‏ Matthew 4

អារក្សសាតាំងល្បួងព្រះយេស៊ូ

1បន្ទាប់មក​ព្រះ​វិញ្ញាណ​បាន​នាំ​ព្រះ​យេស៊ូ​ទៅ​ទីរហោឋាន​ឲ្យ​អារក្ស​សាតាំង​ល្បួង 2បន្ទាប់ពីបាន​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក​ព្រះអង្គ​ឃ្លាន។ 3មេល្បួង ▼
▼«​មេល្បុង​» សំដៅ​លើ​អារក្សសាតាំង​។​
ក៏​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំងនេះ​ត្រលប់ជា​នំប៉័ង​ទៅ»
4ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថា​មនុស្ស​មិន​រស់​ដោយសារ​នំប៉័ង​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​រស់​ដោយសារ​គ្រប់ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ ▼
▼«​ព្រះឱស្ឋ» រាជស័ព្ធ ប្រើ​សម្រាប់​ហៅ​ «មាត់»។
​ឱស្ឋ​ព្រះជាម្ចាស់​មក ▼
▼«មនុស្សមិនរស់...ព្រះជាម្ចាស់មក​» សូមមើល ទុតិ ៨:៣។
»។
5បន្ទាប់មកអារក្សសាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​បរិសុទ្ធ ▼
▼«​ក្រុងបរិសុទ្ធ» សំដៅ​លើ​ក្រុងយេរូសាឡិម។​
​ហើយ​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះ​វិហារ
6រួចទូល​ព្រះអង្គ​ថា៖ ​«បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​ទម្លាក់​ខ្លួន​ទៅក្រោម​ទៅ​ដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពីដំណើរ​អ្នក​ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម ▼
▼«ព្រះអង្គនឹងបង្គាប់...ទង្គិចនឹងថ្ម​» អារក្សសាតាំងដកស្រង់បទគម្ពីរ ទំនុក ៩១:១១-១២។
»
7ព្រះយេស៊ូ​មានបន្ទូល​ទៅ​វា​ថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ទៀត​ថា​កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ ▼
▼«កុំល្បួងព្រះអម្ចាស់...អ្នកឡើយ​» សូមមើល ទុតិ ៦:១៦។
»។
8បន្ទាប់មក​អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅលើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី​និង​សិរី​រុងរឿង​របស់​នគរទាំងនោះ​ដល់​ព្រះអង្គ 9ហើយវា​ទូល​ព្រះអង្គ​ថា៖ ​«បើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំងអស់​នេះ​ដល់​អ្នក» 10នោះព្រះ​យេស៊ូ​មានបន្ទូល​ទៅ​វា​ថា៖ ​«អារក្ស​សាតាំង​ចេញទៅ! ​ដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ ▼
▼«​អ្នកត្រូវ...តែមួយប៉ុណ្ណោះ» សូមមើល ទុតិ ៦:១៣។
»
11ដូច្នេះអារក្ស​សាតាំង​ក៏​ចាកចេញ​ពី​ព្រះអង្គ​ហើយ​មើល៍! ​ពួក​ទេវតា​ក៏​ចូលមកជិត​និង​បម្រើ​ព្រះអង្គ។

