‏ Matthew 12

ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ

1នៅ​គ្រា​នោះ​ព្រះ​យេស៊ូ​បាន​យាង​កាត់​វាលស្រែ​នៅ​ថ្ងៃសប្ប័ទ​ពេលនោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ពួកគេ​ក៏​ចាប់ផ្ដើម​បូត​កួរស្រូវ​មក​បរិភោគ។ 2ពេលពួក​អ្នកខាងគណៈផារិស៊ី​ឃើញ​ដូច្នេះ​ក៏​ទូល​ព្រះអង្គ​ថា៖ ​«មើល៍​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃសប្ប័ទ» 3ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​និង​គូកន​របស់​ស្ដេច​បាន​ធ្វើ ▼
▼សកម្មភាពរបស់ស្ដេចដាវីឌ ត្រូវបានកត់ត្រាទុកនៅក្នុង ១ សាំយូ ២១:១-៦។ មាន​នៅ​ក្នុង ១២:៣-៤ ។​
​នៅពេល​ដែល​ស្ដេច​ឃ្លាន​ទេឬ?
4គឺស្ដេច​បាន​ចូល​ទៅក្នុង​ដំណាក់​ព្រះជាម្ចាស់​ហើយ​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ស្ដេច​និង​គូកន​បរិភោគ​ឡើយ​លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ។ 5តើអ្នករាល់គ្នា​មិន​បាន​អាន​គម្ពីរវិន័យ​ទេឬ? ​គឺ​នៅ​ថ្ងៃសប្ប័ទ​សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃសប្ប័ទ​គ្មានទោសទេ 6ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ម្នាក់​ដែល​វិសេសជាង​ព្រះ​វិហារ​គឺ​នៅ​ទីនេះ​ស្រាប់ហើយ។ 7ប៉ុន្ដែបើ​អ្នករាល់គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ថា​យើង​ចង់​បាន​សេចក្ដីមេត្ដា​មិនមែន​យញ្ញបូជា​ទេ​នោះ​អ្នករាល់គ្នា​នឹង​មិន​ថ្កោលទោស​អ្នក​គ្មានទោស​ទេ 8ដ្បិតកូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»។

ព្រះយេស៊ូប្រោសបុរសស្វិតដៃនៅថ្ងៃសប្ប័ទ

9ព្រះអង្គ​ក៏​យាង​ចេញ​ពីទីនោះ​ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ពួកគេ។ 10ពេលនោះមាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទីនោះ​ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖ ​«តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃសប្ប័ទ​ដែរ​ឬ​ទេ?» ​គេ​សួរ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។ 11ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«បើ​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចៀម​មួយ​ក្បាល​ហើយ​ចៀមនោះ​ធ្លាក់​ក្នុង​រណ្ដៅ​នៅ​ថ្ងៃសប្ប័ទ​តើ​អ្នកនោះ​មិន​ស្រង់​វា​ចេញ​ពី​រណ្ដៅ​នោះ​ទេឬ? 12ឯមនុស្ស​មានតម្លៃ​លើស​ចៀម​មួយ​ក្បាល​ទៅទៀត​ហេតុនេះ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃសប្ប័ទ» 13បន្ទាប់មកព្រះអង្គ​មានបន្ទូល​ទៅ​បុរស​នោះ​ថា៖ ​«ចូរ​លាត​ដៃ​អ្នក​ចុះ!» ​គាត់​ក៏​លាត​ដៃ​ហើយ​ដៃ​នោះ​ក៏​បាន​ជា​ដូច​ដៃ​ម្ខាងទៀត។ 14ពួកអ្នកខាងគណៈផារិស៊ី​បាន​ចេញទៅ​ហើយ​ពិគ្រោះគ្នា​ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។

