‏ Matthew 2

ពួក​តារា​វិទូស្វែង​រកបុត្រតូចយេស៊ូ

1កាល​ព្រះ​យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ស្រុក​យូដា​នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ ▼
▼«ស្ដេច​ហេរ៉ូឌ» ជា​ស្តេច​គ្រង​រាជ្យ​លើ​ប្រទេស​អ៊ីស្រាអែល​ឆ្នាំ​ ៣៧ដល់​ឆ្នាំ​ទី​៤ មុន​គ.ស។​ ឈ្មោះ​នេះ​មាន​នៅ​ក្នុងខ​ ៣,៧,១២,១៣,១៥,១៦,១៩ និង ២២។​
​នោះ​មាន ▼
▼«ពួក​តារាវិទូរ» ជា​ពួក​សង្ឃ​សម័យ​បុរាណ​ មាន​ជំនាញ​សិក្សា​អំពីផ្កាយ​។​ ពាក្យ​នេះ​មាន​នៅ​ក្នុង ២:៧,១១។​
​ពួក​តារាវិទូ​ពី​ទិស​ខាងកើត​បាន​ចូលមក​ដល់​ក្រុង​យេរូសាឡិម
2សួរគេ​ថា៖ ​«តើ​ព្រះអង្គ​ដែល​ប្រសូត​មក​ជា​ស្ដេច​ជនជាតិ​យូដា​នោះ​នៅ​ឯណា? ​ដ្បិត​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​នៅ​ទិស​ខាងកើត​ហើយ​យើង​មក​ដើម្បី​ថ្វាយបង្គំ​ព្រះអង្គ»។ 3ពេលឮ​ដូច្នេះ​ស្ដេច​ហេរ៉ូឌ​និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ក៏​ព្រួយចិត្ត​ជាមួយ​ស្ដេច​ដែរ។ 4ពេលកោះប្រជុំ​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​ទាំងអស់​របស់​ប្រជាជន​ស្ដេច​បាន​សួរ​ពួកគេ​ពី​កន្លែង​ដែល​ព្រះ​គ្រិស្ដ​ប្រសូត 5គេទូល​ស្ដេច​ថា៖ ​«នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​ដ្បិត​ដូច​បាន​ចែង​ទុក​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា 6នែភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ​ក្នុងចំណោម​អ្នកគ្រប់គ្រង​ស្រុក​យូដា​អ្នក​មិន​អន់ជាងគេ​ឡើយ​ព្រោះ​នឹង​មាន​អ្នកគ្រប់គ្រង​ម្នាក់​ចេញពី​អ្នក​មក​ហើយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ជា​ប្រជាជន​យើង ▼
▼«នែភូមិបេថ្លេហិម...ប្រជាជនយើង» សូម​មើល​​ មីកា ៥:២។​
»។
7បន្ទាប់មក​ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ដើម្បី​សួរបញ្ជាក់​គេ​ពី​ពេលវេលា​ដែល​ផ្កាយ​រះឡើង។ 8ពេលចាត់​ពួក​តារាវិទូ​ទាំងនោះ​ទៅ​ភូមិ​បេថ្លេហិម​ស្ដេច​មានបន្ទូល​ថា៖ ​«ចូរ​ទៅ​សាកសួរ​ពី​បុត្រតូច​នោះ​ឲ្យបានច្បាស់​ពេល​អ្នករាល់គ្នា​រកឃើញ​ហើយ​សូម​ប្រាប់​ខ្ញុំ​ផង​ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ» 9ដូច្នេះគេ​ក៏​ស្ដាប់តាម​ស្ដេច​ហើយ​ចេញទៅ​ឯ​ផ្កាយ​ដែល​គេ​ឃើញ​នៅ​ទិស​ខាងកើត​នោះ​បាន​នាំមុខ​ពួកគេ​រហូត​មកដល់​កន្លែង​ដែល​បុត្រតូច​នៅ​ហើយ​ក៏​ឈប់​នៅ​ចំ​ពីលើ​នោះ 10កាលបាន​ឃើញ​ផ្កាយ​នោះ​ពួកគេ​មាន​សេចក្ដីត្រេកអរ​និង​រីករាយ​ជាខ្លាំង 11ពេលចូលមក​ក្នុង​ផ្ទះ​ពួកគេ​ក៏​ឃើញ​បុត្រតូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ព្រមទាំង​បើក​យក​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​មាន​មាស ▼
▼«មាស កំញ៉ាន​ និងជ័រក្រអូប​» ជាវត្ថុមានតម្លៃបំផុតនៅសម័យនោះ ជា​ជំនូន​សម្រាប់​អ្នក​មាន​ឋាន:​ខ្ពង់​ខ្ពស់​។​ «កំញ៉ាន និងជ័រក្រអូប» ជា​ជ័រ​ឈើ​ម្យ៉ាង​មាន​ក្លិន​ក្រអូប​ ដែល​គេ​ប្រើ​ជា​គ្រឿង​ក្រអូប​នៅ​សម័យ​បុរាណ។
​កំញ៉ាន​និង​ជ័រក្រអូប។
12រួចពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​តាម​ផ្លូវ​មួយ​ផ្សេងទៀត​ព្រោះ​ពួកគេ​បាន​ទទួល​ការព្រមាន​ក្នុង​យល់សប្ដិ​មិន​ឲ្យ​ត្រលប់ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​វិញ។

