‏ Mark 7

ព្រះយេស៊ូបង្រៀនអំពីភាពបរិសុទ្ធខាងក្នុង

1មាន​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​គ្រូវិន័យ​មួយ​ចំនួន​មកពី​ក្រុង​យេរូសាឡិម​បាន​នាំគ្នា​មក​រក​ព្រះអង្គ 2និងបាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិនស្អាត​គឺ​មិន​បាន​លាង​ដៃ 3ដ្បិតពួក​អ្នកខាងគណៈផារិស៊ី​និង​ជនជាតិ​យូដា​កាន់តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​គឺ​គេ​មិន​បរិភោគ​ទេ​លុះត្រាតែ​បាន​លាង​សំអាត ▼
▼«លាង​សំអាត​»​ តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​របស់​ជាតិ​ហេព្រើរ​ គឺ​ត្រូវ​លាង​សំអាត​ដោយ​ប្រុង​ប្រយ័ត្ន​រហូត​ដល់​កែង​ដៃ​។​
​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន
4ហើយពេល​មក​ពី​ផ្សារ​វិញ​គេ​មិន​បរិភោគ​ឡើយ​លុះត្រាតែ​បាន​សំអាត​ខ្លួន​សិន​ហើយ​គេ​កាន់​តាម​ទំនៀម​ទម្លាប់​ជាច្រើន​ទៀត​ដូចជា​លាង​ពែង​លាង​ប៉ាន់​លាង​ឆ្នាំង​និង​លាង​តុ​អាហារ​ជាដើម។ 5ពួកអ្នកខាងគណៈផារិស៊ី​និង​ពួក​គ្រូវិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖ ​«ហេតុអ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?» 6ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«លោក​អេសាយ​បាន​ថ្លែងព្រះបន្ទូល​អំពី​អ្នករាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​គឺ​ត្រឹមត្រូវ​ណាស់​ដូច​មាន​ចែង​ទុក​មក​ថា៖ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ 7
ពួកគេ​ថ្វាយបង្គំ​យើង​ជា​ឥតប្រយោជន៍​ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស ▼
▼«ប្រជាជននេះ...របស់មនុស្ស» លោកអេសាយបានថ្លែងព្រះបន្ទូល សូមមើល អេសា ២៩:១៣។ មាន​ចាប់​ពី ៧:៦-៧។​
​ទៀត​ផង។
8
អ្នករាល់គ្នា​បោះបង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​រួច​ប្រកាន់​យក​ទំនៀមទម្លាប់​មនុស្ស​វិញ»។
9ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«អ្នករាល់គ្នា​ពិតជា​បោះបង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ដើម្បី​ឲ្យ​ទំនៀមទម្លាប់​អ្នករាល់គ្នា​អាច​នៅ​គង់វង្ស 10ដ្បិតលោក​ម៉ូសេ​បាន​បង្គាប់ ▼
▼«លោកម៉ូសេបានបង្គាប់» សូមមើល និក្ខ ២០:១២ និង ២១:១៧។
​ថា​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​អ្នកណា​ជេរប្រមាថ​ឪពុក​ឬ​ម្ដាយ​អ្នក​នោះ​ត្រូវ​ស្លាប់
11ប៉ុន្ដែអ្នករាល់គ្នា​និយាយ​ថា​ប្រសិនបើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ​គឺ​ជា​គ័របាន់ ▼
▼«​គ័រប៉ាន់​»​ ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា​ អ្វី​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះជាម្ចាស់​។​
​(​មាន​ន័យ​ថា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​)
12ហើយអ្នករាល់គ្នា​មិន​ឲ្យ​អ្នកនោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ឡើយ។ 13អ្នករាល់គ្នាបំបាត់​តម្លៃ​ព្រះ​បន្ទូល​ព្រះជាម្ចាស់​ដោយសារតែ​ទំនៀមទម្លាប់​ដែល​អ្នករាល់គ្នា​បាន​ទទួល​និង​ការ​ស្រដៀង​គ្នា​ជាច្រើន​ដែល​អ្នករាល់គ្នា​ធ្វើ» 14ព្រះអង្គហៅ​បណ្ដាជន​មក​ម្ដងទៀត​ហើយ​មានបន្ទូល​ទៅ​គេ​ថា៖ ​«ចូរ​អ្នករាល់គ្នា​ស្ដាប់​ខ្ញុំ​ឲ្យ​យល់​ចុះ 15គ្មានអ្វី​នៅ​ខាងក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​អាច​ធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ​នោះ​ទេ​ប៉ុន្ដែ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​វិញ​ទេតើ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ 16អ្នកណាមាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ ▼
▼ឯកសារដើមខ្លះគ្មានខ១៦ទេ។
»។
17បន្ទាប់មកពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿងប្រៀបប្រដូច​នោះ 18ព្រះអង្គក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​អ្នករាល់គ្នា​មិនយល់​ដែរ​ឬ? ​តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា​អ្វី​នៅ​ខាងក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ​បាន​ទេ​នោះ? 19ព្រោះវា​មិន​មែន​ចូល​ទៅ​ក្នុង​ចិត្ដ​គេ​ទេ​តែ​ចូល​ទៅ​ក្នុង​ពោះ​គេ​វិញ​ហើយ​ចេញ​ទៅ​ក្នុង​បង្គន់​ដូច្នេះ​អាហារ​ទាំងអស់​សុទ្ធតែ​ស្អាត​ទេ» 20ព្រះអង្គក៏​មានបន្ទូល​ទៀត​ថា៖ ​«គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាងក្នុង​មនុស្ស​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ 21ដ្បិតពី​ខាងក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​មាន​អំពើ​អសីលធម៌ខាងផ្លូវភេទ​លួចប្លន់​សម្លាប់​មនុស្ស 22ផិតក្បត់លោភលន់​ចិត្ដ​អាក្រក់​បោកប្រាស់​ល្មោភកាម​ច្រណែន​ឈ្នានីស​ជេរប្រមាថ​អំនួត​ឆ្កួតលេលា 23គឺសេចក្ដី​អាក្រក់​ដែល​ចេញ​មក​ពីខាងក្នុង​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនបរិសុទ្ធ»។

