‏ Mark 9

1ព្រះអង្គមានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នក​ខ្លះ​កំពុង​ឈរ​នៅ​ទីនេះ​នឹង​មិន​ស្លាប់​ទេ​លុះត្រា​បាន​ឃើញ​នគរ​ព្រះជាម្ចាស់​មក​ប្រកប​ដោយ​អំណាច»។

សិរីរុងរឿងរបស់ព្រះយេស៊ូ

2ប្រាំមួយ​ថ្ងៃ​ក្រោយមក​ព្រះ​យេស៊ូ​នាំ​លោក​ពេត្រុស​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ទៅ​ដាច់​ដោយឡែក​ពី​គេ​ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​នៅចំពោះមុខ​ពួកគេ 3ឯអាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​គ្មាន​អ្នកបោកគក់​ណា​នៅ​ផែនដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ 4ហើយលោក​អេលីយ៉ា ▼
▼«លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវ​របស់​ព្រះមែស៊ី​ (ម៉ាថា​ ៤:៥-៦​)​។​ មាន​នៅ​ក្នុង ៩:៥,១១,១២,១៣​ ដែរ​។​
​និង​លោក​ម៉ូសេ​បាន​លេចមក​ឲ្យ​ពួកគេ​ឃើញ​ពួក​លោក​ទាំងពីរ​កំពុង​និយាយ​នឹង​ព្រះ​យេស៊ូ
5លោកពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​ជា​ការល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ​សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​គឺ​មួយ​សម្រាប់​លោក​មួយ​សម្រាប់​លោក​ម៉ូសេ​និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា» 6ដ្បិតគាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​ព្រោះ​ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង 7នោះមាន​ពពក​លេច​មក​គ្របបាំង​ពួក​លោក​និង​មាន​សំឡេង​ចេញពី​ពពក​មក​ថា៖ ​«នេះ​ជា​បុត្រ​ជា​ទីស្រលាញ់​របស់​យើង​ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ ▼
▼«នោះ​ជា​បុត្រ​...​តាម​ព្រះអង្គ​ចុះ​»​ សូម​មើល​ ទំនុក​ ២:៧​ លោកុ​ ២២:២​ និង​ ទុតិ​ ១៨:១៥​។​
»
8ភ្លាមនោះពួកគេ​មើល​ជុំវិញ​ខ្លួន​ហើយ​មិន​បាន​ឃើញ​អ្នកណា​សោះ​ក្រៅពី​ព្រះ​យេស៊ូ​មួយ​អង្គ​គត់​ដែល​នៅ​ជាមួយ​ពួកគេ 9ហើយពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ព្រះអង្គ​បង្គាប់​ពួកគេ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នកណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឡើយ​លើកលែងតែ​នៅពេល​កូន​មនុស្ស ▼
▼«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​នៅ​ក្នុង ៩:១២​,៣១​ដែរ​។​
​រស់​ពី​ស្លាប់​ឡើងវិញ។
10ពួកគេបាន​រក្សា​ព្រះ​បន្ទូល​នោះ​ទុក​ក្នុង​ចិត្ដ​និង​សួរ​ដេញដោល​គ្នា​ថា​តើ​ការ​រស់​ពី​ស្លាប់​ឡើងវិញ​មាន​ន័យ​យ៉ាងដូចម្ដេច? 11ហើយពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ ​«តើ​ហេតុអ្វី​បានជា​ពួក​គ្រូវិន័យ​និយាយ​ថា​លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?» 12ព្រះអង្គមានបន្ទូល​តប​ទៅ​គេ​ថា៖ ​«លោក​អេលីយ៉ា​មក​មុន​មែន​ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សេចក្ដីចែង​ទុក​អំពី​កូន​មនុស្ស​ថា​លោក​ត្រូវតែ​រង​ទុក្ខលំបាក​ជាច្រើន​និង​ត្រូវ​គេ​ជំទាស់​ផង 13ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​លោក​អេលីយ៉ា​បាន​មក​រួចហើយ​តែ​ពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​តាម​អំពើ​ចិត្ដ​ដូចដែល​មាន​ចែង​ទុក​អំពី​លោក​ស្រាប់»។

