‏ Mark 6

អ្នកក្រុងណាសារ៉ែតបដិសេធព្រះយេស៊ូ

1ព្រះអង្គ​ក៏​ចេញ​ពីទីនោះ​យាង​ចូល​ទៅក្នុង​ស្រុក​របស់​ព្រះអង្គ ▼
▼«ស្រុករបស់ព្រះអង្គ» គឺក្រុងណាសារ៉ែត ក្នុងស្រុកកាលីឡេ។
​ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ
2លុះដល់​ថ្ងៃសប្ប័ទ​ព្រះអង្គ​ចាប់ផ្ដើម​បង្រៀន ▼
▼«​បង្រៀន​»​ នៅ​ក្នុង​ពេល​ថ្វាយ​បង្គំ​នៅ​សាលា​ប្រជុំ​ អ្នក​ចូល​រួម​ប្រជុំ​ ទោះជា​អ្នក​ដឹកនាំ​ ឬ​មិន​មែន​ជា​អ្នក​ដឹក​នាំ​ ​នឹង​ត្រូវ​គេ​សុំ​ឲ្យ​ណែនាំ​មនុស្ស​ដោយ​ពន្យល់​ និង​ការ​អនុវត្តន៍​បទគម្ពីរ​។​
​នៅក្នុង​សាលាប្រជុំ​ហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖ ​«តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំងនេះ​ពីណា​មក? ​ម្ដេចក៏​អ្នក​នេះ​មាន​ប្រាជ្ញា​ម៉្លេះ​ហើយ​ការអស្ចារ្យ​បែប​នេះ​កើត​ពី​ដៃ​គាត់​ទៀត!
3តើអ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​យ៉ូសែប​យូដាស​និង​ស៊ីម៉ូន​ទេ​ឬ? ​តើ​ប្អូនស្រី​របស់​គាត់​មិន​នៅ​ទីនេះ​ជាមួយ​យើង​ទេ​ឬ?» ​ពួកគេ​ក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ 4ដូច្នេះព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«អ្នកនាំព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទីកន្លែង​លើកលែងតែ​នៅ​ស្រុក​កំណើត​និង​ក្នុង​គ្រួសារ​សាច់ញាតិ​គាត់​ប៉ុណ្ណោះ» 5ព្រះអង្គមិន​អាច​ធ្វើ​ការអស្ចារ្យ​អ្វី​នៅទីនោះ​បាន​ទេ​ក្រៅពី​ដាក់​ដៃ​លើ​អ្នកជំងឺ​ពីរបី​នាក់​ឲ្យ​បាន​ជា​ប៉ុណ្ណោះ 6ព្រះអង្គឆ្ងល់​ពី​ភាពគ្មានជំនឿ​របស់​ពួកគេ​ហើយ​ក៏​យាង​ទៅ​បង្រៀន​ក្នុង​ភូមិ​ទាំងឡាយ​ដែល​នៅជុំវិញ​នោះ។

