‏ Matthew 18

ពួកសិស្សចង់ដឹងថាអ្នកណាធំជាងគេបំផុត

1នៅ​គ្រា​នោះ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ទូល​ថា៖ ​«ដូច្នេះ​តើ​អ្នក​ធំជាងគេ​ក្នុង​នគរ​ស្ថានសួគ៌​ជា​នរណា?» 2ព្រះអង្គក៏​ហៅ​ក្មេង​ម្នាក់​ហើយ​ដាក់​ក្មេង​នោះ​នៅ​ចំកណ្ដាល​ពួកគេ 3រួចមានបន្ទូល​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ដរាបណា​អ្នករាល់គ្នា​មិន​ប្រែចិត្ដ​និង​ត្រលប់​ដូចជា​កូនក្មេង​ទេ​នោះ​អ្នករាល់គ្នា​មិន​អាច​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌​បាន​ជាដាច់ខាត 4ដូច្នេះអ្នកណា​បន្ទាប​ខ្លួន​ដូច​ក្មេង​នេះ​អ្នក​នោះ​ជា​អ្នក​ធំជាងគេ​នៅក្នុង​នគរ​ស្ថានសួគ៌ 5ហើយបើ​អ្នកណា​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​នោះ​គឺ​ទទួល​ខ្ញុំ​ហើយ 6ប៉ុន្ដែបើ​អ្នកណា​បណ្ដាលឲ្យ​អ្នក​តូចតាច​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ជឿ​ខ្ញុំ​ទាំងនេះ​ជំពប់ដួល​នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្មត្បាល់កិន​ដោយ​សត្វលា ▼
▼«ត្បាល់កិនដោយសត្វលា» សូមមើលរូបក្នុងម៉ាកុ ៩:៤២។
​មក​ចង​នឹង​ក​របស់​អ្នកនោះ​ហើយ​ពន្លិច​ទៅក្នុង​បាត​សមុទ្រ​នោះ​​ប្រសើរជាង
7វេទនាដល់​មនុស្ស​លោក​ដោយព្រោះតែ​សេចក្ដី​ដែល​បណ្ដាលឲ្យ​ជំពប់ដួល​ដ្បិត​សេចក្ដី​នោះ​ត្រូវតែ​កើតមាន​ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ណា​ដែល​នាំឲ្យ​កើតមាន​សេចក្ដី​នោះ 8ប្រសិនបើដៃ​ឬ​ជើង​របស់​អ្នក​បណ្ដាលឲ្យ​អ្នក​ជំពប់ដួល​ចូរ​កាត់​វា​ចេញ​ហើយ​បោះចោល​ទៅ​ដ្បិត​បើ​អ្នក​ចូល​ទៅក្នុង​ជីវិត​អស់កល្ប​ដោយ​កំបុតដៃ​ម្ខាង​ឬ​កំបុតជើង​ម្ខាង​នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ​ឬ​ជើង​ពីរ​ប៉ុន្ដែ​ត្រូវ​បោះ​ទៅក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច 9ប្រសិនបើភ្នែក​របស់​អ្នក​បណ្ដាលឲ្យ​អ្នក​ជំពប់ដួល​ចូរ​ខ្វេះ​វា​ចេញ​ពី​អ្នក​ហើយ​បោះចោល​ទៅ​ដ្បិត​បើ​អ្នក​ចូល​ក្នុង​ជីវិត​អស់កល្ប​ដោយ​មានតែ​ភ្នែកម្ខាង​នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំងសងខាង​ប៉ុន្ដែ​ត្រូវ​បោះ​ទៅក្នុង​ភ្លើង​នរក។

រឿងចៀមវង្វេង

10ចូរ​ប្រយ័ត្ន​កុំ​មើលងាយ​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាច​ទាំងនេះ​ឲ្យសោះ​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះ​ភក្ដ្រ ▼
▼«ព្រះភក្ដ្រ» សូមមើលកំណត់ចំណាំក្នុង ១៧:២។
​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច។
11ដ្បិតកូន​មនុស្ស ▼
▼«កូនមនុស្ស» ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ ឯក​សារ​ដើម​ខ្លះ​ពុំ​មាន​ខ​នេះ​ទេ​ ប៉ុន្ដែ​មាន​នៅ​ក្នុង​លូកា​ ១៩:១០​។​
​បាន​មក​ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង
12តើអ្នករាល់គ្នា​គិត​យ៉ាងដូចម្ដេច? ​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ហើយ​ចៀម​មួយ​វង្វេង​ចេញពី​ហ្វូង​តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​នៅ​លើ​ភ្នំ​រួច​ទៅ​តាមរក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ​ឬ? 13ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​បើ​គាត់​រក​ចៀមនោះ​ឃើញ​វិញ​គាត់​ត្រេកអរ​ចំពោះ​ចៀមនោះ​ជាង​ចៀម​កៅសិប​ប្រាំបួន​ដែល​មិន​វង្វេង​នោះ​ទៅទៀត។ 14ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ក៏​ដូច្នោះ​​ដែរ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាច​ទាំងនេះ​ត្រូវ​វិនាស​ឡើយ។