ព្រះយេស៊ូជាអ្នកបម្រើព្រះជាម្ចាស់

15កាល​ព្រះ​យេស៊ូ​ជ្រាប​ពីការនេះ​ក៏​យាងចេញ​ពីទីនោះ​ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរតាម​ព្រះអង្គ។ ​ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំងអស់​គ្នា​ឲ្យបានជា 16ហើយព្រះអង្គ​បាន​ហាម​ពួកគេ​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ទេ 17ដើម្បីឲ្យ​សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​ថា៖ 18«មើល៍​អ្នកបម្រើ​ដែល​យើង​ជ្រើសរើស​ជា​អ្នក​ជា​ទីស្រលាញ់​ដែល​យើង​ពេញចិត្ត​យើង​នឹង​ដាក់​វិញ្ញាណ​យើង​សណ្ឋិត​លើ​ព្រះអង្គ ▼
▼«មើល៍ អ្នកបម្រើ...ព្រះអង្គ» សូមមើល អេសា ៤២:១-៤។ មាន​នៅ​ក្នុង ១២:១៨-២១។​
​ហើយ​ព្រះអង្គ​នឹង​ប្រកាស​យុត្តិធម៌​ដល់​ជនជាតិ​នានា
19ព្រះអង្គមិន​ឈ្លោះប្រកែក​ឬ​ស្រែកក្ដែងៗ​ទេ​ហើយគ្មាន​អ្នកណា​ម្នាក់​ឮ​សម្រែក​ព្រះអង្គ​នៅ​តាម​ផ្លូវ​ឡើយ 20ព្រះអង្គមិន​កាច់​ដើមត្រែង​ណា​ដែល​ហៀបនឹងបាក់​ហើយ​ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​នៅ​ហុយ​ដែរ​រហូតដល់​ព្រះអង្គ​នាំ​យុត្តិធម៌​ឲ្យ​មាន​ជ័យជម្នះ 21ហើយគ្រប់​ជនជាតិ​នឹង​សង្ឃឹម​លើ​ព្រះ​នាម​ព្រះអង្គ»។

មេដឹកនាំសាសនាហៅព្រះយេស៊ូថាមេអារក្ស

22បន្ទាប់មក​គេ​បាន​នាំ​មនុស្ស​ខ្វាក់ភ្នែក​ហើយ​គ​ដោយសារតែ​មាន​អារក្សចូល​មក​ឯ​ព្រះអង្គ​រួច​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យជា។ ​ដូច្នេះ​គាត់ក៏​និយាយ​រួច​ហើយ​មើលឃើញ​​បាន​ផង។ 23បណ្ដាជនទាំងអស់​បាន​នឹកអស្ចារ្យ​ហើយ​និយាយ​ថា៖ ​«តើ​លោក​នេះ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​មែន​ឬ?» 24ប៉ុន្ដែពេល​ពួក​អ្នកខាងគណៈផារិស៊ី​ស្ដាប់ឮ​ក៏​និយាយ​ថា៖ ​«អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​គឺ​ដោយសារ​បេលសេប៊ូល ▼
▼«បេលសេប៊ូល» គឺជាឈ្មោះរបស់អារក្សសាតាំង ដែលជាចៅហ្វាយរបស់ពួកវិញ្ញាណអាក្រក់។ ឈ្មោះនេះប្រហែលជាទាក់ទងទៅនឹងឈ្មោះព្រះរបស់ជនជាតិភីលីស្ទីនដែលគេហៅថា «បាលសេប៊ូប» (មើលក្នុង ២ ពង្សា ១:២-៣)។ មាន​នៅ​ក្នុង ១២:២៧ ដែរ​។​
​ជា​មេ​អារក្ស​ទេតើ»។
25ប៉ុន្ដែពេល​ព្រះយេស៊ូ​ដឹង​ពី​គំនិត​គេ​ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«នគរ​ណា​បែកបាក់​គ្នា​នោះ​វិនាស​ហើយ​ហើយ​ក្រុង​ឬ​គ្រួសារ​ណា​បែកបាក់​គ្នា​នោះ​មិន​នៅស្ថិតស្ថេរ​ទេ 26បើអារក្ស​សាតាំង​បណ្ដេញ​អារក្ស​សាតាំង​នោះ​ពួកវា​បែកបាក់​គ្នា​ហើយ​តើ​នគរ​របស់​ពួកវា​នៅស្ថិតស្ថេរ​យ៉ាងដូចម្ដេច​ទៅ? 27ហើយបើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​តើ​កូនចៅ​របស់​អ្នក​រាល់​គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា? ​ដូច្នេះ​ពួកគេ​ក្លាយជា​ចៅក្រម​របស់​អ្នករាល់គ្នា។ 28ប៉ុន្ដែបើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ។ 29តើអ្នកណា​អាច​ចូល​ទៅក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ហើយ​ប្លន់យក​ទ្រព្យរបស់​ពី​ផ្ទះ​គាត់​បាន​យ៉ាងដូចម្ដេច? ​លើកលែងតែ​ចង​មនុស្ស​ខ្លាំង​នោះ​ជាមុនសិន​ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។ 30អ្នកដែល​មិន​នៅ​ខាង​ខ្ញុំ​អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​អ្នកនោះ​កម្ចាត់កម្ចាយ​ហើយ។ 31ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​មនុស្ស​នឹង​ទទួល​បាន​ការលើកលែងទោស​ចំពោះ​គ្រប់ទាំង​បាប​និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ប៉ុន្ដែ​ពាក្យ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ ▼
▼«ពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ» គឺជាការបដិសេធអ្វីៗដែលព្រះជាម្ចាស់ធ្វើ ហើយហៅការទាំងនោះថាមកពីអារក្សវិញ។
​នឹង​មិន​បាន​ទទួល​ការលើកលែងទោស​ទេ
32ហើយអ្នកណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១២:៤០ ដែរ។​
​អាច​លើកលែងទោស​ឲ្យបាន​ប៉ុន្ដែ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​មិន​អាច​លើកលែងទោស​ឲ្យបាន​ទេ​ទាំង​នៅ​ជំនាន់​នេះ​និង​នៅ​ជំនាន់​ដែល​នឹងមកដល់។

