‏ Matthew 8

ព្រះយេស៊ូ​ប្រោស​មនុស្សឃ្លង់​

1ពេល​ព្រះអង្គ​យាងចុះ​ពី​ភ្នំ​មក​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ 2នោះមាន​មនុស្ស​ឃ្លង់ ▼
▼«​ឃ្លង់​»​ ជា​ជំងឺ​សើ​ស្បែក​ ប៉ុន្ដែ​ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ឃ្លង់​ ប្រហែល​ជា​សំដៅ​លើ​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ​ទៀត​ដែរ​ (​សូម​មើល​ លេវី​ ១៣​:១​-៤៦​ និង​១៤​:​១​-​៣២​)​។​ មាននៅក្នុង ៨:៣ ដែរ។​
​ម្នាក់​បាន​ចូលមកជិត​ថ្វាយបង្គំ​ព្រះអង្គ​និង​ទូល​ថា៖ ​«លោកម្ចាស់​អើយ! ​លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត ▼
▼«​ជា​ស្អាត​»​ មនុស្ស​ដែល​មាន​ជំងឺ​ស្បែក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​ចូល​ទៅ​ក្នុង​កន្លែង​ថ្វាយ​បង្គំ​ ឬ​ថ្វាយ​តង្វាយ​បាន​ទេ​។​ មាន​នៅ​ក្នុង ៨:៣ ដែរ។​
​បាន​ប្រសិនបើ​លោក​ចង់​ធ្វើ»។
3ព្រះអង្គក៏​លូក​ព្រះ ▼
▼«ព្រះហស្ដ» ជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ទៅ​ពាល់ ▼
▼«​លូក​ព្រះហស្ដ​ទៅ​ពាល់​»​ មាន​សារ:​សំខាន់​ គឺ​ត្រូវ​ចៀស​វាង​ប៉ះពាល់​រាង​កាយ​អ្នក​ជំងឺ​។​ ការ​ប៉ះ​ពាល់​អ្នក​ដែល​មិន​ស្អាត​ នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
​គាត់​ដោយ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ចង់​ចូរ​ឲ្យ​ជា​ស្អាត​ចុះ» ​ភ្លាម​នោះ​គាត់​ក៏​បាន​ជាស្អាត​ពី​ជំងឺ​ឃ្លង់​តែម្ដង។
4ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ប្រយ័ត្ន​កុំ​ប្រាប់​រឿងនេះ​ដល់​អ្នកណា​ឲ្យសោះ​ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ ▼
▼«ត្រូវទៅបង្ហាញខ្លួន» សូមមើល លេវី ១៤:១-៣២។
​ខ្លួន​ដល់​សង្ឃ​ហើយ​ថ្វាយ​តង្វាយ ▼
▼«ថ្វាយតង្វាយ» គឺជាតង្វាយដែលបានបង្គាប់នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ (មើលក្នុង លេវី ១៤:១-៣២)។
​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ ▼
▼«ដូចលោកម៉ូសេបានបង្គាប់» មិនមែនមានន័យថា ក្រឹត្យវិន័យចេញមកពីលោកម៉ូសេទេ ប៉ុន្ដែ​មក​ពី​គម្ពីរ​វិន័យ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​លោក​ម៉ូសេ​ ដែល​ជា​អ្នក​សរសេរ​ក្រឹត្យ​វិន័យ​នេះ​ឡើង​។​
​ចុះ​ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។

