‏ Matthew 14

ស្ដេចហេរ៉ូឌចំអកឲ្យព្រះយេស៊ូ

1គ្រា​នោះ​ហេរ៉ូឌ ▼
▼«ហេរ៉ូឌ» គឺជាស្ដេចហេរ៉ូឌអាន់ទីផាស ដែលមានងារថាស្ដេចត្រាញ់គ្រប់គ្រងលើស្រុកកាលីឡេ (សូមមើលលូកា៣:១)។
​ជា​ស្ដេចត្រាញ់​បាន​ឮដំណឹង​អំពី​ព្រះ​យេស៊ូ
2ស្ដេចមានបន្ទូល​ទៅ​ពួក​បាវបម្រើ​ថា៖ ​«ម្នាក់​នេះ​ជា​យ៉ូហាន ▼
▼«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង​ ១៤:២,៣,៨ ដែរ។​
​អ្នកធ្វើពិធីជ្រមុជទឹក​បាន​រស់​ពី​ស្លាប់​ឡើងវិញ​ហេតុនេះហើយ​បានជា​មាន​ការអស្ចារ្យ​កើតឡើង​តាមរយៈ​គាត់»។
3ដ្បិតស្ដេច​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន​ហើយ​ឃុំ​គាត់​ក្នុង​គុក​ដោយសារតែ​ព្រះនាង​ហេរ៉ូឌាស​ជា​ប្រពន្ធ​របស់​ភីលីព​ត្រូវ​ជា​ប្អូន​របស់​ស្ដេច 4ព្រោះលោក​យ៉ូហាន​បាន​ទូលប្រាប់​ស្ដេច​ថា៖ ​«វា​មិន​ត្រឹមត្រូវ​ទេ​ដែល​ព្រះអង្គ​យក​ព្រះនាង​ធ្វើជា​ប្រពន្ធ​នោះ» 5ស្ដេចចង់​សម្លាប់​​គាត់​​​​ណាស់​ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ព្រោះ​ពួកគេ​បាន​ចាត់ទុក​គាត់​ជា​អ្នកនាំព្រះបន្ទូល 6ប៉ុន្ដែដល់​ថ្ងៃបុណ្យចម្រើនព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​កូនស្រី​របស់​ព្រះនាង​ហេរ៉ូឌាស​បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​​ចិត្ដ​នឹង​នាង 7ដូច្នេះស្ដេច​ក៏​សន្យា​នឹង​នាង​ដោយ​ស្បថ​ថា​នឹង​ប្រទាន​អ្វី​ក៏ដោយ​ដែល​នាង​សុំ 8ដោយសារម្ដាយ​នាង​បញ្ចេះ​នាង​ក៏​ទូលសុំ​ថា៖ ​«សូម​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅទីនេះ» 9ស្ដេចព្រួយចិត្ដ​​​ណាស់​ប៉ុន្ដែ​ដោយសារតែ​ពាក្យសម្បថ​និង​ពួក​ភ្ញៀវ​ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើតាម​សំណូម​នាង។ 10ស្ដេចក៏​ចាត់​គេ​ឲ្យទៅ​កាត់​ក​លោក​យ៉ូហាន​នៅក្នុង​គុក 11រួចគេ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​ឲ្យ​ទៅ​នាង​ហើយ​នាង​ក៏​យកទៅ​ឲ្យ​ម្ដាយ​របស់​​នាង។ 12ពួកសិស្ស​របស់​គាត់​បាន​ចូល​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ហើយ​ក៏​មក​រៀបរាប់​ប្រាប់​ព្រះ​យេស៊ូ។

ព្រះយេស៊ូប្រទានអាហារមនុស្សប្រាំពាន់នាក់

13ពេល​ព្រះ​យេស៊ូ​ឮ​ពី​ការនេះ​ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពីទីនោះ​ទៅ​កន្លែង​ដាច់ដោយឡែក​តែម្នាក់ឯង​តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញពី​ក្រុង​នានា​ដើរ​ទៅតាម​ព្រះអង្គ។ 14ពេលចេញ​ពី​ទូក​ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើនកុះករ​ក៏​មាន​ចិត្ដអាណិត​អាសូរ​​ពួកគេ​យ៉ាងខ្លាំង​និង​បាន​ប្រោស​អ្នកជំងឺ​ទាំង​ឡាយ​ក្នុងចំណោម​ពួកគេ​ឲ្យបានជា។ 15លុះដល់​ល្ងាច​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«កន្លែង​នេះ​នៅ​ដាច់ពីគេ​ឯ​ម៉ោង​ក៏​ជ្រុល​ហើយ​សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​តាម​ភូមិ​ដើម្បី​ឲ្យ​គេ​ទិញ​អាហារ​សម្រាប់​ខ្លួនគេ» 16តែព្រះ​យេស៊ូ​បាន​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មិន​ចាំបាច់​ឲ្យ​ពួកគេ​ទៅ​ទេ​ចូរ​អ្នករាល់គ្នា​ឲ្យ​អាហារ​គេ​បរិភោគ​ផង»។ 17ប៉ុន្ដែពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«នៅទីនេះ​យើង​គ្មាន​អ្វី​ទេ​ក្រៅពី​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ» 18ព្រះអង្គក៏​មានបន្ទូល​ថា៖ ​«ចូរ​យក​ត្រី​និងនំប៉័ង​នោះ​មក​ឲ្យ​ខ្ញុំ​នៅទីនេះ» 19ព្រះអង្គបាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ក៏​ងើយមើល​ទៅ​ស្ថានសួគ៌​អរព្រះគុណ​រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន 20ពួកគេបាន​បរិភោគ​និង​ឆ្អែត​ស្កប់ស្កល់​គ្រប់ៗ​គ្នា​រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ដប់ពីរ​​កន្ដ្រក​ពេញ​ៗ 21ហើយអ្នក​ដែល​បាន​បរិភោគ​មាន​បុរស​ប្រហែល​ប្រាំពាន់​នាក់​មិនរាប់​ស្ត្រី​និង​កូនក្មេង​ទេ។

