‏ Mark 5

ព្រះ​យេស៊ូ​​​បណ្តេញវិញ្ញាណ​អាក្រក់​ចេញ​ពីបុរស​ម្នាក់​

1ពួកគេ​បាន​មក​ដល់​ត្រើយ​ម្ខាង​ទៀត ▼
▼«ត្រើយម្ខាងទៀត» គឺត្រើយខាងកើត។
​នៃ​បឹង ▼
▼«បឹង» គឺបឹងកាលីឡេ។ មាន​នៅ​ក្នុង ៥:១៣,​២១ ដែរ។​
​គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន
2ហើយនៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់ ▼
▼«វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​ដែល​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​​រប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​​ក្នុង​ ៥:៨,​១៣,​១៥,​១៦,​១៨​ ដែរ​។​
​ចូល​បាន​ចេញពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម
3អ្នកនោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ហើយ​ពុំ​មាន​អ្នកណា​អាច​ចង​គាត់​បាន​ទេ​ទោះជា​ដាក់​ច្រវាក់​គាត់​ក៏ដោយ 4ព្រោះគេ​តែង​ដាក់​ខ្នោះ​ជើង​និង​ចង​គាត់​ដោយ​ច្រវាក់​តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេចខ្ទី​អស់​រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។ 5គាត់តែងតែ​ស្រែក​រាល់​ថ្ងៃ​រាល់​យប់​នៅ​តាម​ផ្នូរ​ខ្មោច​និង​ភ្នំ​ហើយ​បាន​យក​ថ្ម​មក​ឆូត​ខ្លួនឯង 6កាលឃើញ​ព្រះ​យេស៊ូ​ពី​ចម្ងាយ​គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ 7និងទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖ ​«ឱ​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់បំផុត​អើយ! ​តើ​ព្រះអង្គ​និង​ខ្ញុំ​មាន​ហេតុអ្វី​នឹង​គ្នា? ​ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​មិន​ធ្វើ​ទារុណកម្ម​ខ្ញុំ​ទេ» 8ដ្បិតព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​ទៅ​វា​ថា៖ ​«វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​នេះ​ទៅ!» 9ព្រះអង្គក៏​សួរ​វា​ថា៖ ​«តើ​ឯង​ឈ្មោះ​អ្វី?» ​ហើយ​វា​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖ ​«ឈ្មោះ​ខ្ញុំ​គឺ​កងទ័ព ▼
▼«កង​ទ័ព​»​ ជា​វិញ្ញាណ​អាក្រក់​ដែល​មាន​ចំនួន​ច្រើន​ដូច​កង​ទ័ព​មួយ​កង​ពល​ធំ​ ដូច​នៅ​ក្នុង​កងទ័ព​របស់​រ៉ូម​មាន​ចំនួន​ប្រមាណ​ជា​ប្រាំ​មួយ​ពាន់​នាក់​។​
​ព្រោះ​យើង ▼
▼«យើង» គឺ​ពួក​វិញ្ញាណ​អាក្រក់​ដែល​ចូល​សណ្ឋិត​ក្នុង​បុរស​នោះ​។​
​មាន​គ្នា​ច្រើន»
10ហើយវា​បាន​អង្វរ​ព្រះអង្គ​យ៉ាងទទូច​កុំ​ឲ្យ​បណ្ដេញ​ពួកវា​ចេញ​ពី​ស្រុក​នោះ ▼
▼«ស្រុក​នោះ​»​ គឺ​ក្រុង​គេរ៉ាស៊ីន​ (​សូម​មើល​កំណត់​ចំណាំ​ក្នុង​ ៥:១​)​។​
។
11មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​នៅ​ក្បែរ​ភ្នំ​នោះ 12ពួកវាបាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖ ​«សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំងនោះ​ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួកវា​បាន» 13ព្រះអង្គក៏​អនុញ្ញាត​ឲ្យ​ពួកវា​នោះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​មក​និង​ចូល​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំងនោះ​ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរពាន់​ក្បាល​នោះ​ក៏​បោល​តាម​ច្រាំង​ចំណោត​ចុះ​ទៅ​ក្នុង​បឹង​ហើយ​លង់ទឹក​អស់​ទៅ 14ឯពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំងនោះ​បាន​រត់គេចខ្លួន​អស់​ហើយ​រៀបរាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​និង​ទីជនបទ​នានា​នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើតឡើង 