ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។
4នៅទីរហោឋាន​លោក​យ៉ូហាន ▼
▼«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង ១:៥-៦,១៤ ដែរ។​
​កំពុង​ធ្វើ​ពិធី​ជ្រមុជទឹក​និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការប្រែចិត្ដ​សម្រាប់​ការលើកលែងទោស​បាប។
5មនុស្សមកពី​គ្រប់​ទីកន្លែង​ក្នុង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម​បាន​មក​ឯ​លោក​យ៉ូហាន​ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ព្រមទាំង​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។ 6លោកយ៉ូហាន​ស្លៀក​សម្លៀកបំពាក់ ▼
▼«សម្លៀកបំពាក់» របស់លោកយ៉ូហាន ដូចគ្នានឹងសម្លៀកបំពាក់របស់លោកអេលីយ៉ាដូច្នោះដែរ (២ ពង្សា ១:៨)។ មាន​នៅ​ក្នុង ១:៦ ដែរ។​
​ធ្វើពី​រោម​អូដ្ឋ​ពាក់​ខ្សែក្រវាត់​ដែល​ធ្វើពី​ស្បែក​នៅ​នឹង​ចង្កេះ​ហើយ​គាត់​បរិភោគ​កណ្ដូប​និង​ទឹកឃ្មុំ​ព្រៃ។
7លោកប្រកាស​ថា៖ ​«ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​មាន​អំណាច​ខ្លាំងជាង​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែកជើង​របស់​ព្រះអង្គ​ផង ▼
▼«ខ្ញុំមិនស័ក្តិសម...ព្រះអង្គផង» នេះគឺជាការបន្ទាបខ្លួនដែលបានសំដែងចេញដោយអ្នកបម្រើម្នាក់។
8ខ្ញុំធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

ព្រះ​យេស៊ូ​​​ទ​ទួល​ពិធី​ជ្រមុជ​ទឹក​

9នៅ​គ្រា​នោះ​ព្រះ​យេស៊ូ​បាន​យាងមក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ​និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ពី​លោក​យ៉ូហាន​នៅក្នុង​អូរ​យ័រដាន់ 10ពេលងើប​ចេញ​ពី​ទឹក​ភ្លាម​ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ហើយ​ព្រះ​វិញ្ញាណ​បាន​យាងមក​សណ្ឋិត​លើ​ព្រះអង្គ​ដូចជា​សត្វ​ព្រាប 11ហើយមាន​សំឡេង​បន្លឺ​ចេញពី​ស្ថានសួគ៌​មក​ថា៖ ​«អ្នក​ជា​បុត្រ​ជា​ទីស្រលាញ់​របស់​យើង ▼
▼«អ្នកជាបុត្រដ៏ជាទីស្រលាញ់របស់យើង» សូមមើល ទំនុក ២:៧។​
​យើង​ពេញចិត្ដ​នឹង​អ្នក​ណាស់ ▼
▼«យើងពេញចិត្តនឹងអ្នកណាស់» សូមមើល អេសា ៤២:១។
»។

អារក្ស​​សាតាំង​ល្បួង​ព្រះ​យេស៊ូ​​​

12ភ្លាមនោះ​ព្រះ​វិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។ 13ព្រះអង្គនៅ​ទីរហោឋាន​សែសិប​ថ្ងៃ​ត្រូវ​អារក្ស​សាតាំង​ល្បួង​ហើយ​ព្រះអង្គ​នៅ​ជាមួយ​សត្វព្រៃ​និង​មាន​ទេវតា​ចាំបម្រើ​ព្រះអង្គ​ផង។

កិច្ចការរបស់ព្រះយេស៊ូក្នុងស្រុកកាលីឡេ

14បន្ទាប់ពី​គេ​ចាប់ ▼
▼ស្ដេចហេរ៉ូឌអានទីផាស ដែលជាអភិបាលស្រុកកាលីឡេ និងពើស៊ីបាន «ចាប់លោកយ៉ូហានទៅឃុំឃាំង» (សូមមើល ម៉ាកុ ៦:១៧-១៨)។
​លោក​យ៉ូហាន​ឃុំឃាំង​ព្រះ​យេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់
15ព្រះអង្គមានបន្ទូល​ថា៖ ​«ពេល​កំណត់​បាន​មក​ដល់​ហើយ​នគរ​ព្រះជាម្ចាស់​មកជិតបង្កើយ​ចូរ​ប្រែចិត្ដ​ហើយ​ជឿ​ដំណឹងល្អ​ចុះ»។

