‏ Matthew 17

សិរីរុងរឿងរបស់ព្រះយេស៊ូ

1ប្រាំមួយ​ថ្ងៃ​ក្រោយមក​ព្រះ​យេស៊ូ​នាំ​លោក​ពេត្រុស​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​ទៅ​ដាច់ឡែក​ពីគេ​ឡើង​លើ​ភ្នំ​មួយ​ខ្ពស់ 2ហើយព្រះអង្គ​ទៅជា​មានរូបរាងប្លែក​នៅចំពោះមុខ​ពួកគេ​ព្រះ​ភក្ដ្រ ▼
▼«ព្រះភក្ដ្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។ មាន​នៅ​ក្នុង ១៧:១៤ ដែរ។​
​របស់​ព្រះអង្គ​ភ្លឺ​ចាំងចែង​ដូចជា​ថ្ងៃ​ឯ​អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ដូចជា​ពន្លឺ
3ហើយមើល៍​លោក​ម៉ូសេ​និង​លោក​អេលីយ៉ា​បាន​លេចមក​ឲ្យ​ពួកគេ​ឃើញ​ទាំង​កំពុង​និយាយ​ជាមួយ​ព្រះអង្គ​ផង 4លោកពេត្រុស​ទូល​ព្រះ​យេស៊ូ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​ជា​ការ​ល្អណាស់​ដែល​យើង​បាន​នៅ​ទីនេះ​ប្រសិនបើ​ព្រះអង្គ​ព្រម​ខ្ញុំ​នឹង​ធ្វើ​រោង​បី​នៅទីនេះ​មួយ​សម្រាប់​ព្រះអង្គ​មួយ​សម្រាប់​លោក​ម៉ូសេ​និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា» 5កាលលោក​ពេត្រុស​កំពុង​និយាយ​នៅឡើយ​នោះ​ក៏​មាន​ពពក​ដ៏ភ្លឺចិញ្ចាច​គ្របបាំង​ពួកគេ​ហើយ​មាន​សំឡេង​និយាយ​ចេញពី​ពពក​មក​ថា៖ ​«នេះ​ជា​បុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ចូរ​ស្ដាប់​ព្រះអង្គ​ចុះ» 6ពេលពួក​សិស្ស​ស្ដាប់ឮ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ទាំង​ភ័យខ្លាច​ជាខ្លាំង 7ព្រះយេស៊ូ​ក៏​ចូលទៅជិត​និង​បាន​ពាល់​គេ​ដោយ​មានបន្ទូល​ថា៖ ​«ចូរ​ក្រោកឡើង​កុំ​ខ្លាច​អី» 8កាលពួកគេ​ងើយ​ភ្នែក​ឡើង​នោះ​មិន​ឃើញ​អ្នកណា​សោះ​ក្រៅពី​ព្រះ​យេស៊ូ​ប៉ុណ្ណោះ។ 9ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មកវិញ​ព្រះ​យេស៊ូ​មានបន្ទូល​បង្គាប់​ពួកគេ​ថា៖ ​«កុំ​ប្រាប់​អ្នកណា​អំពី​ហេតុការណ៍​ដែល​អ្នករាល់គ្នា​បាន​ឃើញ​នេះ​ឲ្យសោះ​រហូតដល់​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១៧:៩,១២,២២។​
​រស់​ពី​ស្លាប់​ឡើងវិញ»។
10ពួកសិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ ​«ចុះ​ហេតុអ្វី​បានជា​ពួក​គ្រូវិន័យ​និយាយ​ថា​លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?» 11ព្រះអង្គមានបន្ទូល​ឆ្លើយ​ថា៖ ​«លោក​អេលីយ៉ា​មក​មែន​ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ 12តែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​លោក​អេលីយ៉ា​បាន​មក​រួចហើយ​ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួលស្គាល់​លោក​ទេ​បែរជា​ប្រព្រឹត្ត​ចំពោះ​លោក​តាមអំពើចិត្ត​គ្រប់បែបយ៉ាង​ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ពួកគេ​ធ្វើទុក្ខ​យ៉ាងដូច្នោះ​ដែរ»។ 13ពួកសិស្ស​យល់​ថា​ព្រះអង្គ​កំពុង​មានបន្ទូល​ប្រាប់​ពួកគេ​អំពី​លោក​យ៉ូហាន ▼
▼«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។
​អ្នកធ្វើពិធីជ្រមុជទឹក។

