‏ Matthew 23

ព្រះយេស៊ូប្រមានដល់មេដឹកនាំសាសនា

1បន្ទាប់មក​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​បណ្ដាជន​និង​ពួក​សិស្ស​របស់​ព្រះអង្គ 2ថា៖ ​«ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ ▼
▼«អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​»​ អស់​អ្នក​បន្ដ​វេន​ពី​លោក​ម៉ូសេ​ ប្រកប​ដោយ​សិទ្ធិ​អំណាច​ជា​អ្នក​បង្រៀន​ក្រឹត្យ​វិន័យ​។​
3ដូច្នេះអ្វីៗ​ទាំងអស់​ដែល​ពួកគេ​ប្រាប់​អ្នករាល់គ្នា​ចូរ​ធ្វើ​និង​កាន់តាម​ចុះ​ប៉ុន្ដែ​កុំ​ត្រាប់​តាម​ការប្រព្រឹត្ដិ​របស់​ពួកគេ​ឡើយ​ពីព្រោះ​ពួកគេ​បានតែ​និយាយ​ប៉ុន្ដែ​មិន​ធ្វើ​ទេ 4ពួកគេចង​បន្ទុក​ដែល​ធ្ងន់​និង​ពិបាក​ធ្វើតាម​ដាក់​លើ​ស្មា​មនុស្ស​តែ​ពួកគេ​មិន​ព្រម​យក​ម្រាមដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំងនោះ​ទេ 5ហើយគ្រប់​ការ​ទាំងអស់​ដែល​ពួកគេ​ធ្វើ​គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែប៉ុណ្ណោះ​គឺ​ពួកគេ​បាន​ពង្រីក​ស្លាក ▼
▼«ស្លាក»​ គឺ​ជា​ផ្ទាំង​ក្រណាត់​តូចៗ​ ដែល​ពួក​យូដា​សរសេរ​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ដែល​មាន​នៅ​ក្នុង​បទគម្ពីរ​ និក្ខ​ ១៣:១​-១០,​១១-​១៦​ ទុតិ​ ៦:៤-៩ ​,១១:១៣-២១​។​ ផ្ទាំង​ក្រណាត់​ទាំងនេះ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ប្រអប់​តូចៗ​រួចចង​នឹង​ខ្សែ​ស្បែក​សម្រាប់​ពាក់​នៅ​លើ​ថ្ងាស​ និង​ដៃ​ឆ្វេង​ទល់​នឹង​បេះដូង​ ដើម្បី​ជា​កា​ររំឭក​អំពី​ភារកិច្ច​នៃ​ការ​កាន់​តាម​បញ្ញតិ្ដ​របស់​ព្រះជាម្ចាស់​ (សូម​មើល​ និក្ខ​ ១៣:១៦​)​។​
​ដែល​ពួកគេ​ពាក់​កាន់តែ​ធំឡើងៗ​ឯ​រំយោល​អាវ​វិញ​កាន់តែ​វែង​ទៅៗ​ដែរ។
6ពួកគេចូលចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលាប្រជុំ​និង​នៅ​កន្លែង​កិត្ដិយស​នៅក្នុង​ពិធី​ជប់លៀង 7ពួកគេចូលចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទីប្រជុំជន​និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោក​គ្រូ 8ប៉ុន្ដែចំពោះ​អ្នករាល់គ្នា​វិញ​កុំ​ឲ្យ​គេ​ហៅ​ថា​គ្រូ​ដ្បិត​គ្រូ​របស់​អ្នករាល់គ្នា​មាន​តែ​ម្នាក់​គត់​ហើយ​អ្នក​ទាំងអស់​គ្នា​ជា​បងប្អូន​នឹងគ្នា 9កុំហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នករាល់គ្នា​ព្រោះ​ឪពុក​របស់​អ្នករាល់គ្នា​មាន​តែ​ម្នាក់​គត់​គឺ​នៅ​ស្ថានសួគ៌ 10ហើយកុំ​ឲ្យ​គេ​ហៅ​ថា​ម្ចាស់​ដែរ​ដ្បិត​ម្ចាស់​របស់​អ្នករាល់គ្នា​មាន​តែ​ម្នាក់​គត់​គឺ​ព្រះ​គ្រិស្ដ 11អ្នកដែល​ធំជាងគេ​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ត្រលប់ជា​អ្នកបម្រើ​អ្នករាល់គ្នា​វិញ 12ព្រោះអ្នក​ណា​លើកតម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ឯ​អ្នក​ណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើកតម្កើង​វិញ។ 13វេទនា​ដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​អ្នករាល់គ្នា​មិន​ចូល​ទេ​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។ 14វេទនា ▼
▼ឯកសារដើមមួយចំនួនគ្មានខនេះទេ ។