ព្រះយេស៊ូបង្រៀនអំពីការសំគាល់ផលផ្លែ

33ដាំ​ដើមឈើ​ល្អ​ផ្លែ​របស់​វា​ក៏​ល្អ​ផ្ទុយទៅវិញ​ដាំ​ដើមឈើ​មិន​ល្អ​ផ្លែ​របស់​វា​ក៏​មិនល្អ​ដែរ​ដ្បិត​គេ​ស្គាល់​ដើមឈើ​ដោយសារ​ផ្លែ​របស់​វា។ 34ឱពូជ​ពស់​វែក​អើយ! ​អ្នករាល់គ្នា​ជា​មនុស្ស​អាក្រក់​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នករាល់គ្នា​អាច​ពោល​សេចក្ដីល្អ​បាន? ​ដ្បិត​មាត់​និយាយ​តាមតែ​សេចក្ដីហូរហៀរ​នៃ​ចិត្ដ។ 35មនុស្សល្អ​បញ្ចេញ​សេចក្ដីល្អ​ពី​កំណប់​ល្អ​ក្នុងចិត្ដ​របស់ខ្លួន​ឯ​មនុស្ស​ឤក្រក់​ក៏​បញ្ចេញ​សេចក្ដីអាក្រក់​ពី​កំណប់​អាក្រក់​ក្នុងចិត្ដ​របស់ខ្លួន​ដែរ។ 36តែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នៅ​ថ្ងៃ​ជំនុំជម្រះ​មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ 37ព្រោះអ្នករាល់គ្នា​នឹង​បាន​រាប់ជាសុចរិត​ដោយសារ​ពាក្យសំដី​របស់​ខ្លួន​ហើយ​ក៏​នឹង​ត្រូវ​ជាប់ទោស​ដោយសារ​ពាក្យសំដី​របស់​ខ្លួន​ដែរ»។