ជំនឿរបស់ស្រ្តីសាសន៍ដទៃម្នាក់

24រួច​ព្រះអង្គ​ក៏​ក្រោកឡើង​ធ្វើដំណើរ​ចេញ​ពីទីនោះ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស ▼
▼«ក្រុងទីរ៉ុស​»​ ឯកសារដើមខ្លះបន្ថែម «និងក្រុងស៊ីដូន»។
​និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ដឹង​សោះ​ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ
25ដ្បិតភ្លាមនោះ​មាន​ស្ដ្រី​ម្នាក់​ដែល​មាន​កូនស្រី​ត្រូវ​វិញ្ញាណ​អាក្រក់ ▼
▼«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅវា​ថា​ «​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​ក្នុង ៧:២៦ ដែរ​។​
​ចូល​បាន​ឮ​អំពី​ព្រះអង្គ​ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ
26រីឯស្ដ្រី​នោះ​ជា​ជនជាតិ​ក្រេក​កាត់​ស៊ីរ៉ូភេនីស​នាង​បាន​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូនស្រី​នាង 27តែព្រះអង្គ​មានបន្ទូល​ទៅ​នាង​ថា៖ ​«ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ» 28តែនាង​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ ​«លោកម្ចាស់ ▼
▼«​លោក​ម្ចាស់​»​ ឯកសារ​ដើម​ខ្លះ​មាន​ «​ពិត​ប្រាកដ​ហើយ​លោក​ម្ចាស់​»​ (សូម​មើល​ ម៉ាថា​ ១៥:២០​)​។​
​សូម្បីតែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​ដែរ»
29ព្រះអង្គមានបន្ទូល​ទៅ​នាង​ថា៖ ​«ដោយសារ​ពាក្យ​នេះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូនស្រី​នាង​ហើយ» 30ពេលទៅ​ដល់​ផ្ទះ​នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។

ព្រះយេស៊ូប្រោសបុរសគថ្លង់ម្នាក់ឲ្យបានជា

31ព្រះអង្គ​បាន​យាង​ចេញ​ពី​ក្រុង​ទីរ៉ុស​ម្ដងទៀត​ឆ្លង​កាត់​ក្រុង​ស៊ីដូន​ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល 32គេនាំ​មនុស្ស​ម្នាក់​ថ្លង់​និង​ពិបាក​ក្នុង​ការនិយាយ​មក​ឯ​ព្រះអង្គ​ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់ 33ព្រះអង្គនាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​រួច​ដាក់​ម្រាមដៃ​ក្នុង​ត្រចៀក​គាត់​ស្ដោះ​ទឹក​មាត់​ហើយ​ពាល់​អណ្ដាត​គាត់ 34ព្រះអង្គសម្លឹង​ទៅ​លើ​មេឃ​ទាំង​ដកដង្ហើមធំ​និង​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អិបផាថា ▼
▼«​អិបផាថា​»​ ជា​ភាសា​អារ៉ាម៉ាអ៊ីក​។​
» ​មាន​ន័យ​ថា​«ចូរ​បើក​ឡើង»
35ស្រាប់តែត្រចៀក​គាត់​បើក​ឡើង​រីឯ​អណ្ដាត​គាត់​គ្រលាស់​បាន​ហើយ​គាត់​ក៏​និយាយ​ច្បាស់​វិញ 36ព្រះអង្គបាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នកណា​ទេ​តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាងណា​គេ​ប្រកាស​កាន់តែ​ច្រើន​យ៉ាងនោះ​ដែរ។ 37ពួកគេនឹកអស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាងក្រៃលែង​ទាំង​និយាយ​ថា៖ ​«ការ​ទាំងអស់​ដែល​លោក​បាន​ធ្វើ​ល្អ​ប្រសើរ​ណាស់​លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ស្ដាប់ឮ​មនុស្ស​គ​និយាយ​បាន»។
Copyright information for KhmKCB