‏ Mark 11

ការ​យាង​ចូល​ដ៏​មាន​ជ័យ​ជំនះ​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​

1ពេល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​នៅ​ត្រង់​ក្រុង​បេតផាសេ​និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់ 2ទាំងមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ទៅ​ក្នុង​ភូមិ ▼
▼«​ភូមិ​» ជា​ក្រុង​បេតផាសេ​ ឬ​ក្រុង​បេថានី​ (​សូម​មើល​ ១១:១​)​។​
​នៅទល់មុខ​អ្នក​ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​អ្នក​នឹង​ឃើញ​កូនលា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅឡើយ​ចូរ​ស្រាយ​វា​ហើយ​ដឹក​វា​មក
3ប្រសិនបើអ្នកណា​និយាយ​មក​អ្នក​ថា​ហេតុអ្វី​ធ្វើ​ដូច្នេះ? ​ចូរ​ប្រាប់​គេ​ថា​ព្រះអម្ចាស់​ត្រូវការ​វា​ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទីនេះ​វិញ​ភ្លាម» 4ពួកគេក៏​ចេញទៅ​ហើយ​បាន​ឃើញ​កូនលា​មួយ​ក្បាល​ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​រួច​ពួកគេ​ក៏​ស្រាយ​វា 5អ្នកខ្លះ​ឈរ​នៅទីនោះ​និយាយ​ទៅ​ពួកគេ​ថា៖ ​«អ្នក​ស្រាយ​កូនលា​នេះ​ធ្វើ​អ្វី?» 6អ្នកទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេ​ដូចដែល​ព្រះ​យេស៊ូ​បាន​ប្រាប់​ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ 7អ្នកទាំង​ពីរ​នោះ​ដឹក​កូនលា​មក​ឯ​ព្រះ​យេស៊ូ​ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​វា​រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូនលា​នោះ 8មនុស្សជាច្រើន​បាន​ក្រាល​អាវ​របស់​គេ​លើ​ផ្លូវ​អ្នកខ្លះ​ទៀត​បាន​កាត់​មែក​ឈើ​ពី​ចម្ការ​មក​ក្រាល​លើ​ផ្លូវ​ដែរ 9អ្នកដើរ​នាំមុខ​និង​អ្នក​ដើរ​តាមក្រោយ​បាន​ស្រែក​ឡើង​ថា៖ ​«ហូសាណា ▼
▼«​ហូសាណា​» មាន​ន័យ​ថា​ «​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង​»​។​ មាន​នៅ​ក្នុង ១១:១០​ ដែរ​។​
! ​សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់
10សូមថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ជា​ឪពុក​របស់​យើង​ដែល​នឹង​មកដល់​ហូសាណា! ​នៅ​ស្ថាន​ដ៏​ខ្ពស់បំផុត»។ 11ព្រះអង្គបាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ពេល​មើល​សព្វ​កន្លែង​ហើយ​ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជាមួយ​សាវក​ទាំង​ដប់ពីរ​ព្រោះ​ល្ងាច​ណាស់​ហើយ។

ព្រះ​យេស៊ូ​​សំអាត​ព្រះ​វិ​ហារ​

12លុះ​ថ្ងៃបន្ទាប់​ពេល​ពួកគេ​ចាកចេញ​ពី​ក្រុង​បេថានី​ព្រះអង្គ​ក៏​ឃ្លាន 13កាលបាន​ឃើញ​ដើមល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ព្រះអង្គ​ក៏​ទៅ​មើល​ក្រែងលោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​តែ​ពេល​មក​ដល់​ព្រះអង្គ​ឃើញ​ថា​ក្រៅពី​ស្លឹក​គ្មាន​អ្វី​សោះ​ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ 14ព្រះអង្គមានបន្ទូល​ទៅ​ដើមល្វា​ថា៖ ​«ដរាបតទៅ​គ្មាន​អ្នកណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀតទេ» ​ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់ឮ​ដែរ។ 15ពួកគេមក​ដល់​ក្រុងយេរូសាឡិម​រួច​ក៏​ចូល​ទៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ចាប់ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់ ▼
▼«មនុស្ស​កំពុង​តែ​លក់​ដូរ​»​ ដើម្បី​ជា​ការងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មក​ពី​ទី​ឆ្ងាយៗ​ គេ​បាន​លក់​សត្វ​ដែល​សម្រាប់​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​ក្នុង​ទីធ្លា​ព្រះវិហារ​តែ​ម្តង​។​
​ដូរ​នៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នកដូរលុយ ▼
▼«​ដូរ​​លុយ​»​ ជា​អ្នក​ដែល​រកស៊ី​ដូរ​លុយ​បរទេស​ជា​កាក់​ត្រឹម​ត្រូវ​ ដើម្បី​បង់​ពន្ធ​ព្រះវិហារ​ និង​ទិញ​សត្វ​សម្រាប់​ថ្វាយ​យញ្ញ​បូជា​។​
​និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប
16ហើយព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​សែង​ទំនិញ ▼
▼«​អ្នក​ណា​ម្នាក់​សែង​ទំនិញ​»​ មនុស្ស​ជា​ច្រើន​ប្រើ​ទីធ្លា​ព្រះ​វិហារ​ជា​ផ្លូវ​កាត់​រវាង​ទី​ក្រុង​ និង​ភ្នំ​ដើម​អូលីវ​។​
​ឆ្លងកាត់​ព្រះ​វិហារ​ទេ
17ទាំងមានបន្ទូល​បង្រៀន​ពួកគេ​ថា៖ ​«តើ​គ្មាន​សេចក្ដីចែង​ទុក​ទេ​ឬអី​ថា​ដំណាក់​របស់​យើង​ត្រូវ​ហៅថា​ដំណាក់​សម្រាប់​ជនជាតិ​ទាំងអស់​អធិស្ឋាន? ​ប៉ុន្ដែ​អ្នករាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់ជា​សំបុក​ចោរ ▼
▼«​សំបុក​ចោរ​» សូម​មើល​ យេរេ​ ៧:១១​។​
​វិញ ▼
▼«ដំណាក់របស់​​យើង...ទៅវិញ​» ព្រះជាម្ចាស់ជាអ្នកមានបន្ទូល សូមមើល អេសា ៥៦:៧។
»
18កាលសម្ដេចសង្ឃ​និង​គ្រូវិន័យ​បាន​ឮ​ដូច្នេះ​ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​តែ​ពួកគេ​ខ្លាច​ព្រោះ​បណ្ដាជន​ទាំងអស់​កំពុងតែ​នឹកអស្ចារ្យក្នុងចិត្ដ​អំពី​សេចក្ដីបង្រៀន​របស់​ព្រះអង្គ 19ហើយនៅ​ល្ងាច​នោះ​ព្រះអង្គ ▼
▼«​ព្រះអង្គ​» ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «ព្រះអង្គ​ និង​ពួក​សិស្ស​»​។​
​បាន​ចាកចេញទៅ​ក្រៅ​ក្រុង។

