‏ Matthew 5

ព្រះយេស៊ូបង្រៀននៅលើភ្នំ

1កាល​បាន​ឃើញ​បណ្ដាជន​ព្រះអង្គ​ក៏​យាងឡើង​លើ​ភ្នំ​ហើយ​អង្គុយ​ចុះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូលមកជិត​ព្រះអង្គ 2រួចព្រះអង្គ​ក៏​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា៖

ព្រះយេស៊ូបង្រៀនអំពីព្រះពរ

3«មានពរ​ហើយ​អស់អ្នក​ដែល​មាន​សេចក្ដីកម្សត់​ខាងឯ​វិញ្ញាណ ▼
▼«សេចក្ដី​កម្សត់​ខាង​វិញ្ញាណ» មានន័យថាអ្នកបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។
​ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នកទាំងនោះ។

4មានពរ​ហើយ​អស់​អ្នក​ដែល​យំសោក​ដ្បិត​អ្នកទាំងនោះ​នឹង​ទទួល​ការកម្សាន្ដចិត្ដ។

5មានពរ​ហើយ​អស់​អ្នក​ដែល​ស្លូតត្រង់​ដ្បិត​អ្នកទាំងនោះ​នឹងបាន​ផែនដី​ជា​មរតក។ 6មានពរហើយ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដីសុចរិត​ដ្បិត​អ្នកទាំងនោះ​នឹង​បាន​ឆ្អែត។

7មានពរ​ហើយ​អស់​អ្នកដែលមានចិត្ដមេត្ដា​ដ្បិត​អ្នកទាំងនោះ​នឹង​ទទួល​​សេចក្ដីមេត្ដា។ 8មានពរហើយ​អស់​អ្នក​មាន​​​ចិត្ដ​បរិសុទ្ធ​ដ្បិត​អ្នកទាំងនោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។

9មានពរ​ហើយ​អស់​អ្នកដែលផ្សះផ្សា​គេ​ដ្បិត​អ្នកទាំងនោះ​នឹង​ត្រូវបាន​ហៅថា​ជា​កូន​របស់​ព្រះជាម្ចាស់។ 10មានពរហើយ​អស់​អ្នក​ដែល​ត្រូវគេ​បៀតបៀន​ដោយព្រោះតែ​សេចក្ដីសុចរិត​ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នកទាំងនោះ។ 11អ្នករាល់គ្នាមានពរ​ហើយ​ក្នុងកាល​ដែល​គេ​ជេរ​បៀតបៀន​និយាយ​អាក្រក់​បង្ខូច​អ្នករាល់គ្នា​គ្រប់​បែបយ៉ាង​ដោយព្រោះ​ខ្ញុំ។ 12ចូរមាន​អំណរ​ហើយ​រីករាយ​ជាខ្លាំង​ឡើង​ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅឯ​ស្ថានសួគ៌​ព្រោះ​គេ​បាន​បៀតបៀន​អ្នកនាំព្រះបន្ទូល​ដែល​នៅមុន​អ្នករាល់គ្នា​បែប​ដូច្នោះ​ដែរ។

ពួកអ្នកជឿ​ជា​អំបិលនិងជា​ពន្លឺ​នៃលោកិយ

13អ្នករាល់គ្នា​ជា​អំបិល​នៃ​ផែនដី​ប៉ុន្ដែ​បើ​អំបិល​បាត់ជាតិប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើឲ្យប្រៃ​វិញ​បាន? ​វា​គ្មាន​ប្រយោជន៍​អ្វី​ទៀតទេ​មានតែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរជាន់​ប៉ុណ្ណោះ 14អ្នករាល់គ្នាជា​ពន្លឺ​នៃ​លោកិយ​ទីក្រុង​ដែល​តាំង​នៅលើ​ភ្នំ​មិន​អាច​លាក់បាំង​បាន​ទេ 15ក៏គ្មានអ្នកណា​អុជ​ចង្កៀង​ដាក់​នៅក្រោម​ថាំង​ដែរ​គឺ​ដាក់​នៅ​លើ​ជើងចង្កៀង​វិញ​ដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​នៅក្នុង​ផ្ទះ។ 16ចូរឲ្យ​ពន្លឺ​អ្នករាល់គ្នា​ភ្លឺ​នៅចំពោះមុខ​មនុស្ស​យ៉ាងនោះដែរ​ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នករាល់គ្នា​រួច​សរសើរតម្កើង​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។