ព្រះយេស៊ូផ្ដល់ទីសំគាល់អំពីលោកយ៉ូណាស

38បន្ទាប់មក​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ខ្លះ​បាន​ទូល​ថា៖ ​«លោក​គ្រូ​យើង​ចង់​ឃើញ​ទីសំគាល់​មួយ​ពី​លោក» 39ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ជំនាន់​មនុស្ស​ដ៏ឤក្រក់​និង​ផិតក្បត់​ស្វែងរក​ទីសំគាល់​ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះ​ទេ​ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស​ជា​អ្នកនាំព្រះបន្ទូល 40ដ្បិតលោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រីដ៏ធំ​បី​ថ្ងៃ​បី​យប់​យ៉ាងណា​កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាងនោះដែរ។ 41នៅគ្រា​ជំនុំជម្រះ​អ្នក​ក្រុង​នីនីវេ​នឹង​ក្រោកឈរឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​រួច​ដាក់ទោស​ដល់​ជំនាន់នេះ​ព្រោះ​ពួកគេ​បាន​ប្រែចិត្ដ​នៅ​ពេល​ឮ​សេចក្ដីប្រកាស​របស់​លោក​យ៉ូណាស​ប៉ុន្ដែ​មើល៍​ម្នាក់​ដែល​វិសេសជាង​លោក​យ៉ូណាស​គឺ​នៅទីនេះ​ស្រាប់ហើយ។ 42នៅគ្រា​ជំនុំជម្រះ​ម្ចាស់ក្សត្រី​ភាគខាងត្បូង​នឹង​ក្រោកឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​រួច​ដាក់ទោស​ដល់​ជំនាន់នេះ​ដ្បិត​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី​ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ប៉ុន្ដែ​មើល៍​ម្នាក់​ដែល​វិសេសជាង​ស្ដេច​សាឡូម៉ូន​គឺ​នៅទីនេះ​ស្រាប់ហើយ។ 43
ពេល​វិញ្ញាណ​ឤក្រក់ ▼
▼«វិញ្ញាណអាក្រក់» ជាវិញ្ញាណដែលអាចចូលមនុស្សបាន។ គេហៅវាថា «អាក្រក់» ព្រោះវាធ្វើឲ្យរូបកាយមានភាពច្របូកច្របល់ ឬមានសកម្មភាពដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ធ្វើឲ្យពួកគេមិនអាចចូលរួមក្នុងការថ្វាយបង្គំជាសាធារណ: រហូតទាល់តែភាពមិនបរិសុទ្ធរបស់ពួកគេ ត្រូវបានដកចេញ។
​ចេញ​ពី​មនុស្ស​ម្នាក់​វា​ក៏​ទៅ​ស្វែងរក​កន្លែង​សម្រាក​នៅ​ទី​ហួតហែង​ប៉ុន្ដែ​រក​មិន​បាន
44នោះវា​និយាយ​ថា​អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញមក​នោះ​វិញ។ ​ពេល​មកដល់​វា​ក៏​ឃើញ​ថា​នៅ​ទំនេរ​ទាំង​បោស​ស្អាត​និង​មានរបៀប​ផង 45នោះវា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំពីរ​ទៀត ▼
▼«វិញ្ញាណប្រាំពីរទៀត» សំដៅលើ «វិញ្ញាណអាក្រក់ប្រាំពីរទៀត»។
​ដែល​ឤក្រក់ជាង​វា​ចូល​ទៅ​នៅ​ទីនោះ​ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់ជាង​មុន​ទៅទៀត​ហើយ​មនុស្ស​ជំនាន់​ដ៏ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ

46កាល​កំពុង​មានបន្ទូល​នឹង​បណ្ដាជន​នៅឡើយ​នោះ​ម្ដាយ​និង​បងប្អូន​របស់​ព្រះ​យេស៊ូ​បាន​ឈរ​នៅខាងក្រៅ​ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។ 47មានម្នាក់​ទូល​ព្រះអង្គ​ថា៖ ​«មើល៍​ម្ដាយ​និង​បងប្អូន​របស់​លោក​ឈរ​នៅខាងក្រៅ​ចង់​និយាយ​ជាមួយ​នឹង​លោក» 48ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​អ្នក​ដែល​បាន​ទូល​ព្រះអង្គ​នោះ​ថា៖ ​«តើ​នរណា​ជា​ម្ដាយ​និង​ជា​បងប្អូន​របស់​ខ្ញុំ?» 49រួចហើយ​ព្រះអង្គ​ក៏​មានបន្ទូល​ទាំង​លាត​ព្រះ ▼
▼«ព្រះហស្ដ» គឺជារាជស័ព្ធប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«អ្នកទាំងនេះ​ហើយ​ជា​ម្ដាយ​និង​ជា​បងប្អូន​របស់​ខ្ញុំ
50ដ្បិតអ្នកណា​ដែល​ធ្វើតាម​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​អ្នកនោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី​និង​ជា​ម្ដាយ​របស់​ខ្ញុំ»។
Copyright information for KhmKCB