‏ Mark 3

ព្រះយេស៊ូប្រោសបុរសម្នាក់ស្វិតដៃម្ខាងនៅថ្ងៃសប្ប័ទ

1ព្រះអង្គ​បាន​យាង​ចូល​សាលាប្រជុំ​ម្ដងទៀត​ហើយ​នៅ​ទីនោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង 2គេ ▼
▼«គេ» គឺ​ពួក​អ្នក​ខាងគណៈ​ផារិស៊ី​ និង​គ្រូ​វិន័យ​ដែល​បាន​ជំទាស់​នឹង​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃសប្ប័ទ​ (សូម​មើល​ ម៉ាកុ​ ២:២៤​)​។​
តាមមើល​ព្រះអង្គ​ដើម្បី​ចោទប្រកាន់ ▼
▼«ចោទប្រកាន់» សំដៅ​ទៅ​លើ​ការ​ព្យាយាម​ចាប់​ខ្លួន​ព្រះ​យេស៊ូ​ពី​បទ​ធ្វើ​ខុស​ច្បាប់​ខាង​សាសនា​អំពី​ថ្ងៃ​ឈប់​សម្រាក​របស់​ពួកគេ​ ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​នៅ​មុខ​តុលាការ​ខាង​សាសនា​។​
​ព្រះអង្គ​ក្រែងលោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យបានជា​នៅ​ថ្ងៃសប្ប័ទ
3ហើយព្រះអង្គ​មានបន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ ​«ចូរ​ក្រោកឡើង​នៅ​កណ្ដាល​ចំណោម​នេះ» 4រួចព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​នៅ​ថ្ងៃសប្ប័ទ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើ​ការល្អ​ឬ​ធ្វើ​ការអាក្រក់? ​ឲ្យ​សង្គ្រោះ​ជីវិត​ឬ​សម្លាប់?» ​ប៉ុន្ដែ​គេ​នៅ​ស្ងៀម 5ព្រះអង្គក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវក្រោធ​និង​សោកសៅ​ចំពោះ​ចិត្ដ​រឹងរូស​របស់​គេ​ព្រះអង្គ​មានបន្ទូល​ទៅ​បុរស​នោះ​ថា៖ ​«ចូរ​លាត​ដៃ​អ្នក​ចុះ!» ​គាត់​ក៏​លាត​ដៃ​ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត ▼
▼ឯកសារដើមខ្លះមិនមានពាក្យ «ដូចដៃម្ខាងទៀត» ទេ។
6អ្នកខាងគណៈផារិស៊ីបាន​ចេញទៅ​ភ្លាម​ហើយ​ពិគ្រោះ​ជាមួយ​អ្នកខាងគណៈហេរ៉ូឌ​ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។

មនុស្សជាច្រើនកុះករដើរតាមព្រះយេស៊ូ

7ព្រះ​យេស៊ូ​បាន​ចាកចេញ​ជាមួយ​សិស្ស​របស់​ព្រះអង្គ​ទៅ​ឯ​បឹង ▼
▼«បឹង» គឺបឹងកាលីឡេ។
​ហើយ​មាន​មនុស្សច្រើន​កុះករ​មកពី​ស្រុក​កាលីឡេ​បាន​ដើរតាម​ព្រះអង្គ​ក៏​មាន​មនុស្ស​មកពី​ស្រុក​យូដា
8ក្រុងយេរូសាឡិម​ស្រុក​អេដំ​ស្រុក​នៅឯនាយ​អូរ​យ័រដាន់​ស្រុក​នៅ​ជុំវិញ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ផងដែរ។ ​មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ 9ព្រះអង្គមានបន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំ​ទូក​មួយ​សម្រាប់​ព្រះអង្គ​ក្រែងលោ​មនុស្ស​ប្រជ្រៀតគ្នា​ចោមរោម​ព្រះអង្គ 10ដោយព្រោះតែ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យបានជា​នោះ​អ្នក​ជំងឺ​ទាំងឡាយ​ក៏​នាំ​គ្នា​សំរុក​ចូលមក​ពាល់​ព្រះអង្គ 11នៅពេលពួក​វិញ្ញាណ​អាក្រក់ ▼
▼«វិញ្ញាណអាក្រក់»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូលរួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ​: រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​ក្នុង ៣:៣០ ដែរ។​
​បាន​ឃើញ​ព្រះអង្គ​ពួកវា​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ទាំង​ស្រែកឡើង​ថា៖ ​«ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»
12ប៉ុន្ដែព្រះអង្គ​បាន​ហាម​ពួកវា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា ▼
▼«ព្រះអង្គ​ជា​អ្នក​ណា»​ ព្រះ​យេស៊ូ​ហាម​ពួកវា​មិន​ឲ្យ​និយាយ​ថា​ ព្រះអង្គ​គឺ​ជា​ព្រះមែស៊ី​ទេ​ (សូម​មើល​ ម៉ាកុ ១:២៤​)​។​
​ឡើយ។