ព្រះយេស៊ូបណ្ដេញវិញ្ញាណអាក្រក់ចេញពីក្មេងប្រុសម្នាក់

14ពេល​មក​ដល់​ពួក​សិស្ស​វិញ​នោះ​ក៏​ឃើញ​មនុស្ស​កុះករ​និង​ពួក​គ្រូវិន័យ​ព័ទ្ធជុំវិញ​ពួក​សិស្ស​កំពុង​សួរ​ដេញដោល​ពួកគេ 15ពេលបណ្ដាជន​ឃើញ​ព្រះអង្គ​ភ្លាម​ក៏​អស្ចារ្យ​ក្នុងចិត្ដ​យ៉ាងខ្លាំង​ទាំង​រត់​ទៅ​ទទួល​ព្រះអង្គ 16ព្រះអង្គសួរ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​កំពុង​សួរ​ដេញដោល​គ្នា​អំពី​អ្វី?» 17នោះមនុស្ស​ម្នាក់​នៅក្នុង​ចំណោម​បណ្ដាជន​បាន​ឆ្លើយ​នឹង​ព្រះអង្គ​ថា៖ ​«លោកគ្រូ​អើយ! ​ខ្ញុំ​បាន​នាំ​កូនប្រុស​ខ្ញុំ​មក​រក​លោក​ព្រោះ​វា​មាន​វិញ្ញាណ​គ ▼
▼«​វិញ្ញាណ​គ​»​ គឺ​ជា​វិញ្ញាណ​អាក្រក់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ​។​ មាន​នៅ​ក្នុង ៩:១៧ ដែរ​។​
​ចូល
18ហើយនៅពេលណា​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​វា​ផ្ដួល​កូន​ខ្ញុំ​ចុះ​ធ្វើ​ឲ្យ​បែកពពុះមាត់​សង្កៀត​ធ្មេញ​និង​រឹង​ខ្លួន​ក្រញង់​ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ ▼
▼«បណ្ដេញ​...​ចេញ​»​ ជា​ការ​បណ្តេញ​អារក្ស​ឲ្យ​ចេញ​ដោយ​បញ្ជា​ឲ្យ​វា​ចេញ​ពី​មនុស្ស​ដែល​វា​សណ្ឋិត​ (​សូម​មើល​ ១:២៥​-២៦​)​។​ មាន​នៅ​ក្នុង ៩:៣៨ ដែរ​។​
​ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន
19ព្រះអង្គមានបន្ទូល​តប​ទៅ​គេ​ថា៖ ​«ឱ​តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ! ​តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់​ពេលណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់​ពេលណា? ​ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ!» 20គេក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​និង​បែកពពុះមាត់​ផង 21ព្រះអង្គសួរ​ទៅ​ឪពុក​ក្មេង​នោះ​ថា៖ ​«តើ​ការ​នេះ​បាន​កើត​ឡើង​ចំពោះ​ក្មេង​នេះ​តាំងពី​ពេល​ណា​មក?» ​គាត់​ទូល​ថា៖ ​«តាំងពី​តូច​មក​ម៉្លេះ 22វិញ្ញាណនោះ​តែងតែ​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ដួល​ទៅ​ក្នុង​ភ្លើង​និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ដើម្បី​សម្លាប់​វា​តែ​បើ​លោក​អាច​ជួយ​បាន​សូម​អាណិត​មេត្ដា​ជួយ​យើង​ផង» 23ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ប្រសិនបើ​អាច​ឬ? ​គ្រប់​ការ​ទាំងអស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ» 24ភ្លាមនោះឪពុក​ក្មេង​បាន​និយាយ​ទាំង​ទ្រហោយំ​ថា៖ ​«ខ្ញុំ​ជឿ​ហើយ​សូម​ជួយ​ភាពគ្មានជំនឿ​របស់​ខ្ញុំ​ផង» 25ដោយឃើញ​បណ្ដាជន​កំពុងតែ​រត់​មក​ជួបជុំ​គ្នា​ព្រះ​យេស៊ូ​មានបន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់ ▼
▼«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ ​«​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​
​ថា៖ ​«វិញ្ញាណ​ថ្លង់​គ​យើង​បង្គាប់​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ​ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»
26វាក៏​ស្រែក​ឡើង​ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាងខ្លាំង​រួច​ក៏​ចេញ​ទៅ​ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ដូច្នេះ​បានជា​មនុស្ស​ជាច្រើន​និយាយ​ថា​ក្មេង​នោះ​ស្លាប់​ហើយ 27តែព្រះ​យេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោកឈរឡើង​ហើយ​វា​ក៏​ឈរ​ឡើង។ 28ព្រះអង្គក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖ ​«ហេតុអ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?» 29ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«គ្មាន​អ្វី​អាច​បណ្ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​លើកលែងតែ​តាមរយៈ​ការអធិស្ឋាន»។

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនម្តងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

30ពួកគេ​ធ្វើដំណើរ​ចាកចេញ​ពីទីនោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ដឹង​ទេ 31ដ្បិតព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ដោយ​មានបន្ទូល​ទៅ​គេ​ថា៖ ​«កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ហើយ​ពួកគេ​នឹង​សម្លាប់​លោក​លុះ​គេ​បាន​សម្លាប់​ហើយ​បី​ថ្ងៃ​ក្រោយ​លោក​នឹង​រស់ឡើងវិញ» 32ប៉ុន្ដែពួកគេ​មិនយល់​ព្រះ​បន្ទូល​នេះ​ទេ​ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។