ជំនឿ​របស់នាយ​ទាហាន​រ៉ូម

5កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​មាន​នាយទាហាន​ម្នាក់​បាន​ចូលមកជិត​ព្រះអង្គ​អង្វរ​ថា៖ 6«លោក​ម្ចាស់​អើយ! ​បាវបម្រើ​ខ្ញុំ​ស្លាប់​ដៃជើង​ដេក​នៅ​ផ្ទះ​វេទនា​ណាស់» 7ព្រះយេស៊ូក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យជា» 8នាយទាហាននោះ​ទូល​វិញ​ថា៖ ​«លោកម្ចាស់​​អើយ​! ​ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​គឺ​សូម​លោក​គ្រាន់តែ​និយាយ​ពាក្យ​មួយម៉ាត់​ប៉ុណ្ណោះ​នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិនខាន 9ដ្បិតខ្ញុំ​ជា​មនុស្ស​ម្នាក់​ស្ថិត​នៅក្រោម​សិទ្ធិអំណាច​ដែរ​ខ្ញុំ​មាន​ទាហាន​ជាច្រើន​នៅក្រោម​បញ្ជា​ខ្ញុំ​បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​គេ​នឹង​ទៅ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក​គេ​នឹង​មក​ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​គេ​ក៏​ធ្វើ»។ 10កាលស្ដាប់ឮ​ដូច្នេះ​ព្រះ​យេស៊ូ​ស្ងើចសរសើរ​រួច​មានបន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរតាម​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​នៅ​អ៊ីស្រាអែល​ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែបនេះ​ទេ 11ហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​នឹង​មាន​មនុស្ស​ជាច្រើន​ពី​ទិស​ខាងកើត​និង​ទិស​ខាងលិច​មក​អង្គុយ​នៅ​តុអាហារ​ជាមួយ​លោក​អ័ប្រាហាំ​លោក​អ៊ីសាក​និង​លោក​យ៉ាកុប​នៅ​នគរ​ស្ថានសួគ៌។ 12ឯមនុស្ស​នៃ​នគរ​នោះ​នឹង​ត្រូវ​បោះទៅ​ខាងក្រៅ​ក្នុង​សេចក្ដីងងឹត​ដែល​មាន​តែ​ការទ្រហោយំ​និង​ការសង្កៀត​ធ្មេញ​នៅទីនោះ» ​។​ 13ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​នាយទាហាន​នោះ​ថា៖ ​«ចូរ​ទៅ​ចុះ​សូម​ឲ្យ​បាន​សម្រេច​ដូចដែល​លោក​ជឿ» ​ឯ​បាវបម្រើ​របស់​គាត់​ក៏បាន​ជា​នៅ​វេលា​នោះឯង។

ព្រះយេស៊ូប្រោសមនុស្សនៅក្រុងកាពើណិម

14កាល​ព្រះ​យេស៊ូ​យាងចូល​ទៅក្នុង​ផ្ទះ​លោក​ពេត្រុស​ព្រះអង្គ​បាន​ទតឃើញ​ម្ដាយក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន 15ព្រះអង្គពាល់ ▼
▼«ព្រះអង្គពាល់» មានសារ:សំខាន់ គឺត្រូវចៀសវាងប៉ះពាល់រាងកាយអ្នកជំងឺ។ ការប៉ះពាល់អ្នកដែលមិនស្អាត នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
​ដៃ​គាត់​គាត់​ក៏​បាន​ជា​ពី​គ្រុន​ហើយ​ក្រោកឡើង​បម្រើ​ព្រះអង្គ។

16នៅ​ល្ងាច​នោះ​គេ​បាន​នាំ​មនុស្ស​ជាច្រើន​ដែល​មានអារក្សចូល​មក​រក​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំងនោះ​ដោយ​ព្រះ​បន្ទូល​ព្រមទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យបានជា​ទាំងអស់​គ្នា 17ដើម្បីឲ្យ​បាន​សម្រេចសេចក្ដី​ដែល​ថ្លែង​ទុកមក​តាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​ថា​«ព្រះអង្គ​បាន​ទទួលយក​ជំងឺ​ហើយ​ផ្ទុកយក​គ្រប់​រោគា​របស់​យើង ▼
▼«ព្រះអង្គ​បាន​ទទួល​...យើង» សូម​មើល​​ អេសា​ ៥៣:៤។​
»។

ការក្លាយជាអ្នកដើរតាមព្រះយេស៊ូ

18ពេល​ព្រះ​យេស៊ូ​ទតឃើញ​មនុស្ស​កុះករ​នៅជុំវិញ​ព្រះអង្គ​ព្រះអង្គ​ក៏​បង្គាប់​ពួកសិស្ស​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង ▼
▼«ត្រើយ​ម្ខាង​» ​សំដៅ​លើ​ត្រើយ​ម្ខាង​នែ​បឹង​កាលីឡេ​។ មាន​នៅ​ក្នុង ៨:២៨។​
​ទៀត។
19មានគ្រូវិន័យ​ម្នាក់​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«លោក​គ្រូ​ខ្ញុំ​នឹង​ដើរតាម​លោក​ទោះ​លោក​ទៅ​ទីណា​ក៏ដោយ»។ 20ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«សត្វ​កញ្ជ្រោង​មាន​រូង​ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ» 21សិស្សរបស់​ព្រះអង្គ​ម្នាក់​ទៀត​បាន​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះសព​ឪពុក​របស់​ខ្ញុំ​ជាមុនសិន» 22ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មកតាម​ខ្ញុំ​ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។

