‏ Matthew 21

ព្រះយេស៊ូចូលក្រុងយេរូសាឡិម

1កាល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​គឺ​ត្រង់​ក្រុង​បេតផាសេ​ជិត​ភ្នំ​ដើមអូលីវ​ព្រះ​យេស៊ូ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ 2ដោយមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ទៅ​ភូមិ​នៅទល់មុខ​អ្នក​ហើយ​ភ្លាមនោះ​អ្នក​នឹង​ឃើញ​មេលា​មួយ​ដែល​គេ​ចង​ទុក​ជាមួយ​កូន​របស់​វា​ចូរ​ស្រាយ​នាំមក​ឲ្យ​ខ្ញុំ 3ប្រសិនបើមាន​អ្នកណា​សួរ​អ្វី​ដល់​អ្នក​នោះ​ចូរ​ប្រាប់​ថា​ព្រះអម្ចាស់​ត្រូវការ​ពួកវា​ហើយ​គេ​នឹង​ប្រគល់​ពួកវា​ឲ្យ​អ្នក​ភ្លាម»។ 4ការនេះ​កើតឡើង​ដើម្បី​សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នកនាំព្រះបន្ទូល​ថា៖ 5«ចូរ​ប្រាប់​កូនស្រី​ក្រុង​ស៊ីយ៉ូន​ថា​មើល៍​ស្ដេច​របស់​អ្នក​យាងមក​ឯ​អ្នក​ហើយ​ព្រះអង្គ​ស្លូតត្រង់​ព្រះអង្គ​គង់​លើ​កូនលា ▼
▼«ចូរប្រាប់...កូនលា» សូមមើល សាកា ៩:៩។
»។
6សិស្សទាំងពីរនាក់​ក៏​ចេញទៅ​ហើយ​ធ្វើតាម​ដូច​ព្រះ​យេស៊ូ​បាន​បង្គាប់​ពួកគេ 7ពួកគេបាន​ដឹក​មេលា​និង​កូន​របស់​វា​មក​ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​វា​រួច​ព្រះអង្គ​គង់​លើ​វា 8ហើយបណ្ដាជន​ច្រើនកុះករ​នាំគ្នា​ក្រាល​អាវ​របស់គេ​នៅ​លើ​ផ្លូវ​ឯ​អ្នក​ផ្សេងទៀត​នាំគ្នា​កាត់​មែក​ឈើ​មក​ក្រាល​លើ​ផ្លូវ​ដែរ 9បណ្ដាជនដែល​ដើរ​នាំមុខ​និង​ដើរតាម​ក្រោយ​ព្រះអង្គ​នាំគ្នា​ស្រែកឡើង​ថា៖ ​«ហូសាណា ▼
▼«ហូសាណា» មានន័យថា «សូមជួយសង្គ្រោះយើងខ្ញុំផង»។ មាន​នៅ​ក្នុង ២១:១៥ ដែរ​។​
​ដល់​ពូជពង្ស​ដាវីឌ ▼
▼«ពូជ​ពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណ​វង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
​សូមថ្វាយព្រះពរ​ព្រះអង្គ​ដែល​យាងមក​ក្នុង​ព្រះ​នាម​ព្រះអម្ចាស់! ​ហូសាណា​នៅ​ស្ថានដ៏ខ្ពស់បំផុត»
10កាលព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​អ្នក​ក្រុង​ទាំងមូល​ក៏​រំជើបរំជួល​ឡើង​និយាយ​គ្នា​ថា៖ ​«តើ​អ្នក​នេះ​ជា​អ្នកណា?» 11បណ្ដាជននាំគ្នា​និយាយ​ថា៖ ​«នេះ​គឺ​លោក​យេស៊ូ​ជា​អ្នកនាំព្រះបន្ទូល​មកពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។

ព្រះយេស៊ូសំអាតព្រះវិហារ

12ព្រះ​យេស៊ូ​បាន​យាងចូលទៅ​ក្នុង​ព្រះ​វិហារ​ហើយ​បណ្ដេញ​មនុស្ស​ទាំងអស់​ដែល​លក់​ដូរ​នៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នកដូរលុយ​និង​កៅអី​ពួកអ្នក​លក់​សត្វ​ព្រាប 13ហើយព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«មាន​សេចក្ដីចែង​ទុក​ថា​ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការអធិស្ឋាន​ប៉ុន្ដែ​អ្នករាល់គ្នា​ធ្វើឲ្យ​តំណាក់នេះ​ត្រលប់ជា​សំបុក​ចោរ​ទៅវិញ ▼
▼«មានសេចក្ដីចែងទុក...ទៅវិញ» សូមមើល យេរេ ៧:១១។ មាន​រហុត​ដល់​ ២១:១៥។​
»។

