‏ Matthew 10

ព្រះយេស៊ូចាត់សាវកទាំងដប់ពីរចេញធ្វើការ

1កាល​ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់ពីរ​មក​ហើយ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិអំណាច​លើ​ពួក​វិញ្ញាណ​អាក្រក់ ▼
▼«វិញ្ញាណអាក្រក់» ជាវិញ្ញាណដែលអាចចូលមនុស្សបាន។ គេហៅវាថា «អាក្រក់» ព្រោះវាធ្វើឲ្យរូបកាយមានភាពច្របូកច្របល់ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយបង្គំ​ជាសាធារណ:​ រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​
​ដើម្បី​បណ្ដេញ​ពួកវា​និង​ប្រោស​ជំងឺ​រោគា​គ្រប់យ៉ាង​ឲ្យបានជា។
2សាវកទាំង​ដប់ពីរ​មាន​ឈ្មោះ​ដូចតទៅ​ទីមួយ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​និង​លោក​អនទ្រេ​ជា​ប្អូន​របស់​គាត់​រួច​មាន​កូន​របស់​លោក​សេបេដេ​គឺ​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់ 3ហើយមាន​លោក​ភីលីព​លោក​បារថូឡូមេ​លោក​ថូម៉ាស​លោក​ម៉ាថាយ​ជា​អ្នកទារពន្ធដារ ▼
▼«អ្នកទារពន្ធដារ» ជាអ្នកដែលទារពន្ធដារឲ្យរដ្ឋាភិបាលរ៉ូមលើទំនិញ ឬផលិតផលនាំចូល ឬនាំចេញពីក្រុង។
​លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​លោក​ថាដេ
4លោកស៊ីម៉ូន​ជា​អ្នកជាតិនិយម​និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផងដែរ។ 5ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់ពីរ​នេះ​ឲ្យចេញទៅ​ដោយ​បង្គាប់​ថា៖ ​«ចូរ​កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍ដទៃ​ហើយ​កុំ​ចូល​ក្នុង​ក្រុង​ពួក​សាម៉ារី 6ផ្ទុយទៅវិញចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់ 7ហើយពេល​ទៅ​ត្រូវ​ប្រកាស​ថា​នគរ​ស្ថានសួគ៌​នៅ​ជិតបង្កើយ 8ចូរប្រោស​អ្នក​ឈឺ​ឲ្យបានជា​មនុស្ស ▼
▼«ឃ្លង់» ជាជំងឺសើស្បែក ប៉ុន្ដែព្រះគម្ពីរប្រើពាក្យឃ្លង់ ប្រហែលជាសំដៅលើជំងឺសើស្បែកផ្សេងៗទៀតដែរ (សូមមើល លេវី ១៣:១-៤៦ និង១៤:១-៣២)។
​ឃ្លង់​ឲ្យ​ជា ▼
▼«ជាស្អាត» មនុស្សដែលមានជំងឺស្បែកត្រូវបានគេចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ ហើយមិនអាចចូលទៅក្នុងកន្លែងថ្វាយបង្គំ ឬថ្វាយតង្វាយបានទេ។
​ស្អាត​មនុស្ស​ស្លាប់​ឲ្យ​រស់វិញ​និង​ត្រូវ​បណ្ដេញ​​អារក្ស​ផង។ ​អ្នករាល់គ្នា​បាន​ទទួល​ដោយឥតគិតថ្លៃ​ក៏​ត្រូវ​ឲ្យ​ដោយឥតគិតថ្លៃ​ដែរ។
9កុំយក​មាស​ប្រាក់​ឬ​លុយកាក់​ដាក់​ក្នុង​ខ្សែក្រវាត់ ▼
▼«ខ្សែក្រវាត់» ជាខ្សែក្រណាត់យ៉ាងធំ ដែលអាចរឹតចង្កេះ អាចដាក់លុយ ហើយអាចដាក់របស់ផ្សេងៗទៀតបាននៅក្នុងនោះ។
​អ្នករាល់គ្នា
10ហើយកុំយក​ថង់យាម​អាវ​ពីរ​បន្លាស់​ស្បែកជើង​ឬ​ឈើច្រត់​ទៅ​ជាមួយ​ឡើយ​ព្រោះ​អ្នកធ្វើការ​ស័ក្ដិសម​នឹង​ទទួលបាន​ជំនួយ។ 11ពេលអ្នករាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ឬ​ភូមិ​ណា​ក៏ដោយ​ចូរ​សួររក​អ្នក​ដែល​ស័ក្តិសម​នៅក្នុង​ក្រុង​ឬ​ភូមិនោះ​ចូរ​នៅ​ទីនោះ​រហូតដល់​ពេល​អ្នករាល់គ្នា​ចាកចេញ 12ហើយពេល​ចូលទៅ​ក្នុង​ផ្ទះ​ចូរ​ជម្រាបសួរ​អ្នក​ផ្ទះ​នោះ​ផង។ 13បើផ្ទះ​នោះ​ស័ក្តិសម​មែន​ចូរ​ឲ្យ​សេចក្ដីសុខសាន្ត​របស់​អ្នករាល់គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​តែ​បើ​ផ្ទះនោះ​មិន​ស័ក្តិសម​ទេ​ចូរ​ឲ្យ​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា​វិញ។ 14បើគ្មាន​អ្នកណា​ទទួល​ឬ​ស្ដាប់​ពាក្យ​អ្នករាល់គ្នា​ទេ​ពេល​ចេញ​ពី​ផ្ទះ​ឬ​ក្រុង​នោះ​ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង ▼
