‏ Matthew 11

ព្រះយេស៊ូនិងលោកយ៉ូហាន

1កាល​ព្រះ​យេស៊ូ​បង្គាប់​សិស្ស​ទាំង​ដប់ពីរ​ចប់​ហើយ​ព្រះអង្គ​ក៏​យាងចេញ​ពីទីនោះ​ទៅ​បង្រៀន​និង​ប្រកាស​នៅក្នុង​ក្រុង​នានា​របស់​ពួកគេ។ 2ឯលោក​យ៉ូហាន ▼
▼«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅមក្នុង ១១:៤,១១,១២,១៣ ដែរ។​
​ដែល​នៅក្នុង​គុក​កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះ​គ្រិស្ដ​បាន​ធ្វើ​ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យមក​ទូល​សួរ​ព្រះអង្គ​ថា៖
3«តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាងមក​ឬ​យើង​ត្រូវ​ទន្ទឹងចាំ​ព្រះ​មួយ​អង្គ​ទៀត?» 4ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វីដែល​អ្នក​ស្ដាប់ឮ​និង​មើលឃើញ​ចុះ 5គឺមនុស្ស​ខ្វាក់​បាន​ភ្លឺ​មនុស្ស​ខ្វិន​បាន​ដើរ​រួច​មនុស្ស​ឃ្លង់ ▼
▼«ឃ្លង់» ជាជំងឺសើស្បែក ប៉ុន្ដែព្រះគម្ពីរប្រើពាក្យឃ្លង់ ប្រហែលជាសំដៅលើជំងឺសើស្បែកផ្សេងៗទៀតដែរ (សូមមើល លេវី ១៣:១-៤៦ និង១៤:១-៣២)។
​បាន​ជាស្អាត ▼
▼«ជាស្អាត» មនុស្សដែលមានជំងឺស្បែកត្រូវបានគេចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ ហើយមិនអាចចូលទៅក្នុងកន្លែងថ្វាយបង្គំ ឬថ្វាយតង្វាយបានទេ។
​មនុស្ស​ថ្លង់​បាន​ស្ដាប់ឮ​ឯ​មនុស្ស​ស្លាប់​បាន​រស់វិញ​ហើយ​អ្នក​ក្រ​បាន​ឮដំណឹងល្អ។
6អ្នកដែល​មិន​រវាតចិត្ត​ពី​ខ្ញុំ​មានពរ​ហើយ»។ 7ពេល​អ្នក​ទាំងនេះ​ចាកចេញ​ព្រះ​យេស៊ូ​ចាប់ផ្ដើម​មានបន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖ ​«តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោឋាន? ​មើល​ដើមត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ? 8តើអ្នករាល់គ្នា​បាន​ចេញទៅ​មើល​អ្វី? ​មើល​បុរស​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ស្អាតប្រណិត​ឬ? ​នែ៎! ​អ្នក​ស្លៀកពាក់​ស្អាតប្រណិត​គឺ​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ។ 9ដូច្នេះតើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ​អ្នកនាំព្រះបន្ទូល​ឬ? ​មែន​ហើយ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នកនោះ​វិសេសជាង​អ្នកនាំព្រះបន្ទូល​ទៅទៀត 10ដ្បិតអ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដីចែង​ទុក​អំពី​គាត់​ថា​មើល៍! ​យើង​ចាត់​ទូត​យើង​ឲ្យទៅ​មុន​អ្នក​ដែល​ជាអ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន ▼
▼«យើងចាត់ទូត...ជាមុន» សូមមើល ម៉ាឡា ៣:១។
11ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ក្នុងចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​គ្មាន​អ្នកណា​វិសេសជាង​លោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​ទេ​ប៉ុន្ដែ​អ្នក​តូចជាងគេ​នៅក្នុង​នគរ​ស្ថានសួគ៌​វិសេសជាង​គាត់​ទៅទៀត។ 12
ប៉ុន្ដែ​ចាប់តាំងពី​គ្រា​លោក​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​មកទល់​ពេលនេះ​មាន​គេ​ខំប្រឹង​ចាប់យក​នគរ​ស្ថានសួគ៌​ហើយ​អ្នក​ខំប្រឹងខ្នះខ្នែង​ចាប់យក​នគរនោះ​បាន
13ដ្បិតអ្នកនាំព្រះបន្ទូល​និង​គម្ពីរវិន័យ​ទាំងអស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូតដល់​ជំនាន់​លោក​យ៉ូហាន 14ហើយបើ​អ្នករាល់គ្នា​ព្រម​ទទួល​សេចក្ដីនេះ​គឺ​លោក​ហើយ​ជា​លោក​អេលីយ៉ា ▼
▼«លោកអេលីយ៉ា» ជាអ្នកនាំព្រះបន្ទូលសាសន៍ហេព្រើរដែលសាសន៍យូដាសង្ឃឹមថា លោកនឹងត្រលប់មករៀបចំផ្លូវថ្វាយព្រះមែស៊ី (ម៉ាថា ៤:៥-៦)។
​ដែល​ត្រូវ​មក។
15អ្នកដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ។