ក្មេងៗសរសើរព្រះយេស៊ូ

14ពួក​មនុស្ស​ខ្វាក់​និង​មនុស្ស​ខ្វិន​បាន​ចូលមកជិត​ព្រះអង្គ​នៅក្នុង​ព្រះ​វិហារ​ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យបានជា 15ប៉ុន្ដែកាល​ពួក​សម្ដេចសង្ឃ​និង​គ្រូវិន័យ​បាន​ឃើញ​ការអស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ទាំង​ក្មេងៗ​នាំគ្នា​ស្រែក​នៅក្នុង​ព្រះ​វិហារ​ថា​ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ផង​នោះ​ពួកគេ​ក៏​ទាស់ចិត្ដ​ជាខ្លាំង 16ហើយពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំងនេះ​កំពុង​និយាយ​ដែរ​ទេ?» ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«បាទ​ខ្ញុំឮហើយ​តើ​ពួក​លោក​មិនដែល​អាន​ទេ​ឬ​ថា​ព្រះអង្គ​បាន​ធ្វើឲ្យ​ពាក្យ​សរសើរ​ចេញពី​មាត់​ក្មេងៗ​និង​ទារក​ដែល ▼
▼«ព្រះអង្គបានធ្វើឲ្យ...នៅបៅ» សូមមើល ទំនុក ៨:២។
​នៅបៅ?»
17ព្រះអង្គបាន​ចាកចេញ​ពី​ពួកគេ​ហើយ​យាងចេញ​ពី​ក្រុង​នោះ​ឆ្ពោះទៅ​ក្រុង​បេថានី​និង​បាន​ស្នាក់​នៅទីនោះ​នៅយប់នោះ។

ព្រះយេស៊ូដាក់បណ្ដាសារដើមល្វា

18លុះ​ព្រលឹមឡើង​ពេល​កំពុង​យាងត្រលប់​ទៅ​ក្រុង ▼
▼«ក្រុង» សំដៅលើ «ក្រុងយេរូសាឡិម»។
​វិញ​ព្រះអង្គ​ឃ្លាន
19កាលបាន​ឃើញ​ដើមល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ព្រះអង្គ​ក៏​យាងទៅ​ជិត​ដើមល្វានោះ​ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​មានតែ​ស្លឹក​ប៉ុណ្ណោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ដើមល្វានោះ​ថា៖ ​«ដរាប​តទៅ​កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀតឡើយ» ​ស្រាប់តែ​ដើមល្វា​នោះ​ក្រៀមស្វិត​មួយរំពេច។ 20ពេលពួក​សិស្ស​ឃើញ​ដូច្នេះ​ក៏​នឹកឆ្ងល់​ទាំង​និយាយ​ថា៖ ​«តើ​ហេតុដូចម្ដេច​បានជា​ដើមល្វា​នេះ​ក្រៀមស្វិត​មួយរំពេច​ដូច្នេះ?» 21ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​បើ​អ្នករាល់គ្នា​មាន​ជំនឿ​ហើយ​ឥត​សង្ស័យ​សោះ​នោះ​អ្នករាល់គ្នា​អាច​ធ្វើបាន​មិន​ត្រឹម​ហេតុការណ៍​ដែលកើតឡើង​ចំពោះ​ដើមល្វា​ប៉ុណ្ណោះ​ទេ​សូម្បីតែ​អ្នករាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​ថា​ចូរ​រើ​ហើយ​ធ្លាក់​ទៅក្នុង​សមុទ្រ​ទៅ​នោះ​នឹង​កើតឡើង​ដូច្នោះមែន 22ហើយគ្រប់​សេចក្ដី​ទាំងអស់​ដែល​អ្នករាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​នោះ​នឹង​បាន​ទទួល»។

