‏ Matthew 9

ព្រះយេស៊ូប្រោសមនុស្សស្លាប់ដៃជើង

1កាល​យាង​ចុះ​ទូក​រួច​ហើយ​ព្រះអង្គ​ក៏​ឆ្លង​ទៅ​ដល់​ក្រុង ▼
▼«ក្រុង» សំដៅលើក្រុងកាពើណិម។
​របស់​ព្រះអង្គ។
2មើល៍មាន​គេ​នាំ​មនុស្ស​ស្លាប់ដៃជើង​ម្នាក់​ដេក​លើ​គ្រែ​មក​រក​ព្រះអង្គ​ពេល​ព្រះ​យេស៊ូ​ទតឃើញ​ជំនឿ​របស់​ពួកគេ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​មនុស្ស​ស្លាប់ដៃជើង​នោះ​ថា៖ ​«ចូរ​មានទឹកចិត្ដឡើង​កូន​អើយ ▼
▼«កូន​អើយ​!​»​ គឺ​ជា​ពាក្យ​សម្ដែង​សេចក្ដី​ស្រលាញ់​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​របស់​ព្រះយេស៊ូ​ទេ​។​
! ​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោស​ហើយ»។
3ឯពួក​គ្រូវិន័យ​ខ្លះ​បាន​និយាយ​គ្នា​ថា៖ ​«មើល៍! ​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ហើយ» 4កាលព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ក៏​មានបន្ទូល​ថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ដ​ដូច្នេះ? 5ដ្បិតការដែល​និយាយ​ថា​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោស​ហើយ​និង​ការដែល​និយាយ​ថា​ចូរ​ក្រោកឡើង​ហើយ​ដើរ​ទៅ​តើ​មួយណា​ស្រួល​និយាយ​ជាង? 6ប៉ុន្ដែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា​កូន​មនុស្ស ▼
▼«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​មាន​សិទ្ធិអំណាច​លើកលែងទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ​បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅ​មនុស្ស​ស្លាប់ដៃជើង​ថា៖ ​«ចូរ​ក្រោកឡើង​យក​គ្រែស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ចុះ»
7គាត់ក្រោកឡើង​ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ។ 8កាលបណ្ដាជន​ឃើញ​ការនេះ​ក៏​កោតខ្លាច​ហើយ​សរសើរតម្កើង​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។

ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ

9កាល​ព្រះ​យេស៊ូ​យាងចេញ​ពីទីនោះ​ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ​កំពុង​អង្គុយ​នៅ​កន្លែងប្រមូលពន្ធដារ​ហើយ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មកតាម​ខ្ញុំ»។ ​គាត់​ក៏​ក្រោកឡើង​ហើយ​ដើរតាម​ព្រះអង្គ។ 10ក្រោយមកពេល​ព្រះអង្គ​ចូលរួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ក៏​មាន​ពួក​អ្នកទារពន្ធដារ​និង​ពួក​មនុស្សបាប​ជាច្រើន​បាន​មក​ចូលរួម​បរិភោគ​អាហារ​ជាមួយ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។ 11ពេលពួក​អ្នកខាងគណៈផារិស៊ី​ឃើញ​បែបនេះ​ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«ហេតុអ្វី​បានជា​គ្រូ​របស់​អ្នករាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នកទារពន្ធដារ​និង​ពួក​មនុស្សបាប​ដូច្នេះ?» 12ពេលព្រះអង្គ​ស្ដាប់ឮ​ក៏​មានបន្ទូល​ទៅពួកគេ​ថា៖ ​«មនុស្ស​មាន​សុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​មានតែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវការ។ 13ចូរទៅ​ស្វែងយល់​ពី​បទគម្ពីរ​ដែល​ថា​យើង​ចង់បាន​សេចក្ដីមេត្ដា​មិនមែន​យញ្ញបូជា​ទេ ▼
▼«យើងចង់...យញ្ញបូជាទេ» សូមមើល ហូសេ ៦:៦។
​តើ​នេះ​មាន​ន័យ​យ៉ាងដូចម្ដេច? ​ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ប៉ុន្ដែ​ហៅ​មនុស្សបាប​វិញ»។

ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ

14បន្ទាប់មក​សិស្ស​របស់​លោក​យ៉ូហាន ▼
▼«លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​
​បាន​ចូលមកជិត​ព្រះអង្គ​ទូល​ថា៖ ​«ហេតុអ្វី​ក៏​យើងខ្ញុំ​និង​ពួក​អ្នកខាងគណៈផារិស៊ី​តមអាហារ​ជា​ញឹកញាប់​តែ​សិស្ស​របស់​លោក​មិន​តមអាហារ​ដូច្នេះ?»
15ព្រះយេស៊ូ​មានបន្ទូល​ទៅ​គេ​ថា៖ ​«តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬទេ​នៅពេល​កូនកំលោះ​នៅ​ជាមួយ​ពួកគេ​នៅឡើយ? ​ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មកដល់​ពេល​កូនកំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ពេលនោះ​ពួកគេ​នឹង​តមអាហារ។ 16ព្រោះគ្មាន​នរណា​យក​បំណះ​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ទេ​ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀកបំពាក់​ចាស់​នោះ​ហើយ​បែរជា​ធ្វើឲ្យ​រហែក​លើស​មុន​ទៅទៀត 17ក៏គ្មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ​បើធ្វើដូច្នេះ​ថង់ស្បែក​ចាស់​នឹង​ធ្លាយ​ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ឯ​ថង់ស្បែក​ក៏​ខូចខាត​ទៀត​ផ្ទុយទៅវិញ​ត្រូវ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់ស្បែក​ថ្មី​នោះ​ទើប​អាច​នៅ​គង់វង្ស​បាន​ទាំងពីរ»។

ដោយសារជំនឿព្រះយេស៊ូប្រោសឲ្យជា

18ពេល​ព្រះអង្គ​មានបន្ទូល​ពី​សេចក្ដី​ទាំងនេះ​ស្រាប់តែ​ប្រធាន​សាលាប្រជុំ​ម្នាក់​បាន​មក​ថ្វាយបង្គំ​ព្រះអង្គ​ទូល​ថា៖ ​«កូនស្រី​ខ្ញុំ​ទើបតែ​ស្លាប់​ដូច្នេះ​សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ឲ្យ​រស់​ឡើងវិញ​ផង»។ 19ព្រះយេស៊ូ​និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ក្រោកឡើង​ទៅតាម​គាត់។ 20មានស្ដ្រី​ម្នាក់​ឈឺ​ធ្លាក់ឈាម​អស់​រយៈពេល​ដប់ពីរ​ឆ្នាំ​មក​ហើយ​គាត់​បាន​ចូលមកជិត​ពី​ខាងក្រោយ​ហើយ​ពាល់​រំយោល​អាវ ▼
▼«​រំយោល​អាវ​»​ អ្នក​កាន់​សាសនា​យូដា​ពាក់​រំយោល​អាវ​នេះ​នៅ​ជាយ​អាវ​របស់​ពួកគេ​ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ភាព​ប្តូរផ្តាច់​ចំពោះ​ព្រះជាម្ចាស់​។​
​របស់​ព្រះអង្គ
21ដ្បិតស្ដ្រី​នោះ​គិត​ក្នុង​ចិត្ដ​ថា៖ ​«បើ​ខ្ញុំ​គ្រាន់តែ​បាន​ពាល់​អាវ​របស់​លោក​នោះ​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន»។ 22ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ដ្រី​នោះ​ហើយ​មានបន្ទូល​ថា៖ ​«កូនស្រី​អើយ ▼
▼«កូនស្រីអើយ!» សូមមើលកំណត់ចំណាំក្នុង ៩:២។
! ​ចូរ​រីករាយ​ឡើង​ជំនឿ​របស់​អ្នក​បាន​ធ្វើឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។ ​ស្ដ្រី​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះឯង។
23កាលព្រះ​យេស៊ូ​យាងចូល​ក្នុង​ផ្ទះ​របស់​ប្រធាន​សាលាប្រជុំ​ក៏​មើលឃើញ​អ្នកផ្លុំខ្លុយ​និង​បណ្ដាជន​កំពុង​ច្របូកច្របល់។