ព្រះយេស៊ូត្រាស់ហៅអ្នកនេសាទបួននាក់ធ្វើជាសិស្សរបស់ព្រះអង្គ

16ពេល​ព្រះ​យេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ព្រះអង្គ​បាន​ទត​ឃើញ​លោក​ស៊ីម៉ូន​និង​លោក​អនទ្រេ​ជា​ប្អូន​ពួកគេ​ជា​អ្នក​នេសាទ​កំពុង​បង់​សំណាញ់​ក្នុង​បឹង 17ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​មក​តាម​ខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ 18ភ្លាមនោះពួកគេ​ក៏​ទុក​សំណាញ់​ចោល​រួច​ដើរតាម​ព្រះអង្គ​តែម្ដង។ 19កាលយាង​ហួស​ទីនោះ​បន្ដិច​ព្រះអង្គ​បាន​ទត​ឃើញ​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​កំពុង​ជួសជុល​សំណាញ់​នៅក្នុង​ទូក​អ្នក​ទាំងពីរ​ជា​កូន​របស់​លោក​សេបេដេ។ 20ភ្លាមនោះព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំងពីរ​ពួកគេ​ក៏​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល ▼
▼«កូនឈ្នួល» គឺជាមនុស្សដែលគេជួលឲ្យជួយនេសាទត្រី។
​រួច​ដើរ​តាម​ព្រះអង្គ​ទៅ។

ព្រះ​យេស៊ូ​​​ដេញ​អារក្ស​

21ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ហើយ​នៅ​ថ្ងៃសប្ប័ទ​ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលាប្រជុំ​ភ្លាម​ហើយ​បាន​បង្រៀន​។​ 22អ្នកដែល​ស្ដាប់​នឹកអស្ចារ្យក្នុងចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ព្រះអង្គ​មាន​សិទ្ធិអំណាច​មិន​ដូចជា​ពួក​គ្រូវិន័យ​ឡើយ 23ហើយភ្លាមនោះ​នៅក្នុង​សាលាប្រជុំ​មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់ ▼
▼«វិញ្ញាណអាក្រក់» ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូបកាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូលរួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ​: រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​​នៅ​​ក្នុង​ ១:២៦,២៧ ដែរ​​។​
​ចូល
24ស្រែកឡើង​ថា៖ ​«ព្រះ​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែត​អើយ! ​តើ​យើង ▼
▼«យើង» ចង់​និយាយ​អំពី​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ដែល​បាន​ចូល​ក្នុង​មនុស្ស​។​
​និង​ព្រះអង្គ​មានរឿង​ហេតុអ្វី​នឹងគ្នា? ​តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ? ​ខ្ញុំ​ស្គាល់​ហើយ​ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ ▼
▼«អង្គបរិសុទ្ធនៃព្រះជាម្ចាស់» ប្រហែលជាឈ្មោះព្រះមែស៊ី (ព្រះគ្រិស្ត)។
​នៃ​ព្រះជាម្ចាស់»
25ព្រះយេស៊ូ​ក៏​បន្ទោស​វា​ថា៖ ​«ស្ងៀម​ចេញ​ពី​បុរស​នេះ​ទៅ!» 26វិញ្ញាណអាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់ប្រកិន​និង​ស្រែក​យ៉ាងខ្លាំង​រួចក៏​ចេញ​ពី​គាត់​ទៅ 27មនុស្សទាំងអស់​ភ្ញាក់ផ្អើល​និង​សួរ​គ្នា​ទៅវិញ​ទៅមក​ថា៖ ​«ស្អី​ហ្នឹង? ​សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិអំណាច​ម៉្លេះ​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​វា​ក៏​ស្ដាប់បង្គាប់​លោក» 28ភ្លាមនោះកេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់ទីកន្លែង​ពាសពេញ​ស្រុក​កាលីឡេ។