ការចោទសួរអំពីសិទ្ធិអំណាចរបស់ព្រះយេស៊ូ

23កាល​ព្រះអង្គ​បាន​ចូលទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ​ពេល​ព្រះអង្គ​កំពុង​បង្រៀន​ពួកគេ​ទូល​សួរ​ថា៖ ​«តើ​អ្នក​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? ​តើ​នរណា​ឲ្យ​សិទ្ធិអំណាច​នេះ​ដល់​អ្នក?» 24ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​នឹង​សួរ​ពួកលោក​មួយ​សំនួរ​ដែរ​ប្រសិនបើ​ពួកលោក​ប្រាប់​ខ្ញុំ​បាន​នោះ​ខ្ញុំ​នឹង​ប្រាប់វិញ​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី 25តើពិធីជ្រមុជទឹក​របស់​លោក​យ៉ូហាន ▼
▼«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង ២១:២៦,៣២ ដែរ។​
​មកពីណា? ​មកពី​ស្ថានសួគ៌​ឬ​ក៏​មកពី​មនុស្ស?» ​ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖ ​«ប្រសិនបើ​យើង​ឆ្លើយ​ថា​មកពី​ស្ថានសួគ៌​នោះ​គាត់​នឹង​និយាយ​ថា​ចុះ​ហេតុអ្វី​បានជា​ពួកលោក​មិន​ជឿ​លោក​យ៉ូហាន?
26ប៉ុន្ដែបើ​យើង​ឆ្លើយ​ថា​មកពី​មនុស្ស​នោះ​ខ្លាច​បណ្ដាជន​ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នកនាំព្រះបន្ទូល» 27ពួកគេក៏​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូ​ថា៖ ​«យើង​មិន​ដឹង​ទេ»។ ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«ខ្ញុំ​ក៏មិន​ប្រាប់​ពួកលោក​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​នោះ។

រឿងកូនប្រុសពីរនាក់

28តើ​ពួកលោក​គិត​យ៉ាងដូចម្ដេច? ​មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​គាត់​បាន​ចូលមកជិត​កូន​ទីមួយ​ប្រាប់​ថា​កូន​អើយ! ​ថ្ងៃនេះ​កូន​ទៅ​ធ្វើការ​នៅក្នុង​ចម្ការទំពាំងបាយជូរ​ចុះ 29វាតបវិញ​ថា​ខ្ញុំ​មិន​ចង់​ទៅ​ទេ​ប៉ុន្ដែ​ក្រោយមក​វា​ដូរគំនិតវិញ​ហើយ​ក៏​ទៅ។ 30បុរសនោះបាន​ទៅ​ប្រាប់​កូន​ម្នាក់ទៀត​ដូចមុន​នោះ​វា​តបវិញ​ថា​លោក​ឪពុក​អើយ! ​ខ្ញុំ​ទៅ​ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ 31ក្នុងចំណោមកូន​ទាំង​ពីរ​នាក់នេះ​តើ​កូន​មួយណា​ធ្វើតាម​បំណង​របស់​ឪពុក?» ​ពួកគេ​ឆ្លើយ​ថា៖ ​«កូន​ទីមួយ»។ ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់​ពួកលោក​ជា​ប្រាកដ​ថា​ពួក​អ្នកទារពន្ធដារ ▼
▼«អ្នក​ទារ​ពន្ធ​ដារ​»​ គឺ​ជា​អ្នក​ដែល​ទារ​ពន្ធ​ដា​រឲ្យ​រដ្ឋាភិបាល​រ៉ូម​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចូល​ ឬ​នាំ​ចេញ​ពី​ក្រុង​។​ ​មាន​​នៅ​​ក្នុង​ ២១:៣២​​​ ដែរ​។​​
​និង​ពួក​ស្ដ្រីពេស្យា​នឹង​ចូល​ទៅក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួកលោក។
32ដ្បិតលោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដីសុចរិត​ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ផ្ទុយទៅវិញ​ពួក​អ្នកទារពន្ធដារ​និង​ពួក​ស្ដ្រីពេស្យា​បាន​ជឿ​គាត់​ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ក៏មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាមក្រោយ​ដែរ។