កិច្ចការ​របស់ព្រះយេស៊ូនៅ​ស្រុកកាលីឡេ​

12កាល​ឮ​ថា​គេ​បាន​ចាប់​លោក​យ៉ូហាន ▼
▼«​លោកយ៉ូហាន​» គេ​ហៅ​ជា​ទូទៅ​ថា​ «យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​ មាន​​នៅ​​ក្នុង​ ៤:២១​។​​
​ព្រះអង្គ​ក៏​យាងទៅ​ស្រុក​កាលីឡេ។
13ពេលចាកចេញ​ពី​ក្រុង​ណាសារ៉ែត​មក​ព្រះអង្គ​ទៅ​រស់​នៅក្នុង​ក្រុង​កាពើណិម​ស្ថិតនៅជិតបឹង ▼
▼«​បឹង​» សំដៅ​លើ​បឹង​កាលីឡេ​។​ មាន​នៅ​ក្នុង ៤:១៥,១៨។​
​ក្នុង​ស្រុក​សាប់យូឡូន​និង​ស្រុក​ណែបថាលី
14នោះក៏សម្រេចសេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​ថា៖ 15«ស្រុក​សាប់យូឡូន​និង​ស្រុក​ណែបថាលី​ស្ថិត​នៅតាម​ផ្លូវ​មាត់បឹង​នៅឯ​នាយ​អូរ​យ័រដាន់​ជា​ស្រុក​កាលីឡេ​របស់​សាសន៍ដទៃ 16ប្រជាជនដែល​អង្គុយ​នៅក្នុង​សេចក្ដីងងឹត​បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​ហើយ​មាន​ពន្លឺ​មួយ​រះឡើង​ក្នុងចំណោម​ពួក​អ្នក​អង្គុយ​នៅក្នុង​ស្រុក​និង​នៅក្នុង​ស្រមោល​នៃ​សេចក្ដីស្លាប់» 17ចាប់ពីពេលនោះ​មក​ព្រះ​យេស៊ូ​ចាប់ផ្ដើម​ប្រកាស​ដោយ​មានបន្ទូល​ថា៖ ​«ចូរ​ប្រែចិត្ដ​ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិតបង្កើយ»។

ព្រះយេស៊ូត្រាស់ហៅពួកសិស្សដំបូង

18ពេល​យាង​តាមមាត់​បឹង​កាលីឡេ​ព្រះអង្គ​ទតឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ​គឺ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​និង​លោក​អនទ្រេ​ជា​ប្អូន​កំពុង​បង់​សំណាញ់​ក្នុង​បឹង 19ព្រះអង្គមាន​បន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​មក​តាម​ខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើជា​អ្នក​នេសាទ​មនុស្ស​វិញ» 20ភ្លាមនោះពួកគេ​ក៏​ទុក​សំណាញ់​ចោល​រួច​ដើរ​តាម​ព្រះអង្គ​តែម្ដង។ 21កាលយាងហួស​ទីនោះ​បន្ដិច​ព្រះអង្គ​ទតឃើញ​បងប្អូន​ពីរ​នាក់​ទៀត​គឺ​លោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​ប្អូន​ដែល​ត្រូវជា​កូន​របស់​លោក​សេបេដេ​កំពុង​ជួសជុល​សំណាញ់​ក្នុង​ទូក​ជាមួយ​លោក​សេបេដេ​ជា​ឪពុក​ព្រះអង្គ​ក៏​ហៅ​អ្នកទាំងពីរ​នោះ 22ភ្លាមនោះពួកគេ​ក៏​ចាកចេញ​ពី​ទូក​និង​ឪពុក​របស់​ពួកគេ​ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។

ព្រះយេស៊ូបង្រៀន ព្រមទាំងធ្វើការអស្ចារ្យ

23ព្រះអង្គ​បាន​យាងទៅ​ពាសពេញ​ស្រុក​កាលីឡេ​បង្រៀន​នៅក្នុង​សាលាប្រជុំ​នានា​របស់​ពួកគេ​ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​និង​បាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែបយ៉ាង​ក្នុងចំណោម​ប្រជាជន​ឲ្យបានជា​ផង។ 24កេរ្ដិ៍ឈ្មោះរបស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​​​ពាសពេញ​ស្រុក​ស៊ីរី​គេ​បាន​នាំយក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ​មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​មនុស្ស​អារក្សចូល​មនុស្ស​ឆ្កួតជ្រូក​និង​មនុស្ស​ស្លាប់ដៃជើង​ផង​ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យជា​ទាំងអស់​គ្នា។ 25បណ្ដាជនច្រើនកុះករ​មកពី​ស្រុក​កាលីឡេ​ស្រុក​ដេកាប៉ូល​ក្រុង​យេរូសាឡិម​ស្រុក​យូដា​និង​ស្រុក​នៅឯនាយ​អូរ​យ័រដាន់​បាន​ដើរតាម​ព្រះអង្គ។
Copyright information for KhmKCB