24ព្រះអង្គ​មានបន្ទូល​ថា៖ ​«ចេញទៅ​ក្មេងស្រី​នេះ​មិនទាន់​ស្លាប់​ទេ​គឺ​នាង​កំពុង​ដេកលក់​ទេតើ» ​ពួកគេ​ក៏​សើចចំអក​ឲ្យ​ព្រះអង្គ។ 25ពេលបណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេងស្រី​នោះ​ហើយ​នាង​ក៏​ក្រោកឡើង។ 26ដំណឹងនេះ​បាន​ឮ​សុសសាយ​ពាសពេញ​តំបន់​នោះ។

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់​

27កាល​ព្រះ​យេស៊ូ​យាងចេញ​ឆ្ងាយ​ពីទីនោះ​មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​ដើរតាម​ព្រះអង្គ​ទាំង​ស្រែក​ថា៖ ​«ឱ​ពូជពង្ស​ដាវីឌ ▼
▼«ពូជពង្សដាវីឌ» ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
​អើយ! ​សូម​មេត្ដា​ដល់​យើងខ្ញុំ​ផង»។
28ពេលយាងចូល​ដល់​ក្នុង​ផ្ទះ​បុរស​ខ្វាក់ភ្នែក​ទាំងពីរ​នាក់​បាន​ចូលមកជិត​ព្រះអង្គ​ហើយ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួក​គេ​ថា៖ ​«តើ​អ្នក​ទាំងពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬ​ទេ?» ​ពួកគេ​ទូល​ថា៖ ​«បាទ​លោកម្ចាស់» 29បន្ទាប់មកព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ​ដោយ​មានបន្ទូល​ថា៖ ​«សូម​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នកទាំងពីរ​ចុះ» 30ភ្នែករបស់​ពួកគេ​ក៏​ភ្លឺ​ឡើង​រួច​ព្រះ​យេស៊ូ​មានបន្ទូល​ហាម​ពួកគេ​យ៉ាងម៉ឺងម៉ាត់​ថា៖ ​«ចូរ​ប្រយ័ត្ន! ​កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យសោះ» 31ប៉ុន្ដែពេល​អ្នកទាំងពីរ​នោះ​ចេញទៅ​ក៏​ផ្សព្វផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាសពេញ​តំបន់​នោះ​ទាំងមូល។

ការបណ្ដេញអារក្សដែលធ្វើឲ្យមនុស្សគ

32ពេល​អ្នកទាំងពីរ​នោះ​កំពុង​ចេញទៅ​មើល៍​មាន​គេ​នាំយក​មនុស្ស​គ​ម្នាក់​ដែល​មានអារក្សចូល​មករក​ព្រះអង្គ 33ព្រះអង្គក៏​បណ្ដេញ​អារក្ស​នោះ​ចេញ​ឯ​មនុស្ស​គ​ក៏​អាច​និយាយ​បាន​វិញ​ហើយ​បណ្ដាជន​ក៏​នឹកអស្ចារ្យ​ដោយ​និយាយ​ថា៖ ​«នៅ​អ៊ីស្រាអែល​ពុំដែល​កើតមាន​ហេតុការណ៍​ដូច្នេះ​សោះ» 34ប៉ុន្ដែពួក​អ្នកខាងគណៈផារិស៊ី​បាន​និយាយ​ថា៖ ​«ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស​ទេ»។

ព្រះយេស៊ូមានបន្ទូលថាត្រូវការអ្នកច្រូតថែម

35ព្រះ​យេស៊ូ​យាងទៅ​គ្រប់​ក្រុង​និង​ភូមិ​ទាំងអស់​បង្រៀន​នៅក្នុង​សាលាប្រជុំ​របស់​ពួកគេ​ហើយ​បាន​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ព្រមទាំង​ប្រោស​ជំងឺ​រោគា​គ្រប់បែបយ៉ាង​ឲ្យបានជា។ 36ពេលឃើញ​បណ្ដាជន​ព្រះអង្គ​អាណិតអាសូរ​ពួកគេ​ពន់ពេក​ព្រោះ​ពួកគេ​ខ្ចាត់ព្រាត់​និង​ល្វើយ​ដូចជា​ចៀម​គ្មាន​អ្នក​គង្វាល។ 37បន្ទាប់មកព្រះអង្គ​មានបន្ទូល​ទៅ​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«ចម្រូត​ធំ​ណាស់​ប៉ុន្ដែ​ពួក​អ្នកច្រូត​មាន​តិច 38ដូច្នេះចូរ​ទូលសុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នកច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ»។
Copyright information for KhmKCB