រឿងអ្នកជួលចម្ការ

33ចូរ​ស្ដាប់​រឿងប្រៀបប្រដូច​មួយទៀត​មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ជីក​កន្លែងបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ​សង់​ប៉ម ▼
▼«ប៉ម»​ សម្រាប់​យាម​ចម្ការ​ទំពាំងបាយជូរ​ ជា​ពិសេស​នៅ​រដូវ​ផ្លែ​ទំពាំង​បាយជូរ​ទុំ​ និង​សម្រាប់​ជា​ជម្រក​ផង​ដែរ​។​ គេ​ត្រូវ​សង់​កំពស់​ប្រាំ​ម៉ែត​ និង​ទំហំ​ពីរ​ម៉ែត​បួន​ជ្រុង​។​
​មួយ​រួច​ប្រវាស់​ឲ្យ​ពួក​អ្នកចម្ការ​ហើយ​ក៏​ចេញដំណើរទៅ។
34លុះជិតដល់​រដូវ​ប្រមូលផល​គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យទៅ​ឯ​ពួក​អ្នកចម្ការ​ដើម្បី​ទទួលយក​ផល​នៃ​ចម្ការទំពាំងបាយជូរ​នោះ 35ប៉ុន្ដែពួក​អ្នកចម្ការ​បាន​វាយ​បាវបម្រើ​របស់​គាត់​ម្នាក់​សម្លាប់​ម្នាក់​ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំថ្ម។ 36គាត់ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេងទៀត​ច្រើនជាង​លើក​ទីមួយ​ឲ្យទៅ​ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នកទាំងនោះ​ដូច​លើក​មុន។ 37នៅទីបំផុតគាត់​ក៏​ចាត់​កូនប្រុស​របស់​គាត់​ឲ្យទៅ​ឯ​ពួកអ្នកចម្ការ​ដោយ​និយាយ​ថា​ពួកគេ​នឹង​គោរព​កូនប្រុស​របស់​ខ្ញុំ 38ប៉ុន្ដែកាល​ពួក​អ្នកចម្ការ​ឃើញ​កូនប្រុស​នោះ​ក៏​និយាយ​គ្នា​ថា​ម្នាក់​នេះ​ជា​អ្នកស្នងមរតក​ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ដើម្បី​យក​មរតក​របស់​វា។ 39ពួកគេក៏​ចាប់​កូនប្រុសនោះ​បោះទៅ​ក្រៅ​ចម្ការទំពាំងបាយជូរ​ហើយ​សម្លាប់​ចោល។ 40ដូច្នេះពេល​ម្ចាស់​ចម្ការ​មកវិញ​តើ​គាត់​នឹង​ធ្វើ​យ៉ាងដូចម្ដេច​ចំពោះ​ពួក​អ្នកចម្ការ​ទាំងនោះ?»។ 41ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយឥតប្រណីឡើយ​ហើយ​គាត់​នឹង​ប្រវាស់​ចម្ការទំពាំងបាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នកចម្ការ​ផ្សេងទៀត​ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។ 42ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​ពួកលោក​មិនដែល​អាន​នៅក្នុង​បទគម្ពីរ​ទេ​ឬ​ថា​ថ្ម​ដែល​ជាងសំណង់​បោះបង់ចោល​នោះ​ត្រលប់ជា​ថ្មដ៏សំខាន់​នៅតាមជ្រុង​ការនេះ​កើតឡើង​ពី​ព្រះអម្ចាស់​ហើយ​អស្ចារ្យណាស់​នៅចំពោះ​ភ្នែក​យើង ▼
▼«ថ្មដែលជាងសំណង់...របស់យើង» សូមមើល ទំនុក ១១៨:២២-២៣។ សូមមើលរូបក្នុង លូកា ២០:១៧។
។
43ហេតុនេះខ្ញុំ​ប្រាប់​ពួកលោក​ថា​នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​ដកហូត​ពី​ពួកលោក​ហើយ​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​មួយ​ដែល​បង្កើត​ផល​ឲ្យ​នគរនោះ។ 44អ្នកណាធ្លាក់​លើ​ថ្ម​នេះ​អ្នកនោះ​នឹង​ត្រូវ​បាក់បែក​ហើយ​ប្រសិនបើ​ថ្មនេះ​ធ្លាក់​លើ​អ្នកណា​វិញ​វា​នឹង​កិនកម្ទេច​អ្នកនោះ»។ 45កាលពួក​សម្ដេចសង្ឃ​និង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ស្ដាប់​រឿងប្រៀបប្រដូច​របស់​ព្រះអង្គ​នេះ​រួចហើយ​ក៏​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​ពួកគេ 46ក៏រក​ចាប់​ព្រះអង្គ​ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ព្រោះ​បណ្ដាជន​រាប់​ព្រះអង្គ​ថា​ជា​អ្នកនាំព្រះបន្ទូល​ម្នាក់។
Copyright information for KhmKCB