ដើម​ល្វា​ក្រៀម​ស្វិត​

20លុះ​ព្រលឹមឡើង​កាល​ពួកគេ​ទៅ​ជិត​ដើមល្វា​ក៏​ឃើញ​វា​ក្រៀមស្វិត​រហូតដល់​ឫស 21កាលលោក​ពេត្រុស​នឹកចាំ​ក៏​ទូល​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​មើល​ចុះ​ដើមល្វា​ដែល​លោក​ដាក់បណ្ដាសា​នោះ​ក្រៀមស្វិត​ទៅហើយ» 22ព្រះយេស៊ូ​មានបន្ទូល​តប​ទៅ​ពួកគេ​ថា៖ ​«ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ ▼
▼«​ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ប្រសិន​បើ​អ្នក​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​»​ ឬ​ «​តើ​អ្នក​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​?​»​។​
23ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នកណា​ក៏ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ចូរ​រើ​ហើយ​ធ្លាក់​ទៅក្នុង​សមុទ្រ​ទៅ​ដោយ​គ្មាន​ចិត្ដ​សង្ស័យ​តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើតឡើង​មែន​នោះ​នឹង​បាន​សម្រេច​ដល់​គាត់ 24ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្វីៗ​ដែល​អ្នករាល់គ្នា​អធិស្ឋាន​សុំ​ទាំង​ជឿ​ថា​នឹង​ទទួល​បាន​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា 25ហើយពេល​អ្នករាល់គ្នា​ឈរ​អធិស្ឋាន​ប្រសិនបើ​អ្នករាល់គ្នា​មាន​អ្វី​មួយ​ទាស់នឹង​អ្នកណា​ម្នាក់​ចូរ​លើកលែងទោស​ឲ្យ​គាត់​ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​អ្នករាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​លើកលែងទោស​ចំពោះ​កំហុស​របស់​អ្នករាល់គ្នា​ដែរ 26[ប៉ុន្ដែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គាត់​ទេ​នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើកលែង​ចំពោះ​កំហុស​របស់​អ្នករាល់គ្នា​ដែរ ▼
▼[ប៉ុន្ដែ​ប្រសិន...​អ្នករាល់គ្នា​ដែរ] ឯកសារដើមខ្លះពុំមាន ខ២៦ នេះទេ។
» ​]។

គេ​ចោទ​សួរ​អំពី​សិទ្ធិ​អំណាច​របស់​ព្រះ​យេស៊ូ​​

27រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដងទៀត​ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះ​វិហារ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យ​និង​ពួក​ចាស់ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ 28ហើយពួកគេ​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? ​តើ​នរណា​ឲ្យ​សិទ្ធិអំណាច​អ្នក​ធ្វើ​ការ​ទាំងនេះ?» 29ព្រះយេស៊ូ​មានបន្ទូល​ទៅ​គេ​ថា៖ ​«ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​សូម​ពួក​លោក​ឆ្លើយ​នឹង​ខ្ញុំ​នោះ​ខ្ញុំ​នឹង​ប្រាប់​ពួក​លោក​ថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី។ 30តើពិធីជ្រមុជ​របស់​លោក​យ៉ូហាន ▼
▼«​លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះ​យេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ១១:៣១-៣២​ ដែរ​។​
​មកពី​ស្ថានសួគ៌​ឬក៏​មកពី​មនុស្ស? ​សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​ផង»
31ពួកគេក៏​ពិគ្រោះ​គ្នា​ថា៖ ​«ប្រសិនបើ​យើង​ឆ្លើយ​ថា​មកពី​ស្ថានសួគ៌​នោះ​គាត់​នឹង​និយាយ​ថា​ចុះ​ហេតុអ្វី​បានជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន? 32តើយើង​គួរ​និយាយ​ថា​មកពី​មនុស្ស​ឬ?» ​(​ពួកគេ​ខ្លាច​ពួក​បណ្ដាជន​ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នកនាំព្រះបន្ទូល​ពិតប្រាកដ​) 33ដូច្នេះពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះ​យេស៊ូ​ថា៖ ​«យើង​មិន​ដឹង​ទេ» ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះ​ដោយសារ​សិទ្ធិអំណាច​អ្វី»។
Copyright information for KhmKCB