ព្រះយេស៊ូបណ្ដេញអារក្សចេញពីក្មេងប្រុស

14កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​នោះ​បុរស​ម្នាក់​បាន​មក​លុតជង្គង់​នៅពីមុខ​ព្រះអង្គ 15ទូលថា៖ ​«លោកម្ចាស់​អើយ! ​សូម​មេត្ដា​ដល់​កូនប្រុស​ខ្ញុំ​ផង​ព្រោះ​វា​ឆ្កួតជ្រូក​រងទុក្ខ​ខ្លាំងណាស់​ហើយ​វា​ចេះតែ​ដួល​ទៅក្នុង​ភ្លើង​និង​ក្នុង​ទឹក​ជា​ញឹកញាប់ 16ខ្ញុំបាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យជា​បាន​ទេ»។ 17ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ថា៖ ​«ឱ​ជំនាន់​មនុស្ស​គ្មានជំនឿ​និង​មាន​ចិត្ដវៀច​អើយ! ​តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់​ពេលណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់​ពេលណា? ​ចូរ​នាំ​ក្មេងនោះ​មក​ឯ​ខ្ញុំ​នៅទីនេះ»។ 18ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ហើយ​វា​ក៏​ចេញ​ពី​ក្មេងនោះ​ក្មេង​នោះ​ក៏​បាន​ជា​សះស្បើយ​ចាប់តាំងពី​ពេល​នោះ​មក។ 19បន្ទាប់មកពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ដោយឡែក​ទូល​សួរ​ថា៖ ​«ហេតុអ្វី​បានជា​យើង​មិន​អាច​បណ្ដេញ​អារក្ស​នោះ​បាន​ដូច្នេះ?» 20ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មកពី​អ្នករាល់គ្នា​មាន​ជំនឿតិច​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​បើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា ▼
▼«គ្រាប់មូតា» ជា​គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​មាន​ទំហំ​ប៉ុន​គ្រាប់​ខ្សាច់​។​
​មួយ​គ្រាប់​ហើយ​និយាយ​ទៅកាន់​ភ្នំ​នេះ​ថា​ចូរ​រើចេញ​ពី​ទីនោះ​វា​នឹង​ត្រូវ​រើចេញ​ហើយ​គ្មាន​អ្វី​ដែល​អ្នករាល់គ្នា​ធ្វើ​មិន​កើត​ឡើយ
21ប៉ុន្ដែអារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញចេញ​ទេ​លើកលែងតែ​អធិស្ឋាន​និង​តមអាហារ» ▼
▼[ប៉ុន្ដែ​ អារក្ស​...តម​អាហារ​]​ នៅ​ក្នុង​ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ខ​នេះ​ទេ​។​
។

ព្រះយេស៊ូប្រាប់ម្ដងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

22កាល​ពួកគេ​មកជុំគ្នា​នៅ​ស្រុក​កាលីឡេ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«កូន​មនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​ដៃ​របស់​មនុស្ស 23គេនឹង​សម្លាប់​លោក​ប៉ុន្ដែ​លោក​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី» ​ពេល​ពួកគេ​ឮដូច្នេះ​ក៏​ព្រួយចិត្ដ​ជាខ្លាំង។

ព្រះយេស៊ូបង់ពន្ធព្រះវិហារ

24កាល​ពួកគេ​មក​ដល់​ក្រុង​កាពើណិម​នោះ​មាន​ម្នាក់​ជា​អ្នកទារ​ពន្ធ ▼
▼«ដ្រាក់ម៉ា»​ ជា​កាក់​របស់​ក្រេក​ មួយ​ដ្រាក់ម៉ា​ស្មើ​នឹង​មួយ​ឌេណារី​។​
​ចំនួន​ពីរដ្រាក់ម៉ា​សម្រាប់​ព្រះវិហារ​បាន​ចូលមកជិត​លោក​ពេត្រុស​សួរ​ថា៖ ​«តើ​គ្រូ​របស់​ពួកអ្នក​មិន​បង់​ពន្ធព្រះវិហារ​ទេ​ឬ?»
25លោកពេត្រុស​ក៏​តប​ថា៖ ​«បាទ» ​ហើយ​កាល​មកដល់​ក្នុង​ផ្ទះ​វិញ​ព្រះ​យេស៊ូ​មានបន្ទូល​ជាមុន​ទៅ​គាត់​ថា៖ ​«ស៊ីម៉ូន​អើយ! ​អ្នក​យល់​យ៉ាងដូចម្ដេច​តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ឬ​សួយអាករ​ពី​នរណា? ​ពី​កូន​របស់​ខ្លួន​ឬ​ពី​អ្នកដទៃ?» 26គាត់ទូល​តបវិញ​ថា៖ ​«ពី​អ្នកដទៃ» ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ដូច្នេះ​កូន​ស្ដេច​មិនបាច់​បង់ពន្ធ​ទេ 27ប៉ុន្ដែដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ចូរ​ទៅ​បឹង​ហើយ​បោះ​សន្ទូច​ចុះ​រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុនគេ​បើក​មាត់​វា​នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​និង​អ្នក​ចុះ» ​។​
Copyright information for KhmKCB