ព្រះយេស៊ូជាអ្នកបំពេញ​ក្រិត្យ​វិន័យ​

17កុំ​គិត​ថា​ខ្ញុំ​មក​បំផ្លាញ​គម្ពីរវិន័យ​ឬ​ពាក្យ​របស់​អ្នកនាំព្រះបន្ទូល​ឲ្យសោះ​ខ្ញុំ​មិនមែន​មក​បំផ្លាញ​ទេ​ប៉ុន្ដែ​ខ្ញុំមក​ធ្វើឲ្យ​សម្រេច​វិញ 18ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​រហូតដល់​ផ្ទៃមេឃ​និង​ផែនដី​វិនាស​ទៅ​ក៏​គ្មាន​សញ្ញា​ក្បៀស​ឬ​សញ្ញា​បន្តក់​ណាមួយ​ក្នុង​គម្ពីរវិន័យ​ត្រូវ​លុប​បំបាត់ចោល​ដែរ​លុះត្រាតែ​អ្វីៗ​បាន​សម្រេច​ជាមុនសិន។ 19ដូច្នេះអ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុងចំណោម​បញ្ញត្ដិ​ទាំងនេះ​ហើយ​បង្រៀន​មនុស្ស​ឲ្យធ្វើ​ដូច្នោះ​អ្នកនោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូចបំផុត​នៅក្នុង​នគរ​ស្ថានសួគ៌​ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដតាម​និង​បង្រៀន​បញ្ញត្ដិ​ទាំងនេះ​អ្នកនោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នកធំ​នៅក្នុង​នគរ​ស្ថានសួគ៌។ 20ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​បើ​សេចក្ដីសុចរិត​របស់​អ្នករាល់គ្នា​មិន​លើស​សេចក្ដីសុចរិត​របស់​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​ទេ​នោះ​អ្នករាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។

ព្រះយេស៊ូបង្រៀនថាការខឹងស្មើនឹងការសម្លាប់

21អ្នករាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​កុំ​សម្លាប់មនុស្ស​ឲ្យសោះ​អ្នកណា​សម្លាប់មនុស្ស​អ្នក​នោះ​នឹងត្រូវ​ជាប់​ទោស 22ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួនឯង​នោះ​នឹងត្រូវ​ជាប់​ទោស​ដែរ​ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួនឯង​ថា​«អាឡប់» ​អ្នក​នោះ​នឹងត្រូវ​ក្រុមប្រឹក្សាកំពូល ▼
▼«ក្រុម​ប្រឹក្សា​កំពូល​» គឺ​ជា​តុលាការ​ជាន់​ខ្ពស់​របស់​សាសនា​យូដា​ រួម​មាន​អ្នក​ដឹកនាំ​ប្រមាណ​ចិតសិប​នាក់​ ដែល​គ្រប់គ្រង​ដោយ​សម្ដេច​សង្ឃ។
​ដាក់​ទោស។ ​អ្នកណា​ដែល​ជេរ​គេ​ថា​«អាឆ្កួត» ​អ្នក​នោះ​នឹងត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក។
23ដូច្នេះបើ​អ្នក​នាំ​តង្វាយ​មក​កន្លែងថ្វាយតង្វាយ​ហើយ​នៅទីនោះ​អ្នក​ចាំ​ថា​បងប្អូន​របស់​អ្នក​មាន​រឿង​ទាស់​នឹង​អ្នក 24ចូរទុក​តង្វាយ​នៅទីនោះ​នៅ​មុខ​កន្លែងថ្វាយតង្វាយ​ចុះ​ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជាមុនសិន​រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ 25ចូរជានា​នឹង​គូវិវាទ​របស់​អ្នក​ភ្លាមៗ​ពេល​អ្នក​នៅ​តាម​ផ្លូវ​ជាមួយ​អ្នកនោះ​ក្រែងលោ​គេ​ប្រគល់​អ្នក​ឲ្យ​ទៅ​ចៅក្រម​ហើយ​ចៅក្រម​ប្រគល់​អ្នក​ឲ្យ​ទៅ​នគរបាល​រួច​អ្នក​ត្រូវ​ជាប់​គុក។ 26ខ្ញុំប្រាប់​អ្នក​ជា​ប្រាកដ​ថា​អ្នក​ចេញ​ពីទីនោះ​មិនបាន​ឡើយ​លុះត្រាតែ​អ្នក​សង​គេ​ដោយ​ឥតខ្វះ​មួយ​សេន។