ព្រះយេស៊ូចាត់សាវកទាំងដប់ពីរ

7ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់ពីរ​នាក់​មក​ហើយ​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិអំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់ ▼
▼«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូបកាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូ​វបាន​ដក​ចេញ​។​
​រួច​ក៏​ចាប់ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរ​ៗ​នាក់
8ព្រះអង្គបង្គាប់​ពួកគេ​ថា៖ ​«ពេល​ធ្វើ​ដំណើរ​ក្រៅពី​ឈើច្រត់​កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​គឺ​មិន​ត្រូវ​យក​នំបុ័ង​ថង់យាម​និង​ដាក់​លុយ​នៅក្នុង​ខ្សែ ▼
▼«​ខ្សែ​ក្រវ៉ាត់​»​ ជា​ខ្សែ​ក្រណាត់​យ៉ាង​ធំដែល​អាច​រឹត​ចង្កេះ​ ហើយ​អាច​ដាក់​លុយ​ និង​របស់​ផ្សេងៗ​នៅ​ក្នុង​នោះ​បាន​។​
​ក្រវាត់​ឡើយ
9តែត្រូវ​ពាក់​ស្បែកជើង​ហើយ​មិន​ត្រូវ​ពាក់​អាវ ▼
▼«​អាវ​»​ មាន​សណ្ឋាន​ជា​អាវ​ដៃ​ខ្លី​ វែង​ត្រឹម​ជង្គង់​ពាក់​ជាប់​នឹង​ខ្លួន​។​
​ពីរ​ទេ»
10ព្រះអង្គមានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ចូរ​ស្នាក់នៅ​ផ្ទះ​ដែល​អ្នករាល់គ្នា​បាន​ចូល​រហូតដល់​ចាកចេញ​ពីទីនោះ 11ឯកន្លែង​ណា​ដែល​មិន​ទទួល​ឬ​មិន​ស្ដាប់​អ្នក​ចូរ​រលាស់​ធូលីដី​ពី​បាត​ជើង ▼
▼«​រលាស់​ធូលី​ដី​ពី​បាត​ជើង​»​ ជា​សញ្ញា​នៃ​ការ​បដិសេធ​ទាំង​ស្រុង​។​
​អ្នក​ពេល​ចេញ​ពី​ទីនោះ​ទុកជា​ទីបន្ទាល់​ដល់​គេ»
12ដូច្នេះពួកគេ​ក៏​ចេញ​ទៅ​និង​ប្រកាស​ឲ្យ​មនុស្ស​ប្រែចិត្ដ 13និងបណ្ដេញ​វិញ្ញាណ​អាក្រក់ ▼
▼«​បណ្ដេញ​វិញ្ញាណ​អាក្រក់​»​ គឺ​ដេញ​ដោយ​បញ្ជា​ពួកវា​ឲ្យ​ចេញ​ពី​មនុស្ស​ដែល​ពួកវា​បាន​ចូល​។​ «វិញ្ញាណ​អាក្រក់​»​ សូម​មើល​កំណត់​ចំណាំ​ក្នុង​ ៦:៧​។​
​ជាច្រើន​ទាំង​ចាក់​ប្រេង​លើ​អ្នកជំងឺ​ជាច្រើន​ឲ្យ​បាន​ជា។