ព្រះយេស៊ូយាងដើរលើទឹក

22ភ្លាមនោះ​ព្រះអង្គ​តឿន​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ​ខណៈនោះ​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន។ 23ពេលរំសាយ​បណ្ដាជន​រួចហើយ​ព្រះអង្គ​ក៏​យាងទៅ​អធិស្ឋាន​នៅលើ​ភ្នំ​តែម្នាក់ឯង។ ​លុះ​ដល់​ពេលព្រលប់​ព្រះអង្គ​ក៏​នៅ​ទីនោះ​តែម្នាក់ឯង 24ឯទូក​ឃ្លាតឆ្ងាយ​ពី​គោក​រាប់​រយ​ម៉ែត្រ​ហើយ​ត្រូវ​រលក​បោកបក់​ព្រោះ​បញ្ច្រាស់​ខ្យល់។ 25នៅយាម ▼
▼«យាម» នៅសម័យរ៉ូម រយៈពេលដប់ពីរម៉ោងនៅពេលយប់ត្រូវបានបែងចែកជាបួនយាម ក្នុងមួយយាមមានរយៈបីម៉ោង។ យាម​ទី​បួន​ជា​រយៈ​ពេល​បី​ម៉ោង​មុន​ថ្ងៃ​រះ​។
​ទីបួន​យប់​នោះ​ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង ▼
▼«បឹង» សំដៅលើ «បឹងកាលីឡេ»។ មាន​នៅ​ក្នុង ១៤:២៦ ដែរ​។​
​មក​ឯ​ពួកសិស្ស
26ប៉ុន្ដែពេល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាងដើរ​លើ​បឹង​ក៏​និយាយ​ទាំង​តក់ស្លុត​ថា៖ ​«ខ្មោច​លង!» ​ហើយ​ពួកគេ​ក៏​ស្រែកឡើង​ទាំង​ភ័យខ្លាច 27ប៉ុន្ដែភ្លាមនោះ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«កុំ​ខ្លាច​អី​ក្លាហានឡើង​គឺ​ខ្ញុំ​ទេ!» 28លោកពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​បើ​ជា​ព្រះអង្គ​មែន​សូម​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះអង្គ​នៅ​លើ​ទឹក​ផង» 29ព្រះអង្គមានបន្ទូល​ថា៖ ​«មក​ចុះ» ​លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក​ហើយ​ដើរ​លើ​ទឹក​សំដៅ​ទៅ​ឯ​ព្រះ​យេស៊ូ 30ប៉ុន្ដែពេល​ឃើញ​ខ្យល់​ខ្លាំង​ពេក​នោះ​គាត់​ក៏​ភ័យ​ហើយ​ចាប់ផ្ដើម​លិចចុះ​គាត់​ក៏​ស្រែកឡើង​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​សង្គ្រោះ​ខ្ញុំ​ផង» 31ព្រះយេស៊ូ​លូក​ព្រះ ▼
▼«ព្រះហស្ដ» ជារាជសព្ធប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ចាប់​គាត់​ភ្លាម​រួច​ព្រះអង្គ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«មនុស្ស​មានជំនឿតិច​អើយ! ​ហេតុអ្វី​បានជា​អ្នក​សង្ស័យ​ដូច្នេះ?»។
32កាលព្រះអង្គ​និង​លោកពេត្រុស​ឡើង​ទូក​ហើយ​នោះ​ខ្យល់​ក៏​ស្ងប់​ទៅ 33អ្នកនៅលើ​ទូក​បាន​ថ្វាយបង្គំ​ព្រះអង្គ​ទាំង​ទូល​ថា៖ ​«ព្រះអង្គ​ពិត​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន!»

ព្រះយេស៊ូប្រោស​មនុស្សជាច្រើន

34ពេល​ឆ្លង​ដល់​ត្រើយម្ខាង​ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត។ 35ពេលមនុស្ស​នៅកន្លែង​នោះ​ស្គាល់​ព្រះអង្គ​ពួកគេ​ក៏​ជូន​ដំណឹង​ទៅដល់​ស្រុក​ទាំងអស់​នៅ​ជុំវិញ​នោះ​រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ 36និងអង្វរ​ព្រះអង្គ​ឲ្យ​អ្នកទាំងនោះ​ពាល់​ត្រឹមតែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ហើយ​មនុស្ស​ជាច្រើន​ដែល​បាន​ពាល់​ក៏​បាន​ជា​សះស្បើយ។
Copyright information for KhmKCB