‏ Mark 8

ព្រះ​យេស៊ូ​​ប្រទាន​អាហារ​ដល់​មនុស្ស​បួន​ពាន់​នាក់​

1នៅ​គ្រា​នោះ​មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដងទៀត​ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​និង​មានបន្ទូល​ទៅ​គេ​ថា៖ 2«ខ្ញុំ​អាណិត​បណ្ដាជន​ទាំងអស់​នេះ​ណាស់​ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់តែសោះ 3ហើយប្រសិនបើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​នោះ​គេ​នឹង​អស់កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ» 4ពួកសិស្ស​ទូល​តប​ទៅ​ព្រះអង្គ​វិញ​ថា៖ ​«នៅ​ទី​រហោឋាន​ដូច្នេះ​តើ​អ្នកណា​អាច​រក​នំប៉័ង​ពី​កន្លែងណា​ឲ្យ​ពូកគេ​បរិភោគ​បាន?» 5ព្រះអង្គក៏​សួរ​ទៅ​គេ​ថា៖ ​«តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?» ​គេ​ទូល​ថា៖ ​«មាន​ប្រាំពីរ​ដុំ» 6ព្រះអង្គក៏​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំពីរ​ដុំ​នោះ​មក​អរព្រះគុណ​រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដាជន​ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដាជន 7ពួកគេមាន​ត្រី​ខ្លះ​ព្រះអង្គ​ក៏​ឲ្យ​ពរ​និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះ​ទៀត 8ពួកគេបាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំពីរ​កន្ដ្រក 9ពេលនោះមាន​មនុស្ស​ប្រហែល​បួនពាន់​នាក់​រួច​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន 10ភ្លាមនោះព្រះអង្គ​បាន​ឡើង​ទូក​ជាមួយ​ពួក​សិស្ស​ទៅ​ភូមិ​ដាលម៉ានូថា។

អ្នក​ខាង​គណៈ​ផារីស៊ី​ទាមទា​រ​ទី​សំគាល់​អស្ចារ្យ​

11អ្នកខាងគណៈផារិស៊ី​ក៏​ចេញ​មក​ហើយ​ចាប់ផ្ដើម​សួរ​ដេញដោល​ព្រះអង្គ​ដើម្បី​ស្វែងរក​ទីសំគាល់​ពី​ស្ថានសួគ៌​ល្បងល​ព្រះអង្គ 12ព្រះអង្គដកដង្ហើមធំ​ហើយ​មានបន្ទូល​ថា៖ ​«ហេតុអ្វី​មនុស្ស​ជំនាន់​នេះ​ស្វែងរក​ទីសំគាល់? ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នឹង​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ» 13ព្រះអង្គក៏​ចាកចេញ​ពី​គេ​ហើយ​ឡើង​ទូក​វិញ ▼
▼«ត្រើយម្ខាង» គឺត្រើយខាងកើត។
​ឆ្លង​ទៅ​ត្រើយម្ខាង។

មេនំប៉័ងរបស់ពួកខាងគណៈផារឹស៊ីនិងពួកអ្នកខាងគណៈហេរ៉ូឌ

14ប៉ុន្ដែ​ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ហើយ​នៅ​លើ​ទូក​ពួកគេ​គ្មាន​អ្វី​សោះ​ក្រៅពី​នំប៉័ង​មួយ​ដុំ 15ហើយព្រះអង្គ​ព្រមាន​ពួកគេ​ថា៖ ​«ចូរ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក ▼
▼«​គណ:​ហេរ៉ូឌ​»​ គឺ​ជា​គណ:​បក្ស​នយោបាយ​មួយ​របស់​ជនជាតិ​យូដា​ ដែល​គាំទ្រ​ការ​គ្រប់គ្រង​របស់​ពូជពង្ស​របស់​ស្ដេច​ហេរ៉ូឌ​គ្រប់​ជំនាន់​។​
​អ្នកខាងគណៈផារិស៊ី​និង​មេនំប៉័ង​របស់​ពួក​អ្នកខាងគណៈ​ហេរ៉ូឌ»
16ពួកសិស្ស​សួរ​ដេញដោល​គ្នា​ពី​ការ​ដែល​ពួកគេ​គ្មាន​នំប៉័ង 17ពេលព្រះអង្គ​ជ្រាប​ក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​សួរ​ដេញដោល​គ្នា​ពី​ការ​ដែល​អ្នករាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ? ​តើ​អ្នករាល់គ្នា​នៅតែ​មិនទាន់​ដឹង​មិន​ទាន់​យល់​ឬ? ​តើ​អ្នករាល់គ្នា​មាន​ចិត្ដ​រឹងរូស​ឬ? 18តើអ្នករាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ឬ​ក៏​អ្នករាល់គ្នា​ចាំ​មិន​បាន? 19នៅពេលដែល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំពាន់​នាក់​តើ​អ្នករាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?» ​ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«ដប់ពីរ​កន្ដ្រក» 20«ចុះ​ពេល​នំបុ័ង​ប្រាំពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​តើ​អ្នករាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?» ​ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«ប្រាំពីរ​កន្ដ្រក» 21នោះព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​នៅតែ​មិនទាន់​យល់​ទៀត​ឬ?»

