‏ Revelation of John 15

1បន្ទាប់មកខ្ញុំ​ឃើញ​ទីសំគាល់​មួយ​ទៀត​ដែល​ធំ​ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុងក្រោយ​ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំងនោះ។ 2ខ្ញុំបាន​ឃើញ​មាន​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វសាហាវ​នោះ​និង​រូបចម្លាក់​របស់​វា​ព្រមទាំង​លេខ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ​ទាំង​កាន់​ពិណ​របស់​ព្រះជាម្ចាស់ 3ពួកគេច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​និង​ចម្រៀង​របស់​កូន​ចៀម​ថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​អើយ! ​ស្នារព្រះហស្ដ​របស់​ព្រះអង្គ​ធំ​ហើយ​អស្ចារ្យ​ណាស់​ឱ​ព្រះមហាក្សត្រ​នៃ​ជនជាតិ​ទាំងឡាយ​អើយ! ​ផ្លូវ​របស់​ព្រះអង្គ​សុចរិត​ហើយ​ពិតត្រង់ 4ឱព្រះអម្ចាស់​អើយ! ​តើ​មាន​អ្នកណា​មិន​កោតខ្លាច​ហើយ​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​នាម​របស់​ព្រះអង្គ? ​ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ។ ​ជនជាតិ​ទាំងអស់​នឹង​ចូល​មក​ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ព្រោះ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ»។ 5ក្រោយពី​ហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញ​ព្រះ​វិហារ​នៅ​ស្ថានសួគ៌​ដែល​ជា​រោង​នៃ​សេចក្ដី​បន្ទាល់​បាន​បើក​ចំហ 6ហើយទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ​ក៏​ចេញ​ពី​ព្រះ​វិហារ​មក​ទាំង​ស្លៀកពាក់​សំពត់ទេសឯក​យ៉ាង​ស្អាត​ហើយ​ភ្លឺ​ក៏​ពាក់​ខ្សែក្រវាត់​មាស​នៅ​ដើមទ្រូង​ផង។ 7ពេលនោះសត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​ប្រគល់​ពាន​មាស​ប្រាំពីរ​ដល់​ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច 8ព្រះវិហារ​ក៏​បាន​ពេញ​ដោយ​ផ្សែង​ចេញ​ពី​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ​ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​បាន​ទេ​រហូតទាល់តែ​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​នោះ​ចប់​សព្វ​គ្រប់​សិន។
Copyright information for KhmKCB