អ្នកធំជាងគេនៅក្នុងនគរព្រះជាម្ចាស់

33ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ព្រះអង្គ​បាន​សួរ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​សួរ​ដេញដោល​គ្នា​នៅ​តាម​ផ្លូវ​អំពី​អ្វី?» 34ប៉ុន្ដែពួកគេ​នៅ​ស្ងៀម​ព្រោះ​ពួកគេ​សួរ​ដេញដោល​គ្នា​ទៅវិញ​ទៅមក​នៅ​តាម​ផ្លូវ​ថា​តើ​អ្នកណា​ធំជាងគេ 35ព្រះអង្គក៏​អង្គុយ​ចុះ​ហើយ​ហៅ​សាវក​ទាំង​ដប់ពីរ​មក​និង​មានបន្ទូល​ទៅ​គេ​ថា៖ ​«ប្រសិនបើ​អ្នកណា​ចង់​ធ្វើ​ជា​ទីមួយ​អ្នក​នោះ​ត្រូវ​ជា​អ្នក​នៅ​ចុងក្រោយគេ​បង្អស់​ហើយ​ជា​អ្នកបម្រើ​គេ​គ្រប់គ្នា» 36ព្រះអង្គក៏​យក​ក្មេងតូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ​រួច​លើកព​ក្មេង​នោះ​និង​មានបន្ទូល​ទៅ​គេ​ថា៖ 37«អ្នកណា​ដែល​ទទួល​ក្មេងតូច​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​នោះ​គឺ​ទទួល​ខ្ញុំ​ហើយ​អ្នកណា​ទទួល​ខ្ញុំ​នោះ​មិនមែន​ទទួល​តែ​ខ្ញុំ​ទេ​គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​ដែរ»។

ការ​ប្រើព្រះ​នាម​ព្រះ​យេស៊ូ​​

38លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​យើង​បាន​ឃើញ​មនុស្ស​ម្នាក់ ▼
▼«​មនុស្ស​ម្នាក់​»​ ឯកសារ​ដើម​ខ្លះ​បន្ថែម​ថា​ «អ្នក​នោះ​មិន​នៅ​ក្នុង​ក្រុម​ជាមួយ​យើង​ទេ​»​។​
​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ហើយ​យើង​បាន​ឃាត់​គាត់​ព្រោះ​គាត់​មិន​មកតាម​យើង»
39តែព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«កុំ​ឃាត់​គាត់​អី​ដ្បិត​គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​ដ៏មានអំណាច​ក្នុង​នាម​ខ្ញុំ​ហើយ​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាមៗ​បាន​ឡើយ 40ដ្បិតអ្នកណា​មិន​ប្រឆាំង​យើង​អ្នក​នោះ​នៅ​ខាង​យើង​ហើយ 41បើអ្នកណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​និង​ព្រោះតែ​អ្នក​ជា​របស់​ព្រះ​គ្រិស្ដ​ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​ឡើយ 42ប៉ុន្ដែបើ​អ្នកណា​ធ្វើ​ឲ្យ​អ្នក​តូចតាច​ម្នាក់​ក្នុងចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំងនេះ​ជំពប់ដួល​ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​នោះ​ប្រសើរជាង 43ហើយបើ​ដៃ​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដបាប​ចូរ​កាត់​វា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ប្រសើរជាង​មាន​ដៃ​ទាំងពីរ​តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាននរក​ដែល​មាន​ភ្លើង​មិនចេះរលត់ 44[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​និង​ភ្លើង​ដែល​ឆេះ​មិន​រលត់​] ▼
▼[ជា​​កន្លែង​​...​​មិន​រលត់​] ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៤​ នេះ​ទេ​។​
45ហើយបើ​ជើង​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដបាប​ចូរ​កាត់​វា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ប្រសើរជាង​មាន​ជើង​ទាំងពីរ​តែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាននរក។ 46[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​និង​ភ្លើង​ដែល​ឆេះ​មិន​រលត់ ▼
▼[ជា​កន្លែង​...មិន​រលត់​] ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៦​ នេះ​ទេ​។​
​]
47បើភ្នែក​ខាង​ណា​មួយ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដបាប​ចូរ​ខ្វេះ​វា​ចោល​ទៅ​ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែកតែម្ខាង​ប្រសើរជាង​មាន​ភ្នែក​មួយគូ​ប៉ុន្ដែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាននរក 48[ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​និង​ភ្លើង​ដែល​ឆេះ​មិន​រលត់​] ▼
▼[​ជា​កន្លែង​​...​មិន​​រលត់​​​]​ ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ ខ៤៦​ នេះ​ទេ​។​
49ព្រោះមនុស្ស​គ្រប់គ្នា​នឹង​ប្រៃ ▼
▼«​ប្រៃ​»​ យញ្ញ​បូជា​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយសារ​អំបិល​ (​សូម​មើល​ លេវី ​២:១៣​)​។​
​ដោយសារ​ភ្លើង
50អំបិលល្អ​ទេ​ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន? ​ចូរ​អ្នករាល់គ្នា​មាន​អំបិល​នៅក្នុង​ខ្លួន​និង​នៅ​ជាមួយ​គ្នា​ដោយ​សុខសាន្ដ​ចុះ»។
Copyright information for KhmKCB