គេកាត់កលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក

14ស្ដេច​ហេរ៉ូឌ ▼
▼«​ស្តេច​ហេរ៉ូឌ​»​ គឺ​ជា​ស្ដេច​ហេរ៉ូឌ​អាន់​ទី​ផាស​ ដែល​មាន​ងារ​ថា​ស្ដេច​ត្រាញ់​គ្រប់​គ្រង​ស្រុក​កាលីឡេ​ (សូម​មើល​លូកា​ ៣:១​)​។ មាន​នៅ​ក្នុង ៦:១៦,១៨,២១,២២។​
​បាន​ឮ​ពី​ការនេះ​ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បីល្បាញ​ហើយ​គេ​និយាយ​ថា ▼
▼«​ហើយ​គេ​និយាយ​ថា​»​ ក្នុង​ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ស្តេច​ហេរ៉ូឌ​បាន​មាន​បន្ទូល​ថា​»​។​
៖ ​«លោក​យ៉ូហាន ▼
▼«​លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូ​ទៅ​ថា​ «​យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិនមែន​ជា​យ៉ូហាន​ដែល​ជាសាវក​របស់​ព្រះ​យេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ៦:១៦,១៧,១៨,២០,២៤,២៥,២៧ ដែរ។​
​អ្នក​ធ្វើ​ពិធី​ជ្រមុជទឹក​បាន​រស់​ពី​ស្លាប់​ឡើងវិញ​ហេតុនេះ​ហើយ​បានជា​មាន​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​គាត់»
15ប៉ុន្ដែអ្នកខ្លះ​និយាយ​ថា៖ ​«ជា​លោក​អេលីយ៉ា ▼
▼«​លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវ​របស់​ព្រះមែស៊ី​ (​ម៉ាថា​ ៤:៥-៦​)​។​
» ​អ្នកខ្លះ​ទៀត​និយាយ​ថា៖ ​«ជា​អ្នកនាំព្រះបន្ទូល​ម្នាក់​ក្នុងចំណោម​អ្នកនាំព្រះបន្ទូល​ជំនាន់​មុន»
16កាលស្ដេច​ហេរ៉ូឌ​ឮ​ពី​ការនេះ​ក៏​មានបន្ទូល​ថា៖ ​«លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់ក​នោះ​បាន​រស់ឡើងវិញ​ហើយ» 17ដ្បិតស្ដេច​ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក​ដោយសារ​ស្ដេច​បាន​រៀបការ​ជាមួយ​នាង​ហេរ៉ូឌាស​ជា​ប្រពន្ធ​របស់​ភីលីព ▼
▼«​ភីលីព​»​ ជា​ប្អូន​ឪពុក​តែ​មួយ​ជាមួយ​នឹង​ស្តេច​ហេរ៉ូឌ​។​
​ដែល​ត្រូវ​ជា​ប្អូន​របស់​ស្ដេច
18ប៉ុន្ដែលោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖ ​«វា​មិន​ត្រឹមត្រូវ​ទេ​ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួនឯង​នោះ» 19នាងហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ហើយ​ចង់​សម្លាប់​គាត់​តែ​នាង​មិន​អាច​ធ្វើ​បាន 20ដ្បិតស្ដេច​ហេរ៉ូឌ​កោតខ្លាច​និង​ការពារ​លោក​យ៉ូហាន​ព្រោះ​ដឹង​ថា​គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញចិត្ដ​យ៉ាងខ្លាំង​ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាងខ្លាំង​ដែរ។ 21កាល​ឱកាស​ល្អ​មក​ដល់​គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ព្រះអង្គ​បាន​រៀបចំ​ពិធី​ជប់លៀង​ឲ្យ​ពួក​មន្ត្រី​មេទ័ព​ធំៗ​និង​ពួក​អ្នកមុខ​អ្នកការ​នៅ​ស្រុក​កាលីឡេ 22កូនស្រីនាង​ហេរ៉ូឌាស ▼
▼«កូន​ស្រី​នាង​ហេរ៉ូឌាស​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​កូន​ស្រី​របស់​គាត់​ឈ្មោះ​ហេរ៉ូឌាស​»​។​
​ក៏​ចូល​មក​រាំ​ថ្វាយ​ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​និង​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ពេញចិត្ដ​យ៉ាងខ្លាំង​ស្ដេច​ក៏​មានបន្ទូល​ទៅ​នាង​ថា៖ ​«នាង​ចង់​បាន​អ្វី​ចូរ​សុំ​យើង​ចុះ​យើង​នឹង​ឲ្យ​នាង»
23ព្រះអង្គបាន​ស្បថ​យ៉ាងម៉ឺងម៉ាត់​ថា៖ ​«អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​យើង​នឹង​ឲ្យ​នាង​សូម្បីតែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏ដោយ» 24នាងក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖ ​«តើ​ខ្ញុំ​គួរ​សុំ​អ្វី?» ​នោះ​ម្ដាយនាង​បាន​ប្រាប់​ថា៖ ​«ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជទឹក» 25ភ្លាមនោះនាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ហើយ​ទូល​សុំ​ថា៖ ​«ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅពេលនេះ» 26ពេលនោះ​ស្ដេច​ប្រែជា​ព្រួយចិត្ដ​យ៉ាងខ្លាំង​ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅចំពោះមុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ 27ដូច្នេះស្ដេច​ក៏​ចាត់​ពេជ្ឈឃាដ ▼
▼«​ពេជ្ឈ​ឃាត​»​ អ្នក​សម្លាប់​មនុស្ស​មាន​ដែល​ទោ​ស​ដល់​ស្លាប់​។​
​ភ្លាម​ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ពេជ្ឈឃាដ​ក៏​ចេញ​ទៅ​កាត់ក​គាត់​នៅក្នុង​គុក
28រួចគេ​បាន​នាំ​ក្បាល​លោក​ដាក់​លើ​ថាស​មក​ប្រគល់​ឲ្យ​នាង​ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង 29ពេលសិស្ស​របស់​លោក​ឮ​ដូច្នេះ​ក៏​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

