‏ Matthew 3

សេចក្ដីប្រកាសអំពីព្រះយេស៊ូជាព្រះម៉ែស៊ី

1នៅ​គ្រា​នោះ​លោក​យ៉ូហាន ▼
▼«លោកយ៉ូហាន​» គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ៣​:៤,​១៣,​១៤។​​
​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ប្រកាស​នៅ​ទីរហោឋាន​ក្នុង​ស្រុក​យូដា
2ថា៖ ​«ចូរ​ប្រែចិត្ដ​ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិតបង្កើយ» 3ដ្បិតអ្នក​នេះ​ហើយ​ដែល​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖ ​«មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ ▼
▼«មានសំឡេង...ព្រះអង្គ» សូមមើល អេសា ៤០:៣។
»។
4លោកយ៉ូហាន​មាន​សម្លៀកបំពាក់ ▼
▼«សម្លៀកបំពាក់​» សម្លៀកបំពាក់​របស់លោកយ៉ូហាន​ ដូច​គ្នា​ទៅ​នឹង​សម្លៀក​បំពាក់​របស់លោកអេលីយ៉ា​ដូច្នោះ​ដែរ​ (២ ពង្សា​ ១:៨)
​ធ្វើពី​រោម​អូដ្ឋ​និង​ខ្សែក្រវាត់​ស្បែក​នៅនឹង​ចង្កេះ​ហើយ​គាត់​បរិភោគ​កណ្ដូប​និង​ទឹកឃ្មុំ​ព្រៃ​ជា​អាហារ។
5បន្ទាប់មកមនុស្ស​ពី​ក្រុង​យេរូសាឡិម​ពី​គ្រប់​ទីកន្លែង​ក្នុង​ស្រុក​យូដា​និង​ស្រុក​ទាំងអស់​នៅជុំវិញ​អូរ​យ័រដាន់​បាន​ចេញមក​រក​គាត់ 6ហើយគេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។ 7ប៉ុន្ដែពេល​ឃើញ​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​អ្នកខាងគណៈសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​គាត់​ក៏​និយាយ​ទៅ​គេ​ថា៖ ​«នែ​ពូជ​ពស់វែក​អើយ! ​តើ​នរណា​ព្រមាន​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​សេចក្ដីក្រោធ​ដែល​នឹង​មកដល់​ដូច្នេះ? 8ហេតុនេះចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការប្រែចិត្ដ​ចុះ 9ហើយកុំ​គិត​ក្នុង​ចិត្ដ​ឲ្យសោះ​ថា​យើង​មាន​លោក​​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។ 10ឯពូថៅ​នៅ​នឹង​គល់​ឈើ​រួចជាស្រេច​ដូច្នេះ​រាល់​ដើមឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះទៅ​ក្នុង​ភ្លើង 11ខ្ញុំធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការប្រែចិត្ដ​ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​មាន​អំណាច​ខ្លាំងជាង​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​នឹង​ភ្លើង​វិញ 12ព្រះអង្គកាន់​ចង្អេរ​ក្នុង​ព្រះ​ហស្ដ​ហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោកស្រូវ​របស់​ព្រះអង្គ​ព្រះអង្គ​នឹង​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​ប៉ុន្ដែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។

ព្រះយេស៊ូទទួលពិធីជ្រមុជទឹក

13បន្ទាប់មក​ព្រះ​យេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មករក​លោក​យ៉ូហាន​នៅ​អូរ​យ័រដាន់​ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់ 14ប៉ុន្ដែលោក​យ៉ូហាន​បាន​ព្យាយាម​ឃាត់​ព្រះអង្គ​ដោយ​ទូល​ថា៖ ​«ខ្ញុំ​ត្រូវការ​ទទួល​ពិធី​ជ្រមុជទឹក​ពី​លោក​ម្ដេចក៏​លោក​មក​រក​ខ្ញុំ​វិញ​ដូច្នេះ?» 15ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ ​«ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ដ្បិត​នេះ​ជា​ការសមគួរ​ដើម្បី​ឲុ្យ​យើង​សម្រេចតាម​គ្រប់​សេចក្ដីសុចរិត​ទាំងអស់» ​គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។ 16កាលព្រះ​យេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ភ្លាមនោះ​ព្រះអង្គ​ក៏​ឡើង​ពី​ទឹក​មក​ស្រាប់តែ​មេឃ​បើក​ចំហ​នៅចំពោះ​ព្រះអង្គ​ហើយ​ព្រះអង្គ​ឃើញ​ព្រះ​វិញ្ញាណ​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ដូចជា​សត្វ​ព្រាប 17នោះមាន​សំឡេង​បន្លឺ​ចេញពី​ស្ថានសួគ៌​មក​ថា៖ ​«នេះ​ជា​បុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។
Copyright information for KhmKCB