ព្រះយេស៊ូប្រោសម្តាយក្មេករបស់ស៊ីម៉ូន(ពេត្រុស)ឲ្យជា

29កាល​ព្រះអង្គ​និង​ពួក​សិស្ស​ចេញ​ពី​សាលាប្រជុំ​ភ្លាម​ក៏​នាំគ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​និង​លោក​អនទ្រេ​ជាមួយ​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ផង​ដែរ។ 30កាលម្ដាយក្មេក​លោក​ស៊ីម៉ូន​កំពុងតែ​ដេក​គ្រុន​គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​ថា​គាត់​ឈឺ 31ព្រះអង្គចូលទៅជិត​រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​គាត់​ក៏​បាន​ជា​ពី​គ្រុន​ហើយ​បម្រើ​ពួកគេ។

ព្រះយេស៊ូប្រោសមនុស្សជាច្រើនឲ្យជាបន្ទាប់ពីថ្ងៃលិចនាថ្ងៃសប្ប័ទ

32នៅ​ល្ងាច​នោះ​បន្ទាប់ពី​ថ្ងៃ​លិច ▼
▼«បន្ទាប់ពីថ្ងៃលិច» សំដៅទៅលើចុងថ្ងៃសប្ប័ទ និងដើមថ្ងៃថ្មី គឺ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ជា​ធម្មតា​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​។​
​គេ​នាំ​អស់​អ្នក​ជម្ងឺ​និង​អ្នក​ដែល​មាន​អារក្ស​ចូល​ទាំងឡាយ​មក​រក​ព្រះអង្គ
33អ្នកក្រុង ▼
▼«អ្នកក្រុង» គឺជាមនុស្សដែលមកពីក្រុងកាពើណិម (ម៉ាកុ ១:២១)។
​នោះ​ទាំងមូល​បាន​មក​ជួបជុំ​គ្នា​នៅ​មាត់ទ្វារ
34ព្រះអង្គបាន​ប្រោស​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ឲ្យ​ជាសះស្បើយ​និង​បាន​បណ្ដេញ​អារក្ស​ជាច្រើន​ចេញ​ពី​មនុស្ស​ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំងនោះ​និយាយ​អ្វី​ឡើយ​ព្រោះ​ពួកវា​ស្គាល់​ព្រះអង្គ ▼
▼«ពួកវាស្គាល់ព្រះអង្គ» មានន័យថាពួកវាស្គាល់ថាព្រះអង្គគឺជាព្រះមែស៊ី (សូមមើល ម៉ាកុ ១:២៤)។
។

ព្រះ​យេស៊ូ​​​ប្រកាសក្នុង​ស្រុក​កាលីឡេ​

35ព្រឹក​ឡើង​កាល​ងងឹត​នៅឡើយ​ព្រះអង្គ​ក្រោកឡើង​ហើយ​ចេញ​ទៅ​កន្លែង​ស្ងាត់​រួចក៏​អធិស្ឋាន​នៅទីនោះ 36លោកស៊ីម៉ូន​និង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាមរក​ព្រះអង្គ 37លុះបាន​ឃើញ​ព្រះអង្គ​ហើយ​ពួកគេ​ទូល​ថា៖ ​«មនុស្ស​គ្រប់គ្នា​កំពុង​រក​លោក» 38ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«ចូរ​យើង​នាំគ្នា​ទៅ​ក្រុង​ផ្សេងៗ​ដែល​នៅ​ជិត​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​នៅទីនោះ​ដែរ​ដ្បិត​ខ្ញុំ​មក​ដើម្បី​ធ្វើ​ការ​នេះ​ឯង»។ 39ព្រះអង្គបាន​យាងទៅ​គ្រប់ទីកន្លែង​ក្នុង​ស្រុក​កាលីឡេ​ហើយ​ប្រកាស​នៅក្នុង​សាលាប្រជុំ​របស់​គេ​ព្រមទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់