ព្រះយេស៊ូប្រទានអាហារមនុស្សប្រាំពាន់នាក់

30កាល​ពួក​សាវក​មក ▼
▼«​ជួបជុំ​គ្នា​»​ គឺ​ពួក​សិស្ស​បាន​ត្រលប់​មក​ជួប​ព្រះ​យេស៊ូ​វិញ​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​។​
​ជួបជុំ​គ្នា​នៅចំពោះ​ព្រះ​យេស៊ូ​គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​និង​បាន​បង្រៀន
31ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«ចូរ​អ្នករាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ដើម្បី​ឲ្យ​ខ្លួន​អ្នករាល់គ្នា​បាន​សម្រាក​បន្ដិច» ​ព្រោះ​មនុស្ស​ចេញ​ចូល​ច្រើន​ពេក​រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន 32ដូច្នេះគេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក ▼
▼«​តាម​ទូក​»​ គឺ​ធ្វើ​ដំណើរ​តាម​បឹង​កាលីឡេ​។​
​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ
33ប៉ុន្ដែពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​និង​ពួក​សិស្ស​ចេញ​ទៅ​ហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ក៏​រត់​ដោយ​ថ្មើរ​ជើង​ពី​ក្រុង​ទាំងអស់​ទៅ​ទីនោះ​ហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន 34ពេលចេញ​ពី​ទូក​ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះករ​ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាងខ្លាំង​ព្រោះ​ពួកគេ​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក ▼
▼«​ចៀម​គ្មាន​អ្នក​គង្វាល​»​ គេ​ទុក​ចៀម​ឲ្យ​នៅ​តាម​ទី​វាល​ និង​ភ្នំ​ ប៉ុន្តែ​ត្រូវ​ការ​មាន​អ្នក​គង្វាល​ចាំ​មើល​ បើ​ពុំ​នោះ​ទេ​ ចៀម​នឹង​វង្វេង​ ហើយ​មិន​អាច​រក​ផ្លូវ​ទៅ​ផ្ទះ​ឃើញ​ឡើយ​ (​សូម​មើល​រូប​ភាព​ក្នុង​ ម៉ាថា​ ៩:៣៦​)​។​
​គង្វាល​ដូច្នេះ​ព្រះអង្គ​ក៏​ចាប់ផ្ដើម​បង្រៀន​គេ​អំពី​សេចក្ដី​ជាច្រើន។
35ពេលនោះ​ជិត​យប់​ហើយ​ពួក​សិស្ស​ក៏​មក​រក​ព្រះអង្គ​ទូល​ថា៖ ​«កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ពេល​នេះ​ជិត​យប់​ទៅ​ហើយ 36សូមរំសាយ​ពួកគេ​ឲ្យ​ទៅ​ស្រុក​ភូមិ​នៅ​ជុំវិញ​ដើម្បី​ទិញ​អាហារ​បរិភោគ​ដោយ​ខ្លួនគេ» 37ព្រះអង្គមានបន្ទូល​តប​ទៅ​គេ​ថា៖ ​«ចូរ​អ្នករាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង» ​គេ​ក៏​ទូល​ព្រះអង្គ​វិញ​ថា៖ ​«តើ​យើង​យក​ប្រាក់​ពីររយ​ឌេណារី ▼
▼«​ឌេណារី​»​ ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពលកម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​(សូម​មើល​ ម៉ាថា​ ១៨:២៨​)​។​
​ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»
38ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«ចូរ​ទៅ​មើល​មើល៍​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន?» ​ពេល​ដឹង​ហើយ​គេ​ទូល​ព្រះអង្គ​ថា៖ ​«យើង​មាន​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ» 39ព្រះអង្គក៏​បង្គាប់​គេ​គ្រប់គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី 40ហើយពួកគេ​អង្គុយ​ជា​ក្រុមៗ​ដែល​មាន​គ្នា​មួយរយ​នាក់​ឬ​ហាសិប​នាក់ 41បន្ទាប់ពីយក​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​មក​ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថានសួគ៌​ទាំង​អរ​ព្រះគុណ​រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ដើម្បី​រៀបចំ​នៅមុខ​គេ​ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំងអស់​គ្នា​ដែរ។ 42ពួកគេបាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​គ្រប់គ្នា 43បន្ទាប់មកពួកគេ​ប្រមូល​ចំណិត​នំបុ័ង​និង​ត្រី​ដែល​នៅសល់​បាន​ដប់ពីរ​កន្ដ្រក​ពេញ​ៗ 44មនុស្សដែល​បាន​បរិភោគ​នំប៉័ង​នោះ​មាន​បុរស​ចំនួន​ប្រាំពាន់​នាក់។