▼«រលាស់ធូលីដីពីជើង» ជាសញ្ញានៃការបដិសេធទាំងស្រុង។
​របស់​អ្នករាល់គ្នា​ចុះ
15ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នៅ​ថ្ងៃ​ជំនុំជម្រះ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត។ 16
ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដូចជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប
17ប៉ុន្ដែត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស​ដ្បិត​គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សាកំពូល ▼
▼«ក្រុមប្រឹក្សាកំពូល» គឺជាតុលាការជាន់ខ្ពស់របស់សាសនាយូដា រួមមានអ្នកដឹកនាំប្រមាណចិតសិបនាក់ ដែល​គ្រប់​គ្រង​ដោយ​សម្ដេច​សង្ឃ​។​
​ហើយ​វាយ​អ្នករាល់គ្នា​នឹង​ខ្សែតី​ក្នុង​សាលាប្រជុំ​របស់​ពួកគេ
18ហើយដោយព្រោះ​ខ្ញុំ​គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ចំពោះមុខ​ពួក​អជ្ញាធរ​និង​ស្ដេច​ដើម្បី​ធ្វើបន្ទាល់​ដល់​ពួកគេ​និង​ដល់​សាសន៍ដទៃ។ 19ប៉ុន្ដែពេល​គេ​ប្រគល់​អ្នករាល់គ្នា​ទៅ​ចូរ​កុំ​ព្រួយបារម្ភ​ថា​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​បែបណា​ឲ្យសោះ​ព្រោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​នូវ​អ្វី​ដែល​អ្នករាល់គ្នា​ត្រូវ​និយាយ​នៅ​វេលា​នោះ 20ដ្បិតមិនមែន​អ្នករាល់គ្នា​ជា​អ្នក​និយាយ​ទេ​គឺ​ព្រះ​វិញ្ញាណ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​មានបន្ទូល​នៅក្នុង​អ្នករាល់គ្នា​វិញ។ 21បងប្អូននឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ហើយ​កូន​នឹង​បះបោរ​ទាស់នឹង​ឪពុកម្ដាយ​ព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់។ 22មនុស្សទាំងអស់​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូទ្រាំ​ដល់​ទីបំផុត​នឹង​បាន​ទទួល​សេចក្ដីសង្គ្រោះ 23ពេលគេ​បៀតបៀន​អ្នករាល់គ្នា​នៅក្នុង​ក្រុង​មួយ​ចូរ​គេច​ទៅ​ក្រុង​មួយទៀត​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​រហូតដល់​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​មក​វិញ​អ្នករាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង។
24
សិស្ស​មិនដែល​លើ​គ្រូ​ទេ​ហើយ​បាវបម្រើ​ក៏​មិនដែល​លើ​ចៅហ្វាយ​ដែរ
25ដ្បិតពេល​សិស្ស​បាន​ដូចជា​គ្រូ​ហើយ​បាវបម្រើ​បាន​ដូចជា​ចៅហ្វាយ​នោះ​ល្មម​ហើយ។ ​ប្រសិនបើ​គេ​ហៅ​មេគ្រួសារ​ថា​អារក្ស​​បេលសេប៊ូល ▼
▼គឺ​ជា​ឈ្មោះ​របស់​អារក្ស​សាតាំង​ ដែល​ជា​ចៅហ្វាយ​របស់​ពួក​វិញ្ញាណ​អាក្រក់​។​ ឈ្មោះ​នេះ​ប្រហែល​ជា​ទាក់ទង​ទៅ​នឹង​ឈ្មោះ​ព្រះ​របស់​ជនជាតិ​ភីលីស្ទីន​ដែល​គេ​ហៅ​ថា​ «បាល​​សេ​ប៊ូប​»​ (មើល​ក្នុង​ ២​ ពង្សា​ ១​:​២​-​៣​)​។​
​ទៅហើយ​ចុះទម្រាំបើ​សមាជិក​គ្រួសារ​វិញ​គេ​ហៅ​លើស​នោះ​អម្បាលមាន​ទៅទៀត។
26
ដូច្នេះ​កុំ​ខ្លាច​ពួកគេ​អី​ព្រោះ​គ្មាន​ការ​លាក់កំបាំង​ណា​ដែល​មិន​បាន​បើកសំដែង​ឲ្យឃើញ​នោះ​ឡើយ​ហើយ​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។