ព្រះយេស៊ូជ្រើសរើសសាវកទាំងដប់ពីរ

13បន្ទាប់មក​ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​ពេញចិត្ដ​ពួកគេ​ក៏​បាន​មក​ឯ​ព្រះអង្គ 14រួចព្រះអង្គ​បាន​តែងតាំង​ដប់ពីរ​នាក់ ▼
▼ឯកសារ​ដើម​មួយ​ចំនួន​មិន​មាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​ទេ​។​
​ហៅ​ថា​សាវក​ដើម្បី​ឲ្យ​នៅ​ជាមួយ​ព្រះអង្គ​និង​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ចាត់​គេ​ចេញ​ទៅ​ប្រកាស
15ទាំងឲ្យ​គេ​មាន​សិទ្ធិអំណាច​ប្រោស​ជំងឺ​និង​បណ្ដេញ​អារក្ស ▼
▼«បណ្ដេញ​អារក្ស​»​ ត្រូវ​​បាន​​ធ្វើ​ឡើង​ដោយ​ការ​បញ្ជា​ពួកវា​ឲ្យ​ចេញ​ពី​មនុស្ស​ដែល​វា​បាន​ចូល​ (សូម​មើល​ ម៉ាកុ​ ​១:២៥-២៦​)​។​
​ផង ▼
▼ឯកសារ​ដើម​មួយ​ចំនួន​មិន​មាន​បញ្ជាក់​អំពី​ «ប្រោស​ជំងឺ»​ ទេ​។​
16ព្រះអង្គបាន​តែងតាំង​សាវក​ទាំង​ដប់ពីរ​ដូច​តទៅ​គឺ​ព្រះអង្គ​ដាក់​ឈ្មោះ​ឲ្យ​លោក​ស៊ីម៉ូន​ថា​«ពេត្រុស» 17ហើយលោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​ត្រូវជា​កូន​លោក​សេបេដេ​ព្រះអង្គ​បាន​ដាក់ឈ្មោះ​ថា​«បោនអ៊ើកេ ▼
▼«បោនអ៊ើកេ»​ គឺ​ជា​ភា​សាហេ​ព្រើ​រដែល​មាន​ន័យ​ កូន​ផ្គរលាន់​ ហើយ​ត្រូវ​បាន​គេ​ប្រើ​សំដៅ​ទៅ​លើ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ដែល​ជា​បងប្អូន​នឹង​គ្នា​។​
» ​មានន័យ​ថា​«កូន​ផ្គរលាន់»
18និងលោក​អនទ្រេ​លោក​ភីលីព​លោក​បារថូឡូមេ​លោក​ម៉ាថាយ​លោក​ថូម៉ាស​លោក​យ៉ាកុប​ជា​កូន​អាល់ផាយ​លោក​ថាដេ​លោក​ស៊ីម៉ូន​ជា​អ្នកជាតិនិយម ▼
▼«ជាតិ​និយម​»​ គេ​ហៅ​ដូច្នេះ​ប្រហែល​ជា​ដោយ​ព្រោះ​លោក​ជា​សមាជិក​នៃ​គណៈ​បក្ស​អ្នក​ជាតិ​និយម​ដែល​គាំ​ទ្រ​ការ​បំផ្លាញ​អំណាច​រ៉ូម​ ប្រសិន​បើ​មាន​ការ​ចាំបាច់​។​
19ព្រមទាំងយូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។