ចិត្ដស្រើបស្រាលអាក្រក់ដូចការផិតក្បត់

27អ្នករាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​កុំ​ផិតក្បត់​ឲ្យសោះ ▼
▼«កុំផិត...សោះ» សូមមើល និក្ខ ២០:១៤។
28ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អស់​អ្នក​ដែល​សម្លឹងមើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដស្រើបស្រាល​ចង់បាន​នាង​អ្នកនោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួចទៅហើយ។ 29បើភ្នែក​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដបាប​ចូរ​ខ្វេះ​វា​ចោល​ទៅ​ដ្បិត​បើ​អ្នក​បាត់បង់​អវយរៈ​មួយ​ប្រសើរជាង​ឲ្យ​រូបកាយ​ទាំងមូល​ត្រូវ​បោះ​ទៅក្នុង​ស្ថាននរក។ 30បើដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដបាប​ចូរ​កាត់​វា​ចោល​ទៅ​ដ្បិត​បើ​អ្នក​បាត់បង់​អវយវៈ​មួយ​ប្រសើរជាង​ឲ្យ​រូបកាយ​ទាំងមូល​ធ្លាក់​ទៅក្នុង​ស្ថាននរក។

ព្រះយេស៊ូបង្រៀនអំពីការលែងលះ

31មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​អ្នកណា ▼
▼«អ្នកណា...ឲ្យនាង» សូមមើល ទុតិ ២៤:១។
​លែង​ប្រពន្ធ​អ្នកនោះ​ត្រូវ​ប្រគល់​លិខិត​លែងលះ​ឲ្យ​នាង។
32ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​អ្នកនោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។ ​អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​អ្នកនោះ​ក៏​ផិតក្បត់​ដែរ។

ព្រះយេស៊ូបង្រៀនឲ្យនិយាយសេចក្ដីពិត

33មួយទៀត​អ្នករាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​កុំ ▼
▼«កុំប្រព្រឹត្ដ...ព្រះអម្ចាស់» សូមមើល ជន ៣០:២ និង ទុតិ ២៣:២១។
​ប្រព្រឹត្តខុស​សម្បថ​ឲ្យសោះ​ប៉ុន្ដែ​ត្រូវ​ធ្វើតាម​សម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់។
34ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​កុំ​ស្បថ​ឲ្យសោះ​ហើយ​កុំ​ស្បថ​នឹង​ស្ថានសួគ៌​ដ្បិត​ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។ 35កុំស្បថ​នឹង​ផែនដី​ដ្បិត​ផែនដី​ជា​កំណល់​បាទា ▼
▼«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
​របស់​ព្រះអង្គ។ ​កុំ​ស្បថ​នឹង​ក្រុង​យេរូសាឡិម​ដ្បិត​ជា​ក្រុង​របស់​ស្ដេច​ដ៏ឧត្ដម។
36កុំស្បថ​នឹង​ក្បាល​របស់​អ្នក​ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សសៃ​ត្រលប់ជា​ពណ៌​ស​ឬ​ខ្មៅ​បាន​ឡើយ។ 37ចូរឲ្យ​ពាក្យ​អ្នករាល់គ្នា​មែន​គឺ​មែន​ទេ​គឺ​ទេ​ប៉ុន្ដែ​លើសពី​សេចក្ដី​ទាំងនេះ​គឺ​មកពី​អារក្ស​សាតាំង​ទេ។