ព្រះយេស៊ូធ្វើឲ្យព្យុះលើបឹងស្ងប់

23ព្រះអង្គ​បាន​យាងចុះ​ទូក​ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។ 24ពេលនោះកើតមាន​ព្យុះ​មួយ​យ៉ាងធំ​នៅ​លើ​បឹង​ហើយ​រលក​បាន​បោកបក់​គ្រប​លើ​ទូក​ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់លក់​ក្នុង​ដំណេក 25គេបាន​ចូលមកជិត​ព្រះអង្គ​ដាស់​ថា៖ ​«ព្រះអម្ចាស់! ​ជួយ​ផង​យើង​កំពុង​វិនាស​ហើយ!» 26ព្រះអង្គមានបន្ទូល​ទៅ​គេ​ថា៖ ​«ឱ​អ្នកមានជំនឿតិច​អើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ភ័យខ្លាច​ដូច្នេះ?» ​ព្រះអង្គ​ក៏​ក្រោកឡើង​ស្ដីបន្ទោស​ខ្យល់​និង​រលក​នោះ​បឹង​ក៏​មាន​ភាពស្ងប់​ឈឹង​វិញ។ 27ពួកគេនឹកអស្ចារ្យ​ទាំង​និយាយ​ថា៖ ​«តើ​លោក​នេះ​ជា​មនុស្ស​បែបណា​ហ្ន៎! ​សូម្បីតែ​ខ្យល់​និង​រលក​ក៏​ស្ដាប់បង្គាប់​លោក»។

ព្រះយេស៊ូបណ្ដេញអារក្សពីមនុស្សពីរនាក់

28កាល​ព្រះអង្គ​យាងមក​ដល់​ត្រើយម្ខាង​ជា​តំបន់​របស់​ពួកគេរ៉ាស៊ីន​នោះ​មាន​បុរស​ពីរ​នាក់​ដែល​មានអារក្សចូល​បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ពួកវា​កាចសាហាវ​ណាស់​ដូច្នេះហើយ​បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាម​ផ្លូវ​នោះ​បាន​ឡើយ 29ពួកវាស្រែក​ឡើង​ថា៖ ​«ឱ​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ! ​តើ​យើង​និង​ព្រះអង្គ​មាន​ហេតុអ្វី​នឹង​គ្នា? ​តើ​ព្រះអង្គ​មក​ទីនេះ​ដើម្បី​ធ្វើទោស​យើង​មុន​ពេល​កំណត់​ឬ?»។ 30នៅមិន​ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ីចំណី 31ពេលនោះពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ​ថា៖ ​«បើ​ព្រះអង្គ​បណ្ដេញ​យើង​សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ» 32ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកវា​ថា៖ ​«ចេញទៅ!» ​ពួកវា​ក៏​ចេញ​ហើយ​ចូល​ទៅក្នុង​ហ្វូង​ជ្រូក​នោះ។ ​ហ្វូង​ជ្រូក​បាន​បោល​ចុះ​ចំណោច​ចូល​ទៅក្នុង​បឹង​ហើយ​ស្លាប់​ក្នុង​ទឹក​អស់​ទៅ។ 33ពួកអ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់គេច​ចូល​ទៅ​ក្នុង​ក្រុង ▼
▼«ក្រុង» ប្រហែលជាក្រុងមួយនៅក្នុងស្រុកដេកាប៉ូល។ មាន​នៅ​ក្នុង ៨:៣៤ ដែរ​។​
​ហើយ​រៀបរាប់​ប្រាប់​គេ​អំពី​ហេតុការណ៍​ទាំងអស់​និង​ហេតុការណ៍​អំពី​បុរស​ដែល​មានអារក្សចូល​ផង​ដែរ
34ពួកអ្នក​ក្រុង​ទាំងអស់​បាន​ចេញមក​ជួប​ព្រះ​យេស៊ូ​ពេល​ឃើញ​ព្រះអង្គ​ពួកគេ​បាន​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ស្រុក​របស់​ពួកគេ។
Copyright information for KhmKCB