បែកបាក់គ្នាមិនអាចនៅស្ថិតស្ថេរបានទេ

20ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ▼
▼«ផ្ទះមួយ» គឺប្រហែលជានៅក្នុងក្រុងកាពើណិម (សូមមើល ម៉ាកុ ២:១៥)។
​ហើយ​បណ្ដាជន​ក៏​មក​ជួបជុំ​គ្នា​ម្ដងទៀត​ដូច្នេះ​ហើយ​បានជា​ព្រះអង្គ​និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន
21ហើយនៅពេល​ដែល​បងប្អូន ▼
▼«បងប្អូន​»​ ពាក្យ​នេះ​អាច​សំដៅ​ទៅ​លើ​ម្តាយ​ បង​ប្អូន​ប្រុស​ស្រី​ សាច់​ញាតិ​ ឬ​ក្រុម​គ្រួសារ​មិត្ត​ជិត​ដិត​របស់​ព្រះយេស៊ូ ​(សូមមើល​ ម៉ាកុ​ ៣:៣១-៣២​)​។​
​ព្រះអង្គ​បាន​ឮ​អំពី​ការនេះ​ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ពីព្រោះ​គេ​និយាយ​ថា៖ ​«គាត់​វង្វេង​ស្មារតី​ហើយ»។
22រីឯគ្រូវិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​«អ្នកនេះ​មាន​អារក្ស​​បេលសេប៊ូល ▼
▼«អារក្ស​បេសេប៊ូល​»​ គឺ​ជា​ឈ្មោះ​របស់​អារក្ស​សាតាំង​ ដែល​ជា​ចៅហ្វាយ​របស់​ពួក​វិញ្ញាណ​អាក្រក់​។​ ឈ្មោះ​នេះ​ប្រហែល​ជា​ទាក់ទង​ទៅ​នឺង​ឈ្មោះ​ព្រះ​របស់​ជនជាតិ​ភីលីស្ទីន​ ដែល​គេ​ហៅ​ថា​ «បាលសេប៊ូប​»​ (សូម​មើល​២ពង្ស​ ១​:២-៣​)​។​
​ចូល​ហើយ​អ្នកនេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»
23ព្រះអង្គបាន​ហៅ​គេ​មក​ហើយ​មានបន្ទូល​ទៅ​គេ​ជា​រឿងប្រៀបប្រដូច​ថា៖ ​«តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូចម្ដេច​កើត 24ហើយប្រសិនបើ​នគរ​មួយ​បែកបាក់​គ្នា​នគរ​នោះ​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ទេ 25បើគ្រួសារ​មួយ​បែកបាក់​គ្នា​គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ 26បើអារក្ស​សាតាំង​ក្រោកឡើង​ទាស់ទែង​នឹង​ខ្លួន​វា​នោះ​វា​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ទេ​គឺ​មុខជា​វិនាស​ជាមិនខាន 27គ្មានអ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ប្លន់​យក​ទ្រព្យសម្បត្ដិ​បាន​ទេ​លុះត្រាតែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជាមុនសិន​ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន 28ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គ្រប់ទាំង​បាប​របស់​មនុស្ស​និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​អាច​ទទួល​បាន​ការលើកលែងទោស 29ប៉ុន្ដែអ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ▼
▼«ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​ គឺ​ជា​ការ​បដិសេធ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ ហើយ​ហៅ​ការ​ទាំង​នោះ​ថា​មក​ពី​អារក្ស​វិញ​។​
​មិន​អាច​ទទួល​បាន​ការលើកលែងទោស​ជារៀងរហូត​គឺ​ជាប់ទោស​ជារៀងរហូត​វិញ»។
30ព្រះអង្គមានបន្ទូល​ដូច្នេះ​ដោយព្រោះ​គេ​និយាយ​ថា​ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល។

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ

31បន្ទាប់មក​ម្ដាយ​និង​បងប្អូន​របស់​ព្រះ​យេស៊ូ​បាន​មក​ឈរ​នៅ​ខាងក្រៅ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ 32បណ្ដាជនដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​គេ​ទូល​ព្រះអង្គ​ថា៖ ​«មើល៍​ម្ដាយ​និង​បងប្អូន​លោក​កំពុងតែ​រក​លោក​នៅ​ខាងក្រៅ 33ព្រះអង្គមានបន្ទូល​ឆ្លើយ​ថា៖ ​«តើ​នរណា​ជា​ម្ដាយ​និង​ជា​បងប្អូន​របស់​ខ្ញុំ?» 34ព្រះអង្គបាន​ទត​មើល​មនុស្ស​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​រួច​មានបន្ទូល​ថា៖ ​«អ្នកទាំងនេះ​ហើយជា​ម្ដាយ​និង​ជា​បងប្អូន​របស់​ខ្ញុំ 35ដ្បិតអ្នកណា​ដែល​ធ្វើ​តាម​បំណង​ព្រះជាម្ចាស់​អ្នក​នោះ​ហើយ​ជា​ម្ដាយ​និង​ជា​បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ»។
Copyright information for KhmKCB