15ពួកគេមក​ឯ​ព្រះ​យេស៊ូ​ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កងទ័ព​ចូល​ពី​មុន​នោះ​បាន​ស្លៀកពាក់​និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាច 16ហើយអ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​រៀបរាប់​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​និង​ហ្វូង​ជ្រូក​ទាំងនោះ 17ពួកគេក៏​ចាប់ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ស្រុក​របស់​ពួកគេ។ 18នៅពេល​ព្រះអង្គ​យាង​ចុះ​ក្នុង​ទូក​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរ​ព្រះអង្គ​សុំ​នៅ​ជាមួយ 19ព្រះអង្គមិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ប៉ុន្ដែ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ទៅ​ផ្ទះ​របស់​អ្នក​និង​សាច់ញាតិ​របស់​អ្នក​ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​ការ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​និង​បាន​មេត្ដា​ដល់​អ្នក»។ 20គាត់ក៏​ចាកចេញ​ទៅ​និង​ចាប់ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំងអស់​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ហើយ​មនុស្ស​គ្រប់គ្នា​ក៏​នឹកអស្ចារ្យ​ក្នុង​ចិត្ដ។

ស្ត្រី​មាន​ជំងឺ​ម្នាក់​បាន​ជា​ និង​ក្មេង​ស្រីម្នាក់​បាន​រស់​ពីស្លាប់​ឡើង​វិញ​

21ព្រះ​យេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត ▼
▼«ត្រើយ​ម្ខាង​ទៀត​»​ នៅ​ត្រង់​នេះ​ព្រះ​យេស៊ូ​ធ្វើ​ដំណើរ​ពី​ត្រើយ​ខាង​កើត​ទៅ​កាន់​ត្រើយ​ប៉ែកខាង​ជើង​ឆៀង​ខាង​លិច​ គឺ​ទៅ​កាន់​ក្រុង​គេនេសារ៉ែត​។​
​មាន​មនុស្សច្រើន​កុះករ​ប្រមូលផ្ដុំគ្នា​មក​រក​ព្រះអង្គ​ដែល​កំពុង​គង់​នៅ​មាត់​បឹង
22ហើយមាន​ប្រធាន​សាលាប្រជុំ​ម្នាក់​ឈ្មោះ​យៃរ៉ូស​មក​រក​ព្រះអង្គ​កាល​បាន​ឃើញ​ព្រះអង្គ ▼
▼«កាលបានឃើញព្រះអង្គ» ឯកសារដើមខ្លះមិនមានឃ្លា «កាលបានឃើញព្រះអង្គ» ទេ។
​ហើយ​គាត់​ក៏​ក្រាប​ចុះ​នៅ​ទៀប​ព្រះអង្គ
23គាត់អង្វរ​ព្រះអង្គ​យ៉ាងទទូច​ថា៖ ​«កូន​ស្រី​ខ្ញុំ​ជិត​ស្លាប់​ហើយ​សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ដើម្បី​ឲ្យ​នាង​បាន​ជា​និង​មាន​ជីវិត​វិញ​ផង» 24ព្រះអង្គក៏​យាង​ទៅ​ជាមួយ​គាត់​ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរតាម​ព្រះអង្គ​ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។ 25មានស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈពេល​ដប់ពីរ​ឆ្នាំ​មក​ហើយ 26នាងបាន​រងទុក្ខ​យ៉ាង​ខ្លាំង​ក្រោម​ការព្យាបាល​ពី​គ្រូពេទ្យ​ជាច្រើន​ហើយ​បាន​ចំណាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន​ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ផ្ទុយទៅវិញ​កាន់តែ​ឈឺ​ធ្ងន់​ថែម​ទៀត។ 27នៅពេល​បាន​ឮ​អំពី​ព្រះ​យេស៊ូ​នាង​ក៏​មក​ក្នុងចំណោម​បណ្ដាជន​ហើយ​ពាល់ ▼
▼«ពាល់»​ ព្រោះ​ការ​ដែល​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ពាល់​ព្រះ​យេស៊ូ​ ធ្វើ​ឲ្យ​ព្រះអង្គ​មិន​ស្អាត​ យោង​តាម​វិន័យ​របស់​សាសនា​យូដា​។​
​អាវ ▼
▼«អាវ»​ សូម​មើល​រូបភាព​ខាង​លើ​អំពី​សម្លៀក​បំពាក់​នៅ​សម័យ​ព្រះគ្រិស្ត​។​
​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ
28ដ្បិតនាង​បាន​និយាយ​ថា៖ ​«ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​ត្រឹមតែ​អាវ​របស់​លោក​នោះ​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន» 29ភ្លាមនោះឈាម​ឈប់​ធ្លាក់​ហើយ​នាង​បាន​ដឹង​នៅក្នុង​ខ្លួន​ថា​នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។ 30
ព្រះ​យេស៊ូ​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា​អំណាច​បាន​ចេញ​ពី​ព្រះអង្គ​ទៅ​ព្រះអង្គ​ក៏​បែរទៅ​បណ្ដាជន​និង​មានបន្ទូល​ថា៖ ​«តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»
31ពួកសិស្ស​ទូល​ព្រះអង្គ​ថា៖ ​«លោកគ្រូ​ក៏​ឃើញ​មនុស្ស​ជាច្រើន​ប្រជ្រៀត​លោកគ្រូ​ដែរ​ម្ដេចក៏​សួរ​ថា​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាងដូច្នេះ?» 32ប៉ុន្ដែព្រះអង្គ​នៅតែ​មើល​ជុំវិញ​រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ 33ស្ដ្រីនោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​នាង​ក៏​មក​ទាំង​ភ័យ​ញ័រ​និង​ក្រាប​នៅចំពោះ​ព្រះអង្គ​ហើយ​ទូល​ប្រាប់​ការពិត​ទាំងស្រុង 34ព្រះអង្គក៏​មានបន្ទូល​ទៅ​នាង​ថា៖ ​«កូនស្រី​អើយ ▼
▼«កូន​ស្រី​អើយ​!​»​ ជា​ពាក្យ​សំដី​សំដែង​សេចក្តី​ស្រលាញ់​ ស្រ្តី​នោះ​មិន​មែន​ជា​កូន​របស់​ព្រះ​យេស៊ូ​ទេ​។​
! ​ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ​ចូរ​ទៅ​ដោយ​សេចក្ដី​សុខសាន្ដ​និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។
35
ពេល​ព្រះអង្គ​កំពុងតែ​មានបន្ទូល​មាន​គេ​មក​ពី​ផ្ទះ​ប្រធាន​សាលាប្រជុំ​ប្រាប់​ថា៖ ​«កូនស្រី​លោក​បាន​ស្លាប់​ហើយ​តើ​លោក​នៅតែ​រំខាន​លោកគ្រូ​ធ្វើ​អ្វី​ទៀត?»
36ប៉ុន្ដែព្រះ​យេស៊ូ​មិន​ខ្វល់​ពី​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ​ក៏​មានបន្ទូល​ទៅ​ប្រធាន​សាលាប្រជុំ​ថា៖ ​«កុំ​ខ្លាច​អី​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។ 37
ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​ដើរតាម​ព្រះអង្គ​ទេ​លើកលែងតែ​លោក​ពេត្រុស​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប។
38ពេលពួកគេ​មក​ដល់​ផ្ទះ​ប្រធាន​សាលាប្រជុំ​ព្រះអង្គ​ឃើញ​ភាព​ជ្រួលច្របល់​និង​ការ​ទ្រហោ​យំ​យ៉ាង​ខ្លាំង 39ព្រះអង្គក៏​យាង​ចូល​ទាំង​មានបន្ទូល​ទៅ​គេ​ថា៖ ​«ហេតុអ្វី​ក៏​អ្នករាល់គ្នា​កើតទុក្ខ​និង​ទ្រហោយំ​ដូច្នេះ? ​ក្មេង​នេះ​មិន​ទាន់​ស្លាប់​ទេ​នាង​កំពុងតែ​ដេក​លក់​ទេ​តើ»។ 40
ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំងអស់​ទៅ​ខាង​ក្រៅ​ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ចូលទៅ​កន្លែង​ក្មេង​នោះ​នៅ
41ព្រះអង្គក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មានបន្ទូល​ថា៖ ​«តាលីថា​គូមី ▼
▼«តាលីថាគូមី» ជាពាក្យក្នុងភាសាហេព្រើរ។
» ​មានន័យ​ថា​«នាង​តូច​អើយ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ចូរ​ក្រោកឡើង»
42ស្រាប់តែក្មេង​ស្រី​នោះ​ក្រោកឡើង​ហើយ​ដើរ​ភ្លាម​ព្រោះ​នាង​មានអាយុ​ដប់ពីរ​ឆ្នាំ​ហើយ​ពួកគេ​ក៏​មាន​ការអស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាងខ្លាំង​ភ្លាមៗ​នោះ​ដែរ 43ហើយព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាងម៉ឺងម៉ាត់​ថា​កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់ខាត​និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។
Copyright information for KhmKCB