ព្រះយេស៊ូបង្រៀនអំពីការកែលំអបងប្អូន

15បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្តបាប​ចំពោះ​អ្នក​ចូរ​ទៅ​ប្រាប់​គាត់​អំពី​កំហុស​នោះ​ក្នុងពេល​ដែលមាន​តែ​អ្នក​និង​គាត់​ប៉ុណ្ណោះ។ ​បើ​គាត់​ស្ដាប់​អ្នក​អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នក​មកវិញ 16ប៉ុន្ដែបើ​គាត់​មិន​ព្រម​ស្ដាប់​ចូរ​អ្នក​នាំ​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​ដើម្បី​ឲ្យ​មាន​សាក្សី​ពីរ​បី​នាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យសំដី​ទាំងឡាយ​នោះ។ 17បើគាត់​មិនព្រមស្ដាប់​អ្នកទាំងនោះ​ទៀត​ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ហើយ​បើ​គាត់​នៅតែ​មិនព្រមស្ដាប់​ក្រុមជំនុំ​ទៀត​ចូរ​ចាត់ទុក​គាត់​ដូចជា​សាសន៍ដទៃ​ឬ​អ្នកទារពន្ធដារ ▼
▼«អ្នក​ទារ​ពន្ធ​ដារ​»​ គឺ​ជា​អ្នក​ដែល​ទារ​ពន្ធដារ​ឲ្យ​រដ្ឋាភិបាល​រ៉ូម​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចូល​ ឬ​នាំ​ចេញ​ពី​ក្រុង​។​
​ចុះ។
18ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្វីក៏ដោយ​ដែល​អ្នករាល់គ្នា​ចង​នៅ​លើ​ផែនដី​នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថានសួគ៌​ដែរ​ហើយ​អ្វីក៏ដោយ​ដែល​អ្នករាល់គ្នា​ស្រាយ​នៅ​លើ​ផែនដី​នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ 19ម្យ៉ាងទៀតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​បើ​ពីរ​នាក់​ក្នុងចំណោម​អ្នករាល់គ្នា​ព្រមព្រៀងគ្នា​អំពី​អ្វី​ក៏ដោយ​ដែល​ពួកគេ​នឹង​ទូល​សុំ​នៅ​លើ​ផែនដី​នេះ​នោះ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ឲ្យ​ពួកគេ​បាន​សម្រេច​ជាមិនខាន 20ដ្បិតទីណា​មាន​ពីរ​ឬ​បី​នាក់​ជួបជុំ​គ្នា​នៅក្នុង​ឈ្មោះ​ខ្ញុំ​នោះ​ខ្ញុំ​ក៏​នៅ​ទីនោះ​ក្នុង​ចំណោម​ពួកគេ​ដែរ»។