40មាន​មនុស្ស​ឃ្លង់ ▼
▼«ឃ្លង់» ជាជំងឺស្បែកមួយប្រភេទធ្វើឲ្យក្លាយជាដំបៅ ប៉ុន្ដែនៅសម័យព្រះគម្ពីរ គេប្រហែលជារាប់ជំងឺស្បែកផ្សេងៗថាជាឃ្លង់ (លេវី ១៣:១-៤៦,១៤:១-៣២)។
​ម្នាក់​បាន​មក​រក​ព្រះអង្គ​ហើយ​លុតជង្គង់​អង្វរ​ថា៖ ​«លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា ▼
▼«ជាស្អាត» មនុស្ស​ដែល​ស្បែក​មាន​ជំងឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​ចូល​ទៅ​ក្នុង​កន្លែង​ថ្វាយ​បង្គំ​ ឬ​ថ្វាយ​តង្វាយ​បាន​ទេ​។​ មាន​នៅ​ក្នុង ១:៤១,៤២,៤៤ ដែរ។​
​ស្អាត​បាន​ប្រសិនបើ​លោក​ចង់»
41ព្រះអង្គអាណិត​គាត់​យ៉ាងខ្លាំង​ទាំង​លូក​ព្រះ ▼
▼«ព្រះហស្ត» ជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ទៅ​ពាល់ ▼
▼«ព្រះអង្គ​...​ពាល់​»​ តាម​ប្រពៃ​ណី​ គឺ​ត្រូវ​ចៀសវាង​ប៉ះ​ពាល់​រាងកាយ​អ្នក​មាន​ជំងឺ​។​ ការ​ប៉ះពាល់​អ្នក​ដែល​មិន​ស្អាត​ នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
​គាត់​ដោយ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ចង់​ចូរ​ឲ្យ​ជា​ស្អាត​ចុះ»
42ភ្លាមនោះគាត់​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​តែម្ដង 43ព្រះអង្គក៏​ឲ្យ​គាត់​ទៅ​ភ្លាម​ទាំង​មានបន្ទូល​យ៉ាងម៉ឺងម៉ាត់​ថា៖ 44«ចូរ​ប្រយ័ត្ន​កុំ​និយាយ​រឿងនេះ​ប្រាប់​អ្នកណា​ឲ្យ​សោះ​ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ហើយ​ចូរ​ថ្វាយ​តង្វាយ ▼
▼«ថ្វាយតង្វាយ» គឺ​ជា​តង្វាយ​ដែល​បាន​បង្គាប់​នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ (សូម​មើល​ លេវី​ ១៤:១-៣២)​។​
​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ដូច​លោក​ម៉ូសេ​បាន​បង្គាប់ ▼
▼«ដូច​លោក​ម៉ូសេ​បាន​បង្គាប់​»​ មិន​មែន​មាន​ន័យ​ថា​ ក្រឹត្យ​វិន័យ​ចេញ​មក​ពី​លោក​ម៉ូសេ​ទេ​ ប៉ុន្តែ​មក​ពី​គម្ពីរ​ក្រឹត្យ​វិន័យ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​លោក​ម៉ូសេ​ ដែល​ជា​អ្នក​សរសេ​រក្រឹត្យ​វិន័យ​នេះ​ឡើង​។​
​ដើម្បី​ជាបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។
45ប៉ុន្ដែបុរស​នោះ​បាន​ចេញទៅ​រួចក៏​ចាប់ផ្ដើម​ប្រកាស​អំពី​ការ​ជាច្រើន​និង​បាន​ផ្សព្វផ្សាយ​អំពី​រឿង​នេះ​ដូច្នេះ​ព្រះអង្គ​មិន​អាច​យាង​ចូល​ក្នុង​ក្រុង​ដោយចំហ​ទៀតឡើយ​គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ក្រុង​ត្រង់​កន្លែង​ស្ងាត់​ហើយ​មនុស្ស​ពី​គ្រប់ទិសទី​បាន​មក​រក​ព្រះអង្គ។
Copyright information for KhmKCB