គ្រួសារព្រះយេស៊ូគេចខ្លួនទៅស្រុកអេស៊ីព្ទ​

13ពេល​ពួក​តារាវិទូ​ចេញ​ផុត​នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ដោយ​និយាយ​ថា៖ ​«ក្រោកឡើង! ​ចូរ​នាំ​បុត្រតូច​និង​ម្ដាយ​គេចខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ហើយ​នៅ​ទីនោះ​រហូតដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដងទៀត​ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រតូច​នេះ​ហើយ» 14ដូច្នេះគាត់​ក៏​ក្រោកឡើង​នាំ​បុត្រតូច​និង​ម្ដាយ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ទាំងយប់ 15ហើយបាន​នៅ​ទីនោះ​រហូតដល់​ស្ដេច​ហេរ៉ូឌ​ស្លាប់​ដើម្បី​សម្រេចសេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា៖ ​«យើង​បាន​ហៅ​កូន​យើង​ចេញពី​ស្រុក​អេស៊ីព្ទ​មក ▼
▼«យើងបាន...មក» សូមមើលហូសេ ១១:១។
»។

ស្ដេចហេរ៉ូឌសម្លាប់រំគាលក្មេងៗ

16បន្ទាប់ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់បោក​ពួក​តារាវិទូ​ក៏​ខឹង​យ៉ាងខ្លាំង​រួច​បាន​ចាត់​គេ​ឲ្យទៅ​សម្លាប់​ក្មេងប្រុស​ទាំងអស់​ចាប់ពី​អាយុ​ពីរឆ្នាំ​ចុះ​ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​និង​នៅ​ក្បែរ​ភូមិ​នោះ​យោងតាម​ពេលវេលា​ដែល​ស្ដេច​បាន​សួរបញ្ជាក់​ពួក​តារាវិទូ។ 17ការនោះបាន​សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​តាមរយៈ​លោក​យេរេមា​ជា​អ្នកនាំព្រះបន្ទូល​ថា៖ 18«គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ជា​ការទ្រហោយំ​និង​ការកាន់ទុក្ខ​សោកសៅ​ឯ​នាង​រ៉ាជែល​ទ្រហោយំ​ដោយព្រោះ​កូន​ឥត​ក្សាន្តចិត្ត​សោះ​ដ្បិត​កូន​របស់​នាង​បាន​ស្លាប់ ▼
▼«គេឮ...ហើយ» សូមមើល យេរេ ៣១:១៥។
​អស់​ហើយ»។

គ្រួសារព្រះយេស៊ូផ្លាស់ទៅ​ក្រុងណាសារ៉ែត​

19ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេចមក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ 20ដោយប្រាប់​ថា៖ ​«ក្រោកឡើង! ​ចូរ​នាំ​បុត្រតូច​និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រតូច​នេះ​បាន​ស្លាប់​ហើយ»។ 21ដូច្នេះគាត់​បាន​ក្រោកឡើង​នាំ​បុត្រតូច​និង​ម្ដាយ​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​វិញ 22ប៉ុន្ដែពេល​គាត់​ឮ​ថា​ស្ដេច​អើខេឡោស​សោយរាជ្យ​នៅ​ស្រុក​យូដា​បន្ត​ពី​ហេរ៉ូឌ​ជា​បិតា​នោះ​គាត់​មិនហ៊ាន​ទៅ​ទីនោះ​ទេ​ហើយ​ដោយ​មាន​ការព្រមាន​នៅក្នុង​យល់សប្ដិ​គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ 23ពេលមកដល់​គាត់​បាន​តាំងលំនៅ​ក្នុង​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត​ការនោះ​បាន​សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា៖ ​«គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។
Copyright information for KhmKCB