ដល់​អ្នករាល់គ្នា​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាង​គណៈផារីស៊ី​ជា​មនុស្សមានពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យូរ​ហេតុនេះ​អ្នករាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ។
15វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរ​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយជា​អ្នកកាន់សាសនា​រួច​ពេល​គេ​ក្លាយជា​អ្នក​កាន់​សាសនា​ហើយ​អ្នករាល់គ្នា​ធ្វើ​ឲ្យ​គេ​ក្លាយជា​អ្នកធ្លាក់​នរក​លើស​អ្នករាល់គ្នា​ទ្វេដង 16វេទនាដល់​អ្នករាល់គ្នា​ហើយ​អ្នកនាំផ្លូវ​កង្វាក់​អើយ! ​ដ្បិត​អ្នករាល់គ្នា​និយាយ​ថា​អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​សម្បថ​នោះ​គ្មាន​ន័យ​ទេ​តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​អ្នកនោះ​ជាប់​សម្បថ​ហើយ។ 17មនុស្សកង្វាក់​ល្ងង់​អើយ! ​តើ​មួយណា​វិសេសជាង​ជា​មាស​ឬ​ជា​ព្រះ​វិហារ​ដែល​ធ្វើឲ្យ​មាស​ទៅជាបរិសុទ្ធ? 18ហើយថា​អ្នកណា​ស្បថ​នឹង​កន្លែងថ្វាយតង្វាយ​សម្បថ​នោះ​គ្មាន​ន័យ​ទេ​តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែងថ្វាយតង្វាយ​អ្នកនោះ​ជាប់​សម្បថ​ហើយ 19មនុស្សកង្វាក់​អើយ! ​តើ​មួយណា​វិសេសជាង​ជា​តង្វាយ​ឬ​កន្លែងថ្វាយតង្វាយ​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាបរិសុទ្ធ? 20ដូច្នេះអ្នក​ដែល​ស្បថ​នឹង​កន្លែងថ្វាយតង្វាយ​គឺ​ស្បថ​នឹង​កន្លែងថ្វាយតង្វាយ​ព្រមទាំង​របស់​ទាំងអស់​នៅលើ​នោះ​ហើយ 21ឯអ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​គឺ​ស្បថ​នឹង​ព្រះវិហារ​ព្រមទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ 22អ្នកណាស្បថ​នឹង​ស្ថានសួគ៌​គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ព្រមទាំង​ព្រះអង្គ​ដែល​គង់​នៅលើ​នោះ​ហើយ។ 23វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​ថ្វាយ​តង្វាយ​មួយភាគដប់​ទាំង​ជីរអង្កាម​ជីរនាងវង​និង​ម្អម​ប៉ុន្ដែ​អ្នករាល់គ្នា​ធ្វេសប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅក្នុង​គម្ពីរ​វិន័យ​គឺ​យុត្ដិធម៌​សេចក្ដី​មេត្ដាករុណា​និង​ជំនឿ​សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយក៏​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​សេចក្ដី​ទាំងនេះ​ដែរ។ 24អ្នកនាំផ្លូវកង្វាក់​អើយ! ​អ្នករាល់គ្នា​ស្រង់​មូស​ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។ 25វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្ស​មាន​ពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​សំអាត​ពែង​និង​ចាន​ដែល​នៅ​ខាងក្រៅ​ឯ​ខាងក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​និង​ការបណ្ដោយតាម​តណ្ហារបស់ខ្លួន 26ពួកអ្នកខាងគណៈផារិស៊ី​ដ៏​កង្វាក់​អើយ! ​ចូរ​សំអាត​ខាងក្នុង​ពែង​ជាមុនសិន​នោះ​ទើប​ខាងក្រៅ​បាន​ស្អាត​ដែរ។ 27វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្សមានពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​ប្រៀប​ដូចជា​ផ្នូរ​ដែល​លាបពណ៌ស​ពី​ខាងក្រៅ​មើលទៅ​ពិតជា​ស្អាត​មែន​ប៉ុន្ដែ​ខាងក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​និង​ភាព​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង 28ហើយអ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​នៅចំពោះមុខ​មនុស្ស​មើលទៅ​សុចរិត​ពី​ខាងក្រៅ​មែន​ប៉ុន្ដែ​ខាងក្នុង​អ្នករាល់គ្នា​ពេញ​ដោយ​ពុតត្បុត​និង​សេចក្ដីទុច្ចរិត។ 29វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ជា​មនុស្សមានពុត​អើយ! ​ដ្បិត​អ្នករាល់គ្នា​សង់​ផ្នូរ​របស់​អ្នកនាំព្រះបន្ទូល​រួច​តុបតែង​ស្ដូប​របស់​ពួក​មនុស្ស​សុចរិត 30ហើយនិយាយ​ថា​ប្រសិនបើ​យើង​បាន​នៅ​ជំនាន់​ដូនតា​របស់​យើង​នោះ​យើង​មិន​រួមគំនិត​ជាមួយ​ពួក​គាត់​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូល​ទេ 31ដូច្នេះអ្នករាល់គ្នា​ធ្វើបន្ទាល់​ដោយ​ខ្លួនឯង​ហើយ​ថា​អ្នករាល់គ្នា​ជា​កូនចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូល 32ចូរអ្នករាល់គ្នា​សម្រេច​អ្វីៗ​ដែល​ដូនតា​របស់​អ្នករាល់គ្នា​បាន​ធ្វើ​ចុះ។ 33ឱពួក​ពូជ​ពស់វែក​អើយ! ​តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ការជំនុំជម្រះ​ឲ្យ​ធ្លាក់​នរក​យ៉ាង​ដូចម្ដេច​បាន? 34ហេតុនេះហើយ​ខ្ញុំ​ចាត់​ពួក​អ្នកនាំព្រះបន្ទូល​ពួក​អ្នកមានប្រាជ្ញា​និង​ពួក​គ្រូវិន័យ​ឲ្យមក​ឯ​អ្នករាល់គ្នា​ប៉ុន្ដែ​អ្នក​ខ្លះ​ត្រូវ​អ្នករាល់គ្នា​សម្លាប់​និង​ឆ្កាង​ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អ្នករាល់គ្នា​វាយនឹងខ្សែតី​នៅក្នុង​សាលាប្រជុំ​របស់​អ្នករាល់គ្នា​ព្រមទាំង​បៀតបៀន​ពួកគេ​ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ។ 35ដូច្នេះឈាម​របស់​មនុស្ស​សុចរិត​ទាំងអស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខជា​ធ្លាក់​មក​លើ​អ្នករាល់គ្នា​មិនខាន​ចាប់ពី​ឈាម​របស់​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូតដល់​ឈាម​របស់​លោក​សាការី​ជា​កូន​របស់​លោក​បារ៉ាគា ▼
▼«លោកសាការីជាកូនរបស់លោកបារ៉ាគា» ព្រឹត្ដិការណ៍នេះឃើញនៅក្នុង ២ របា ២៤:២០-២២។
​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​និង​កន្លែងថ្វាយតង្វាយ។
36ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​សេចក្ដី​ទាំងអស់​នេះ​នឹង​ធ្លាក់មក​លើ​ជំនាន់​នេះ។

ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម

37ឱ​ក្រុង​យេរូសាឡិម​ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​អ្នកនាំព្រះបន្ទូល​និង​បាន​គប់ដុំថ្ម​ទៅលើ​ពួក​អ្នក​ដែល​បាន​ចាត់ឲ្យមក​ឯ​អ្នក​អើយ! ​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់​អ្នក​ប៉ុន្មានដង​មកហើយ​គឺ​ដូចជា​មេមាន់​ប្រមូល​កូន​របស់​វា​មក​​​ក្រុង​​នៅ​ក្រោម​ស្លាប​ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ 38មើល៍ផ្ទះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​ទុក​ចោល​ស្ងាត់​ជ្រងំ 39ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​ចាប់ពី​ពេលនេះ​តទៅ​រហូត​ទាល់តែ​អ្នករាល់គ្នា​និយាយ​ថា​សូម​ថ្វាយ​ព្រះពរ​ព្រះអង្គ​ដែល​យាងមក​ក្នុង​នាម​ព្រះអម្ចាស់»។
Copyright information for KhmKCB