រឿងបាវបម្រើដែលមិនចេះលើកលែងទោស

21បន្ទាប់មក​លោក​ពេត្រុស​បាន​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្តបាប​ចំពោះ​ខ្ញុំ​តើ​ឲ្យ​ខ្ញុំ​លើកលែងទោស​ឲ្យ​គាត់​ប៉ុន្មានដង? ​រហូតដល់​ប្រាំពីរដង​ឬ?» 22ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ខ្ញុំ​មិន​ប្រាប់​អ្នក​ថា​ត្រឹមតែ​ប្រាំពីរដង​ទេ​ប៉ុន្ដែ​គឺ​រហូតដល់​ប្រាំពីរ​ចិតសិបដង​វិញ។ 23ហេតុនេះនគរ​ស្ថានសួគ៌​ប្រៀបដូចជា​ស្ដេច​មួយ​អង្គ​ដែល​ចង់​ទូទាត់​បញ្ជី​ជាមួយ​ពួក​បាវបម្រើ 24កាលស្ដេច​ចាប់ផ្ដើម​ទូទាត់​នោះ​គេ​នាំ​កូនបំណុល​ម្នាក់​ដែល​ជំពាក់​មួយម៉ឺន​ឋាឡាន់ ▼
▼«ឋាឡាន់» ជា​ខ្នាត​ទម្ងន់​ប្រហែល​ស្មើ​នឹង​សាម​សិប​បួន​គី​ឡូក្រាម​។​ នៅក្នុង​ខនេះ​ប្រហែល​ចង់​និយាយ​អំពី​កាក់​មាស​ ឬ​ប្រាក់​។​
​មក
25ប៉ុន្ដែដោយព្រោះ​អ្នកនោះ​គ្មាន​អ្វី​សង​ស្ដេច​ក៏​បញ្ជា​ឲ្យ​លក់​គាត់​និង​ប្រពន្ធ​កូន​របស់​គាត់​ព្រមទាំង​អ្វីៗ​ដែល​គាត់​មាន​ដើម្បី​សងបំណុល 26បាវបម្រើនោះ​ក៏​ក្រាប​ថ្វាយបង្គំ​ស្ដេច​ទូល​ថា​សូម​មេត្ដាអត់ឱន​ឲ្យ​ខ្ញុំ​ផង​ខ្ញុំ​នឹង​សង​អ្វីៗ​ទាំងអស់​ដល់​ព្រះអង្គ​វិញ។ 27ដោយមាន​សេចក្ដីអាណិតអាសូរ​ដល់​បាវបម្រើ​នោះ​ស្ដេច​ក៏​លែង​គាត់​ព្រមទាំង​លុប​បំណុល​ទាំងឡាយ​ចោល​ទាំងអស់។ 28ពេលបាវបម្រើ​នោះ​ចេញទៅ​ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជាគូកន​ដែល​បាន​ជំពាក់​គាត់​មួយរយ​ឌេណារី ▼
▼«ឌេណារី» ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពល​កម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​។​
​គាត់​បាន​ចាប់​ច្របាច់ក​អ្នកនោះ​ទាំង​និយាយ​ថា​សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!
29បាវបម្រើជាគូកន​នោះ​បាន​ក្រាបចុះ​អង្វរ​គាត់​ថា​សូម​មេត្ដាអត់ឱន​ឲ្យ​ខ្ញុំ​ផង​ខ្ញុំ​នឹង​សង​អ្នក​វិញ 30ប៉ុន្ដែគាត់​មិន​ព្រម​ទេ​បែរជា​យក​អ្នកនោះ​ទៅ​ដាក់​គុក​រហូតដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។ 31នៅពេលបាវបម្រើ​ជាគូកន​ផ្សេងទៀត​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង​ក៏​មិនសប្បាយចិត្ដ​ជាខ្លាំង​ហើយ​មក​រៀបរាប់​ប្រាប់​ស្ដេច​អំពី​ហេតុការណ៍​ទាំងអស់​ដែល​បាន​កើតឡើង។ 32ស្ដេចក៏​ហៅ​អ្នកនោះ​មក​រួច​មានបន្ទូល​ទៅ​គាត់​ថា​នែ៎​បាវបម្រើ​អាក្រក់​អើយ! ​ខ្ញុំ​បាន​លុប​បំណុល​ទាំងឡាយ​របស់​អ្នក​ចោល​ទាំងអស់​ដោយព្រោះ​អ្នក​បាន​អង្វរ​ខ្ញុំ។ 33តើអ្នក​ក៏​មិន​គួរ​មេត្ដា​ដល់​បាវបម្រើ​ជាគូកន​របស់​អ្នក​ដូចជា​យើង​បាន​មេត្ដា​ដល់​អ្នក​ដែរ​ទេ​ឬ? 34ស្ដេចខឹង​បាវបម្រើនោះ​ណាស់​ក៏​ប្រគល់​គាត់​ឲ្យ​ទៅ​អ្នកធ្វើទារុណកម្ម​រហូតដល់​គាត់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។ 35បើម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​មិន​លើកលែងទោស​ដល់​បងប្អូន​របស់​ខ្លួន​ដោយ​អស់​ពី​ចិត្ដ​ទេ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ចំពោះ​អ្នករាល់គ្នា​យ៉ាងដូច្នោះ​ដែរ»។
Copyright information for KhmKCB