ព្រះយេស៊ូប្រោសបុរសខ្វាក់ម្នាក់ឲ្យបានជា

22កាល​ពួកគេ​មក​ដល់​ក្រុង​បេតសៃដា​បណ្ដាជន​ក៏​នាំ​បុរស​ខ្វាក់​ម្នាក់​មក​រក​ព្រះអង្គ​រួច​សុំ​ព្រះអង្គ​ឲ្យ​ព្រះអង្គ​ពាល់​គាត់ 23ព្រះអង្គបាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំចេញ​ពី​ក្រុង​ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​និង​ដាក់​ដៃ​លើ​គាត់​រួច​សួរ​ថា៖ ​«តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?» 24គាត់ក៏​សម្លឹង​មើល​រួច​ទូល​ថា៖ ​«ខ្ញុំ​មើល​ឃើញ​មនុស្ស​តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូចជា​ដើម​ឈើ​កំពុង​ដើរ» 25បន្ទាប់មកព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដងទៀត​គាត់​ខំ​សម្លឹង​មើល​ភ្នែក​គាត់​ក៏​បាន​ជា​ឡើងវិញ​ហើយ​គាត់​មើលឃើញ​អ្វីៗ​យ៉ាងច្បាស់ 26ព្រះអង្គឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ដោយ​មានបន្ទូល​ថា៖ ​«ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី ▼
▼«ចូរកុំប្រាប់...ឲ្យសោះ» ឯកសារដើមខ្លះបន្ថែម «ចូរកុំប្រាប់អ្នកណាម្នាក់នៅភូមិនេះឲ្យសោះ»។
»

ពេត្រុសប្រកាសថាព្រះយេស៊ូជាព្រះមែស៊ី

27បន្ទាប់មក​ព្រះ​យេស៊ូ​និង​សិស្ស​ព្រះអង្គ​បាន​ចេញ​ទៅ​ភូមិ​ទាំងឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ហើយ​នៅ​តាម​ផ្លូវ​ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖ ​«តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?» 28ពួកគេទូល​ព្រះអង្គ​ថា៖ ​«គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន ▼
▼«,លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះ​យេស៊ូ​ទេ​។​
​អ្នកធ្វើពិធីជ្រមុជទឹក​អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា ▼
▼«​លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវរ​បស់​ព្រះ​មែស៊ី​។​​
​ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅក្នុង​ចំណោម​អ្នកនាំព្រះបន្ទូល»
29ព្រះអង្គក៏​មានបន្ទូល​សួរ​ទៅ​ពួក​សិស្ស​ថា៖ ​«ចុះ​អ្នករាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?» ​ពេត្រុស​ទូល​ឆ្លើយ​ថា៖ ​«លោក​ជា​ព្រះ​គ្រិស្ដ» 30ព្រះអង្គក៏​ព្រមាន​មិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នកណា​អំពី​ព្រះអង្គ​ទេ។

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនអំពីការសោយទឹវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

31រួច​ព្រះអង្គ​ក៏​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា៖ ​«កូន​មនុស្ស ▼
▼«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​
​ត្រូវតែ​ទទួល​រងទុក្ខ​ជាច្រើន​ត្រូវ​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​ជំទាស់​ហើយ​សម្លាប់​ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយមក​នឹង​រស់ឡើងវិញ»
32ព្រះអង្គមានបន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយឡែក​ពី​គេ​រួច​ក៏​ចាប់ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ 33តែព្រះអង្គ​បែរមក​មើល​ពួក​សិស្ស​ព្រះអង្គ​និង​ស្ដីបន្ទោស​លោក​ពេត្រុស​ដោយ​មានបន្ទូល​ថា៖ ​«អារក្ស​សាតាំង​ចូរ​ថយ​ទៅ​ក្រោយ​យើង​ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។ 34កាលព្រះអង្គ​ហៅ​ពួក​បណ្ដាជន​និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួបជុំគ្នា​ហើយ​ក៏​មានបន្ទូល​ទៅ​គេ​ថា៖ ​«បើ​អ្នកណា​ចង់​មកតាម​ខ្ញុំ​អ្នក​នោះ​ត្រូវ​លះបង់​ខ្លួនឯង​ហើយ​លី​ឈើឆ្កាង​ខ្លួន​មកតាម​ខ្ញុំ 35ដ្បិតអ្នកណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​តែ​អ្នកណា​ដែល​បាត់បង់​ជីវិត​ដោយព្រោះ​ខ្ញុំ​និង​ដំណឹងល្អ​អ្នក​នោះ​នឹង​បាន​ជីវិត​វិញ 36ដ្បិតបើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំងមូល​ប៉ុន្ដែ​បាត់បង់​ជីវិត​ខ្លួន​តើ​មាន​ប្រយោជន៍​អ្វី? 37តើមនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន​បាន? 38ដ្បិតអ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​និង​ពាក្យ​ខ្ញុំ​នៅ​ជំនាន់​មនុស្ស​ដែល​ផិតក្បត់​និង​ពេញ​ដោយ​បាប​នេះ​នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នកនោះ​វិញ​នៅ​ពេល​ដែល​លោក​មក​នៅក្នុង​សិរីរុងរឿង​របស់​ព្រះ​វរ​បិតា​ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»
Copyright information for KhmKCB