‏ Matthew 1

កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូ

1កំណត់ត្រា​វង្សត្រកូល​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​និង​លោក​អ័ប្រាហាំ:

ពីជំនាន់លោកអ័ប្រាហាំដល់ស្ដេចដាវីឌ

2លោក​អ័ប្រាហាំ​បង្កើត​លោក​អ៊ីសាក​លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប​លោក​យ៉ាកុប​បង្កើត​លោក​យូដា​និង​បងប្អូន​របស់​គាត់ 3លោកយូដា​និង​នាង​តាម៉ារ​​​​បង្កើត​លោក​ពេរេស​និង​លោក​សេរ៉ាស​ឯ​លោក​ពេរេស​បង្កើត​លោក​ហេស្រុន​លោក​ហេស្រុន​បង្កើត​លោក ▼
▼«រ៉ាម​​» ឈ្មោះ​នៅ​ក្នុង​ភាសា​ក្រេក​ដាក់ថា​«អើរ៉ាម​»។​ ឈ្មោះ​នេះ​រកឃើញ​នៅ​ក្នុង​ ១​ របា ២:៩-១០។​
​រ៉ាម
4លោករ៉ាម​បង្កើត​លោក​អ័មីណាដាប់​លោក​អ័មីណាដាប់​បង្កើត​លោក​ណាសូន​លោក​ណាសូន​បង្កើត​លោក​សាលម៉ូន 5លោកសាលម៉ូន​និង​នាង​រ៉ាហាប់​បង្កើត​លោក​បូអូស​ហើយ​លោក​បូអូស​និង​នាង​រស់​បង្កើត​លោក​អូបិឌ​លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ

ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូន

6លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ​ស្ដេច​ដាវីឌ​និង​ប្រពន្ធ ▼
▼«ប្រពន្ធ​របស់អ៊ូរី​» គឺ​នាង​បាតសេបា​ សូម​មើល​ ១ សាំយូ ១១:៣។​
​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន
7ស្ដេចសាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម​ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អ័ប៊ីយ៉ា​ស្ដេច​អ័ប៊ីយ៉ា​បង្កើត​ស្ដេច​អេសា 8ស្ដេចអេសា​បង្កើត​ស្ដេច​យ៉ូសាផាត​ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរាម​ស្ដេច​យ៉ូរាម​បង្កើត​ស្ដេច​អូសៀស 9ស្ដេចអូសៀស​បង្កើត​ស្ដេច​យ៉ូថាម​ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស​ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស 10ស្ដេចអេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ​ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អាំម៉ូន​ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស 11ស្ដេចយ៉ូសៀស​បង្កើត​ស្ដេច​យេកូនាស​និង​បងប្អូន​របស់​ព្រះអង្គ​នៅគ្រា​មាន​ការនិរទេស​ទៅ​ស្រុក​បាប៊ីឡូន

ពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដ

12ក្រោយ​ការនិរទេស​ទៅ​ស្រុក​បាប៊ីឡូន​ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល 13លោកសូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​លោក​អេលាគីម​បង្កើត​លោក​អេសូរ 14លោកអេសូរ​បង្កើត​លោក​សាដុក​លោក​សាដុក​បង្កើត​លោក​អេគីម​លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ 15លោកអេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប 16លោកយ៉ាកុប​បង្កើត​លោក​យ៉ូសែប​ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះ​យេស៊ូ​ហៅ​ថា​«ព្រះ ▼
▼«ព្រះគ្រិស្ដ» ជា​ងារ​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​ពួក​អ្នក​នាំ​ព្រះ​បន្ទូល​ជន​ជាតិ​ហេព្រើរ​បាន​ថ្លែង​ប្រាប់​ជា​មុន​ថា​ នឹង​យាង​មក។​
​គ្រិស្ដ»
17ដូច្នេះចាប់ពី​ជំនាន់​លោក​អ័ប្រាហាំ​មកដល់​ជំនាន់​ស្ដេច​ដាវីឌ​ទាំងអស់​មាន​ដប់បួន​ជំនាន់​ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់បួន​ជំនាន់​ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះ​គ្រិស្ដ​មាន​ដប់បួន​ជំនាន់។

កំណើតព្រះយេស៊ូ

18កំណើត​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​មាន​ដូចតទៅ​នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​បាន​ភ្ជាប់ពាក្យ​នឹង​លោក​យ៉ូសែប​ហើយ​មុន​ពួកគេ​រួមរស់​ជាមួយគ្នា​នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ 19ឯលោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់មុខ​ទេ​ក៏​សម្រេចចិត្ដ​​លែងលះ​នាង​ដោយ​សម្ងាត់ 20ប៉ុន្ដែពេល​គាត់​គិត​អំពី​ការ​ទាំងនេះ​ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេចមក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ដោយ​និយាយ​ថា៖ ​«យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ! ​កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ 21នាងនឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​រួច​អ្នក​នឹង​ថ្វាយ​ព្រះ​នាម​ព្រះអង្គ​ថា​«យេស៊ូ ▼
▼«យេស៊ូ» នៅ​ក្នុងភាសា​ហេព្រើរ​ដាក់​ថា​ យ៉ូស្វេ​ ដែល​មាន​ន័យ​ ព្រះអង្គសង្គ្រោះ។​
» ​ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។
22ការទាំង​នេះ​កើតឡើង​ដើម្បី​សម្រេចសេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា៖ 23«មើល៍​ស្ដ្រីព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ហើយ​គេ​នឹង​ថ្វាយ​ព្រះ​នាម​ព្រះអង្គ​ថា​«អេម៉ាញូអែល» ​ប្រែថា​ព្រះជាម្ចាស់​គង់​ជាមួយ​យើង ▼
▼«មើល៍...ជាមួយយើង» សូមមើល អេសា ៧:១៤។
»
24បន្ទាប់ពីលោក​យ៉ូសែប​ក្រោក​ពី​ដំណេក​គាត់​ក៏​ធ្វើតាម​ដូចដែល​ទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គឺ​គាត់​បាន​ទទួលយក​ប្រពន្ធ​របស់​គាត់​វិញ 25ប៉ុន្ដែគាត់​មិន​បាន​រួមដំណេក​នឹង​នាង​ទេ​រហូតដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។ ​គាត់​បាន​ថ្វាយ​ព្រះ​នាម​ព្រះអង្គ​ថា៖ ​«យេស៊ូ»។
Copyright information for KhmKCB