‏ Mark 16

ពួក​ទា​ហាន​ប្រមាថ​ព្រះ​យេស៊ូ​​

1កាល​ថ្ងៃសប្ប័ទ​កន្លងផុត​ទៅ​នាង​ម៉ារា​ជា​អ្នកក្រុងម៉ាក់ដាឡា​និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿងក្រអូប​ដើម្បី​យកទៅ​លាប​លើ​សព​ព្រះអង្គ 2នៅព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ពេល​ថ្ងៃ​រះ​ពួកនាង​បាន​ទៅ​ផ្នូរ 3ហើយពួកនាង​បាន​និយាយ​គ្នា​ថា៖ ​«តើ​អ្នកណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់ច្រកចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?» 4ប៉ុន្ដែពេល​សម្លឹងមើល​ទៅ​ពួកនាង​ឃើញ​ថា​ថ្ម​ដ៏ធំ​នោះ​ត្រូវគេ​ប្រមៀល​ចេញ​ទៅ​ហើយ 5ពេលចូល​ទៅក្នុង​ផ្នូរ​ពួកនាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាងស្ដាំ​ពាក់​អាវវែង​ពណ៌ស​ពួកនាង​ក៏​ភ័យ​ស្រឡាំងកាំង 6ប៉ុន្ដែអ្នកនោះ​ប្រាប់​ពួកនាង​ថា៖ ​«កុំ​ភ័យ​អី! ​អ្នករាល់គ្នា​កំពុង​រក​ព្រះ​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែត​ដែល​ត្រូវគេ​ឆ្កាង​នោះ​តែ​ព្រះអង្គ​បាន​រស់ឡើងវិញ​ហើយ​មិន​នៅ​ទីនេះ​ទៀតទេ​ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ 7រួចចូរ​ទៅ​ប្រាប់​ពួក​សិស្ស​និង​លោក​ពេត្រុស​ថា​ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅទីនោះ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់» 8ពួកនាងបាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់ញ័រ​ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ព្រោះ​ពួក​នាង​ខ្លាច។

ផ្នែក​បញ្ចប់​នៃ​ដំណឹងល្អ​ម៉ាកុស​

9កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ព្រះអង្គ​បាន​លេចមក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុនគេ​គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំពីរ​ចេញ​ពី​នាង 10នាងបាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​ដែល​កំពុង​កាន់ទុក្ខ​និង​យំសោក 11តែកាល​ពួកគេ​ឮ​ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ហើយ​នាង​បាន​ជួប​ព្រះអង្គ​នោះ​ពួកគេ​មិនជឿទេ 12ក្រោយហេតុការណ៍​ទាំងនេះ​ព្រះអង្គ​បាន​លេចមក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅក្នុង​ចំណោម​ពួកគេ​ឃើញ​ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ 13អ្នកទាំងពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯទៀត​ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ 14ក្រោយមកពេល​ពួកគេ​កំពុង​អង្គុយ​នៅ​តុអាហារ​ព្រះអង្គ​ក៏​លេចមក​ឲ្យ​សាវក​ទាំង​ដប់មួយ​ឃើញ​ហើយ​ក៏​បន្ទោស​ដល់​ភាពគ្មានជំនឿ​និង​ចិត្ដ​រឹងរូស​របស់​ពួកគេ​ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​កាល​ព្រះអង្គ​រស់ឡើងវិញ 15ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ចេញទៅ​ក្នុង​ពិភពលោក​ទាំងមូល​ហើយ​ប្រកាស​ដំណឹងល្អ​ប្រាប់​មនុស្ស​លោក​ទាំងអស់ 16អ្នកណា​ជឿ​ហើយ​ទទួល​ពិធី​ជ្រមុជទឹក​នោះ​នឹង​បាន​សង្គ្រោះ​ប៉ុន្ដែ​អ្នក​ណា​មិនជឿ​នោះ​នឹង​ជាប់​ទោស​មិនខាន 17អ្នកជឿ​នឹង​មាន​ទីសំគាល់​ដូចនេះ​ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅក្នុង​ឈ្មោះ​ខ្ញុំ​ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី 18ពួកគេនឹង​ចាប់​ពស់​ដោយ​ដៃ​ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុល​នោះ​ក៏​គ្មាន​គ្រោះថ្នាក់​ដែរ​ពួកគេ​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​មនុស្ស​ឈឺ​នឹង​បាន​ជា​សះស្បើយ» 19ក្រោយពីព្រះអម្ចាស់​យេស៊ូ​មានបន្ទូល​ទៅ​គេ​រួច​ហើយ​ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់ 20រីឯពួកគេ​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ​គ្រប់​ទីកន្លែង​ហើយ​ព្រះអម្ចាស់​ក៏​ជួយ​ពួកគេ​និង​បញ្ជាក់​ពី​ព្រះ​បន្ទូល​តាមរយៈ​ទីសំគាល់​នានា​ដែល​បាន​កើត​ឡើង។
Copyright information for KhmKCB