27អ្វីៗដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នៅ​ទីងងឹត​ចូរ​អ្នករាល់គ្នា​និយាយ​នៅ​ទីភ្លឺ​ហើយ​អ្វីៗ​ដែល​អ្នករាល់គ្នា​ស្ដាប់ឮ​នឹង​ត្រចៀក​ចូរ​ប្រកាស​នៅ​លើ​ដំបូលផ្ទះ។ 28ចូរកុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ​ប៉ុន្ដែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​ឲ្យសោះ​ផ្ទុយទៅវិញ​ចូរ​កោតខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​នៅក្នុង​ស្ថាននរក។ 29តើចាប​ពីរ​មិនមែន​ថ្លៃ​មួយ​សេន ▼
▼«សេន» ជាកាក់ដែលមានតម្លៃតិចបំផុតក្នុងចំណោមលុយដែលគេប្រើនៅប្រទេសអ៊ីស្រាអែល។
​ទេ​ឬ​ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី​ដោយ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​មិន​ដឹង​នោះ​ឡើយ
30ហើយសូម្បីតែ​សក់​ក្បាល​អ្នករាល់គ្នា​ក៏​ព្រះអង្គ​ដឹងចំនួន​ទាំងអស់​ដែរ 31ដូច្នេះកុំ​ខ្លាច​អី​ដ្បិត​អ្នករាល់គ្នា​មានតម្លៃ​លើស​សត្វ​ចាប​ទៅទៀត។ 32
អស់អ្នក​ដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស​ខ្ញុំ​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ ▼
▼«ព្រះភក្ដ្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។ មាន​នៅ​ក្នុង ១០:៣៣ ដែរ​។​
​ស្ថានសួគ៌​វិញ​ដែរ។
33អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស​ខ្ញុំ​នឹង​បដិសេធ​អ្នកនោះ​នៅមុខ​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ដែរ។ 34ចូរកុំ​គិត​ថា​ខ្ញុំ​មក​ដើម្បី​នាំយក​ក្ដីសុខសាន្ដ​មក​ផែនដី​ឡើយ​ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដីសុខសាន្ដ​ទេ​គឺ​នាំ​ដាវ​វិញ 35ព្រោះខ្ញុំ​មក​បំបែក​កូនប្រុស​ពី​ឪពុក​កូនស្រី​ពី​ម្ដាយ​ហើយ​កូនប្រសាស្រី​ពី​ម្ដាយក្មេក 36ឯសត្រូវ​របស់​អ្នកនោះ​គឺជា​សមាជិកគ្រួសារ​របស់​អ្នកនោះ​ឯង។ 37អស់អ្នក​ដែល​ស្រលាញ់​ឪពុក​ឬ​ម្ដាយ​លើស​ខ្ញុំ​នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ហើយ​អស់​អ្នក​ដែល​ស្រលាញ់​កូនប្រុស​ឬ​កូនស្រី​លើស​ខ្ញុំ​នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។ 38អស់អ្នក​ដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ​នោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ។ 39អស់អ្នក​ដែល​រក​ជីវិត​នឹង​បាត់​ជីវិត​តែ​អស់​អ្នក​ដែល​បាត់​ជីវិត​ដោយព្រោះ​ខ្ញុំ​នោះ​នឹង​បាន​ជីវិត​វិញ។ 40
អ្នកណា​ទទួល​អ្នករាល់គ្នា​នោះ​ក៏​ទទួល​ខ្ញុំ​ដែរ​ហើយ​អ្នកណា​ទទួល​ខ្ញុំ​នោះ​ក៏​ទទួល​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ដែរ។
41អ្នកណា​ដែល​ទទួល​អ្នកនាំព្រះបន្ទូល​ដោយ​ឈ្មោះ​អ្នកនាំព្រះបន្ទូល​នឹង​ទទួល​បាន​រង្វាន់​របស់​អ្នកនាំព្រះបន្ទូល។ ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត​ដោយ​ឈ្មោះ​មនុស្ស​សុចរិត​នឹង​ទទួល​បាន​រង្វាន់​របស់​មនុស្ស​សុចរិត។ 42អ្នកណា​ឲ្យ​ទឹក​ត្រជាក់​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំងនេះ​ផឹក​ដោយនូវ​ឈ្មោះ​ជា​សិស្ស​របស់​ខ្ញុំ​នោះ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​គេ​ឡើយ»។
Copyright information for KhmKCB