ព្រះយេស៊ូបង្រៀនកុំឲ្យសងសឹក

38អ្នករាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ភ្នែក ▼
▼«ភ្នែកសង...ធ្មេញ» សូមមើល និក្ខ ២១:២៤ លេវី ២៤:២០ និង ទុតិ ១៩:២១។
​សង​ដោយ​ភ្នែក​ធ្មេញ​សង​ដោយ​ធ្មេញ។
39ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​កុំ​តប​ត​មនុស្ស​អាក្រក់​បើគេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ចូរ​បែរ​ម្ខាងទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ។ 40ចំពោះអ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ ▼
▼«អាវក្នុង» មានសណ្ឋានជាអាវដៃខ្លី វែងត្រឹមជង្គង់ ពាក់ជាប់នឹងខ្លួន។ សូមមើលខយោងនៅក្នុង និក្ខ ២២:២៦-២៧។
​ខាង​ក្នុង​របស់​អ្នក​ចូរ​ឲ្យ​គេ​ទាំង​អាវវែង​ផង។
41អ្នកណាដែល​បង្ខំ​អ្នក​ឲ្យ​​ធ្វើដំណើរ​មួយ​ពាន់ជំហាន ▼
▼«មួយ​ពាន់​ជំហាន​»​ មាន​ប្រវែង​ប្រហែល​មួយ​ពាន់​ប្រាំ​រយ​ម៉ែត្រ​។​ «​ពីរ​ពាន់​ជំហាន​»​ មាន​ប្រវែង​ប្រហែល​បី​ពាន់​ប្រាំ​រយ​ម៉ែត្រ​។​
​ចូរ​ទៅ​ជាមួយ​គេ​ពីរ​ពាន់ជំហាន​ចុះ។
42ចូរឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ហើយ​កុំ​គេច​ពី​អស់​អ្នក​ដែល​ចង់​ខ្ចី​ឡើយ។

ព្រះយេស៊ូបង្រៀនឲ្យស្រឡាញ់សត្រូវ

43អ្នករាល់គ្នា​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ចូរ ▼
▼«ចូរស្រលាញ់...អ្នក» សូមមើល លេវី ១៩:១៨។
​ស្រលាញ់​អ្នកជិតខាង​របស់​អ្នក​ហើយ​ស្អប់​សត្រូវ​របស់​អ្នក។
44ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចូរ​ស្រលាញ់​សត្រូវ​របស់​អ្នករាល់គ្នា​ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា 45ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រលប់ជា​កូន​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​រះឡើង​បំភ្លឺ​ទាំង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់​ហើយ​ក៏​បង្អុរភ្លៀង​ធ្លាក់មក​លើ​ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​ដែរ។ 46ដ្បិតបើ​អ្នករាល់គ្នា​ស្រលាញ់​មនុស្ស​ដែល​ស្រលាញ់​អ្នករាល់គ្នា​តើ​អ្នករាល់គ្នា​បាន​រង្វាន់​អ្វី? ​សូម្បីតែ​អ្នកទារពន្ធដារ ▼
▼«អ្នក​ទារ​ពន្ធដារ​»​ គឺ​ជា​អ្នក​ទា​រពន្ធដារ​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចេញ​នាំ​ចូល​ក្នុង​ក្រុង​ ឲ្យ​ពួក​អភិបាល​រ៉ូម​។​
​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។
47បើអ្នករាល់គ្នា​រាប់អាន​តែ​បងប្អូន​ខ្លួនឯង​តើ​អ្នករាល់គ្នា​មាន​អ្វី​អស្ចារ្យ​ទៅ? ​សូម្បីតែ​សាសន៍ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ។ 48ដូច្នេះចូរ​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​ចុះ​ដូចជា​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​គ្រប់លក្ខណ៍​ដូច្នោះ​ដែរ។
Copyright information for KhmKCB