ការជំនុំជំរះធ្លាក់លើពួកអ្នកមិនជឿ

16តើ​ឲ្យ​ខ្ញុំ​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? ​មនុស្សជំនាន់នេះ​ប្រៀប​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ក្មេង​ឯទៀត 17ថាយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង​ប៉ុន្ដែ​ពួកឯង​មិន​រាំ​ហើយ​យើង​ស្មូត្រ​ប៉ុន្ដែ​ពួកឯង​មិន​ទួញសោក​សោះ 18ដ្បិតលោក​យ៉ូហាន​បាន​មក​ទាំង​មិន​បរិភោគ​មិន​ផឹក​ប៉ុន្ដែ​គេ​និយាយ​ថា​លោក​មាន​អារក្ស​ចូល 19ឯកូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​បាន​មក​ទាំង​បរិភោគ​និង​ផឹក​ប៉ុន្ដែ​គេ​និយាយ​ថា​មើល៍​បុរស​ម្នាក់នេះ​ជា​មនុស្ស​ល្មោភស៊ី​ល្មោភផឹក​ជា​មិត្ដ​របស់​អ្នកទារពន្ធដារ​និង​មនុស្សបាប។ ​ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញា​ត្រឹមត្រូវ​គឺ​ដោយសារ​ផលផ្លែ​របស់​វា»។
20
បន្ទាប់មក​ព្រះអង្គ​ក៏​ចាប់ផ្ដើម​បន្ទោស​ដល់​ក្រុង​នានា​ដែល​ព្រះអង្គ​បាន​សំដែង​ការអស្ចារ្យ​ជាច្រើន​ដោយព្រោះ​ពួកគេ​មិន​បាន​ប្រែចិត្ត។
21«វេទនា​ដល់​អ្នក​ហើយ​ក្រុង​ខូរ៉ាស៊ីន​វេទនា​ដល់​អ្នក​ហើយ​ក្រុង​បេតសៃដា​ព្រោះ​បើ​ការអស្ចារ្យ​ដែល​បាន​សំដែង​ក្នុងចំណោម​អ្នករាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​វិញ​នោះ​គេ​មុខជា​ប្រែចិត្ដ​តាំងពីយូរ​ដោយ​ស្លៀក​សំពត់ធ្មៃ​ទាំង​អង្គុយ​ក្នុង​ផេះ ▼
▼«ស្លៀកសំពត់ធ្មៃ និងបាចផេះលើក្បាល» ជាដើម ជាសញ្ញាបង្ហាញឲ្យឃើញអំពីការប្រែចិត្ដ។
​មិនខាន។
22ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នៅ​ថ្ងៃ​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​មុខជា​ងាយទ្រាំ​ជាង​អ្នករាល់គ្នា 23ក្រុងកាពើណិម​អើយ! ​តើ​អ្នក​ផ្កើងឡើង​ដល់​ស្ថានសួគ៌​ឬ? ​អ្នក​នឹងត្រូវ​ធ្លាក់ចុះ​ដល់​ស្ថាននរក​ព្រោះ​បើ​ការអស្ចារ្យ​ដែល​បាន​សំដែង​ក្នុងចំណោម​អ្នក​កើតឡើង​នៅ​ក្រុង​សូដុម​វិញ​ក្រុងនោះ​នឹង​គង់វង្ស​រហូតដល់​ថ្ងៃនេះ​ជាមិនខាន 24ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នៅ​ថ្ងៃ​ជំនុំជម្រះ​ក្រុង​សូដុម​ងាយទ្រាំ​ជាង​អ្នក​ផង»។

ព្រះយេស៊ូសរសើរតម្កើងនិងកំសាន្ដចិត្ត

25បន្ទាប់ពី​មានបន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«ឱ​ព្រះ​វរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​និង​ផែនដី​អើយ! ​ខ្ញុំ​សរសើរតម្កើង​ព្រះអង្គ​ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំងនេះ​ពី​មនុស្ស​មានប្រាជ្ញា​និង​មនុស្ស​ឈ្លាសវៃ​ប៉ុន្ដែ​បើកសំដែង​ដល់​ទារក​វិញ 26មែនហើយព្រះ​វរបិតា​អើយ! ​ដ្បិត​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ការបែបនេះ​ណាស់។ 27ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ឲ្យ​ខ្ញុំ​ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះ​រាជ​បុត្រា​ទេ​ក្រៅពី​ព្រះ​វរបិតា​ហើយក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះ​វរបិតា​ដែរ​ក្រៅពី​ព្រះ​រាជ​បុត្រា​និង​អស់​អ្នក​ដែល​ព្រះ​រាជ​បុត្រា​សព្វព្រះហឫទ័យ​បើកសំដែង​ឲ្យ​ស្គាល់​តែប៉ុណ្ណោះ។ 28
អស់​អ្នក​ដែល​នឿយព្រួយ​ហើយ​ផ្ទុកធ្ងន់​អើយ! ​ចូរ​មក​ឯ​ខ្ញុំ​ចុះ​ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​សម្រាក
29ចូរទទួល​នឹម​ខ្ញុំ​ដាក់​លើ​អ្នករាល់គ្នា​ហើយ​រៀន​ពី​ខ្ញុំ​ចុះ​ដ្បិត​ខ្ញុំ​ស្លូត​ហើយ​មាន​ចិត្ដ​សុភាព​នោះ​អ្នករាល់គ្នា​នឹង​រក​បាន​សេចក្ដីសម្រាក​ដល់​ព្រលឹង 30ពីព្រោះនឹម​ខ្ញុំ​ងាយ​ទេ​ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​ដែរ។
Copyright information for KhmKCB