ព្រះ​យេស៊ូ​​​ដើរ​លើ​ទឹក

45ភ្លាមនោះ​ព្រះអង្គ​តឿន​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង ▼
▼«​ត្រើយ​ម្ខាង​»​ គឺ​ត្រើយ​ប៉ែក​ខាង​ជើង​ឆៀង​ខាង​លិច​។​
​ត្រើយម្ខាង ▼
▼«ឆ្លងទៅត្រើយម្ខាង» ឯកសារដើមខ្លះលុប «ឆ្លងទៅត្រើយម្ខាង»។
​ឆ្ពោះ​ទៅ​ក្រុង​បេតសៃដា​មុន​ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន
46កាលព្រះអង្គ​មានបន្ទូល​លា​ពួកគេ ▼
▼«​ពួកគេ​»​ គឺ​ពួក​បណ្តា​ជន​ ឬ​ពួក​សិស្ស​។​
​ហើយ​ក៏​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន។
47ល្ងាចនោះ​ទូក​បាន​នៅ​កណ្ដាល​បឹង ▼
▼«​បឹង​»​ គឺ​បឹង​កាលីឡេ​។​ មាន​នៅ​ក្នុង ៦:៤៨,៤៩ ដែរ។​
​ហើយ​ព្រះអង្គ​នៅ​លើ​គោក​តែ​ម្នាក់​ឯង
48ព្រះអង្គបាន​ឃើញ​ពួកគេ​ចែវ​ទូក​បញ្ច្រាស់​ខ្យល់​យ៉ាងលំបាក​ដូច្នេះ​ប្រហែល​នៅ​យាម ▼
▼«​យាម​»​ នៅ​សម័យ​រ៉ូម​រយៈ​ពេល​ដប់​ពីរ​ម៉ោង​នៅ​ពេល​យប់​ ត្រូវ​បាន​បែង​ចែក​ជា​បួន​យាម​ ក្នុង​មួយ​យាម​មាន​រយៈ​ពេល​បី​ម៉ោង​។​ យាម​ទី​បួន​ជា​រយៈ​ពេល​បី​ម៉ោង​មុន​ពេល​ថ្ងៃ​រះ​។​
​ទីបួន​យប់​នោះ​ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​ទៅ​ឯ​ពួកគេ​ហើយ​ចង់​ទៅហួស​ពួកគេ
49ពេលឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ពួកគេ​ស្មាន​ថា​ខ្មោច​លង​ក៏​ស្រែក​ឡើង 50ព្រោះពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គ​ហើយ​ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ភ្លាម​ថា៖ ​«កុំ​ខ្លាច​អី​ចូរ​ក្លាហាន​ឡើង​គឺ​ខ្ញុំ​ទេ» 51ព្រះអង្គក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​រីឯ​ពួកគេ​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាងខ្លាំង។ 52ដោយព្រោះចិត្ដ​គេ​រឹងរូស​ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។

ការប្រោសឲ្យជានៅតំបន់គេនេសារ៉ែត

53ពេល​ឆ្លង​ដល់​ដីគោក​ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត​ហើយ​ចត​ទូក​នៅទីនោះ 54ពេលពួកគេ​ចេញ​ពី​ទូក​ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម 55ពួកគេរត់ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​ទាំងមូល​ហើយ​ចាប់ផ្ដើម​សែង​អ្នក​ជំងឺ​លើ​កន្ទេល ▼
▼«​កន្ទេល​»​ នៅ​ក្នុង​សម័យ​ព្រះ​យេស៊ូ​កន្ទេល​ប្រហែល​ជា​ធ្វើ​ឡើង​ពី​រុក្ខ​ជាតិ​ ក្រណាត់​ក្រាស់​ៗ​ ឬ​ស្បែក​សត្វ​។​
​ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​នៅ
56ពេលព្រះអង្គ​ទៅ​ដល់​ទីណា​ក៏ដោយ​មិន​ថា​នៅក្នុង​ភូមិ​ស្រុក​ឬ​ក្រុង​ទេ​ពួកគេ​បាន​ដាក់​អ្នក​ជំងឺ​នៅ​តាម​ផ្លូវ​ហើយ​អង្វរ​ព្រះអង្គ​ឲ្យ​ពួកគេ​ពាល់​ត្រឹមតែ​រំយោល​អាវ ▼
▼«​រំយោល​អាវ​»​ អ្នក​កាន់​សាសនា​យូដា​ពាក់​រំយោល​អាវ​នេះ​នៅ​ជាយ​អាវ​របស់​ពួកគេ​ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ភាព​ប្តូរ​ផ្តាច់​ចំពោះ​ព្រះជាម្ចាស់​ (សូម​មើល​រូបភាព​ក្នុង​ ៥:២៧​)​។​
​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ហើយ​អស់​អ្នក​ដែល​បាន​ពាល់​ក៏​បាន​ជា​សះស្បើយ។
Copyright information for KhmKCB